“ជាតិសាសន៍ដែលអោយតម្លៃលើសៀវភៅច្រើនតែជាពូជសាសន៍ថ្លៃថ្នូរ”
Connect with us

គួរដឹង

“ជាតិសាសន៍ដែលអោយតម្លៃលើសៀវភៅច្រើនតែជាពូជសាសន៍ថ្លៃថ្នូរ”

#ជាតិសាសន៍ដែលអោយតម្លៃលើសៀវភៅច្រើនតែជាពូជសាសន៍ថ្លៃថ្នូរ

ប្រជាជននៅទីក្រុងតូរុនតូ ប្រទេសកាណាដា គេមានពិធីបុណ្យមួយ គឺគេប្រមូលសៀវភៅដែលបានមកពីការបរិច្ចាគពីគ្រប់ទិសទី យកមកតម្រៀបតាមផ្លូវអោយក្លាយជាទន្លេរសៀវភៅ រួចហើយសាធារណៈជនដែលដើរឆ្លងកាត់ទីនោះអាចជ្រើសយកសៀវភៅមួយឬពីរ ដែលពួកគេពេញចិត្ត។

ចំណាំមើលចុះ ជាតិសាសន៍ដែលអោយតម្លៃសៀវភៅ និងអោយតម្លៃលើការអាន ជាទូទៅប្រទេសរបស់ពួកគេច្រើនតែមានសេដ្ឋកិច្ចរីកចម្រើន និងថ្លៃថ្នូរ។ ការអោយតម្លៃសៀវភៅ និងអោយតម្លៃការអាននៅទីនេះ មិនមែនសំដៅថាយើងម្នាក់ៗសសើរលើកតម្លៃសៀវភៅ ឬលើកតម្លៃអ្នកអាន ត្រឹមចិត្ត ឬត្រឹមមាត់នោះទេ តែគឺខ្លួនយើងម្នាក់ៗ ស្រឡាញ់សៀវភៅរួចចាប់កាន់សៀវភៅអានតែម្តង។ អានច្រើនដឹងច្រើន ចេះច្រើន ដុះក្បាល៕ 

ដកស្រង់ដោយ៖ Mossad Elli

មតិយោបល់

Trending

Copyright © 2019 ANARCHAK