វៀតណាម បញ្ជូនគ្រូភាសាវៀតណាម ទៅបង្រៀនតាមស្ថាប័នរដ្ឋប្រទេសឡាវ ដើម្បីពង្រឹងមិត្តភាព
Connect with us

ថ្មីៗ

វៀតណាម បញ្ជូនគ្រូភាសាវៀតណាម ទៅបង្រៀនតាមស្ថាប័នរដ្ឋប្រទេសឡាវ ដើម្បីពង្រឹងមិត្តភាព

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​វៀតណាម​-ឡាវ​ ប្តេជ្ញា​ក្នុង​ឆ្នាំ​ថ្មី​ដើមឆ្នាំ២០២០នេះ​ ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ​ បង្កើន​ការ​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក​ដែល​ហៅថា​ មហាមិត្ត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយក​រដ្ឋមន្ត្រី​ឡាវ​ លោក​ Thongloun​ Sisoulith​ បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ដើម្បី​ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​វៀតណាម​-ឡាវ​ ចាប់ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៤ ខែមករា ​ឆ្នាំ២០២០​។

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បង្ហាញថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗជាច្រើន​ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មាធិការ​ដែល​មាន​អាយុ៤២ឆ្នាំ​រវាង​ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​នេះ​ កើតឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​អតីត​ប្រធានាធិបតី​វៀតណាម​ លោក​ ហូ​ ជី​មិញ​។

នៅក្នុង​អត្ថបទ​របស់​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​នេះ​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ប្រទេស​ទាំងពីរ​សហការ​ចងមិត្ត​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​មក ​គឺ​ទទួល​បានការ​រីកចម្រើន​ឥត​ឈប់ឈរ​ ហើយ​ជួយការ​ពារ​គ្នា​ទៅវិញទៅមក។

មុន​ពេល​ឈាន​ដល់​ការប្រជុំ​ប្រចាំឆ្នាំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នេះ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ ចំនួន១២០រូប​ក្នុង​នោះ៦០រូប​ជា​អនុរដ្ឋ​មន្ត្រី​ បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក​ តាំងពី​ចុងខែ​សីហា​ឆ្នាំមុន​ដើម្បី​រៀបចំ​របាយការណ៍​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចសហការ​ចំនួន៣ដែល​លេចធ្លោ​ក្នុង​ការ​លើកឡើង​មក​ជជែក​ពេលនេះ​គឺ​ កិច្ចការពារ​ប្រទេស​ ការពារ​សន្តិសុខ​ផ្ទៃក្នុង​ និង​កិច្ចការ​ការបរទេស​រវាង​ប្រទេស​ទាំង២ និង​អន្តរជាតិ​។ ក្នុង​ចំណុច​ទាំង៣នេះ​ ប្រទេស​ទាំង២បាន​បន្ថែម​ចំណុច​ខ្លះ​ដើម្បី​បំពេញបន្ថែម​លើ​ផែនការ៥ឆ្នាំ​ នៃ​កិច្ចការពារ​សន្តិសុខ​ ជួយគ្នា​ទៅវិញទៅមក​ ដើម្បី​ធានា​ស្ថិរ​ភាព​នយោបាយ​ សន្តិសុខ​ និង​សណ្ដា​ប់​ធ្នាប់​សង្គម​ រួម​ទាំង​កិច្ច​ព្រមព្រៀង​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ២០២០នេះ​ វៀតណាម​បាន​បើក​វគ្គប​ណ្ដុះ​បណ្ដា​លវគ្គ​ខ្លី​ចំនួន២៤​ សម្រាប់​ជួយ​បណ្ដុះ​បណ្ដា​លព​ង្រឹង​ជំ​នាញ​ផ្សេង​ៗគ្នា​ដល់​គ្រូបង្គោល​ឡាវ​ចំនួន៤៩៧រូប​ ហើយ​វៀតណាម​ក៏បាន​បញ្ជូន​គ្រូ​ភាសា​វៀតណាម​ចំនួន២៨រូប​ ទៅ​ជួយ​បង្រៀន​តាម​ស្ថាប័ន​បណ្ដុះ​បណ្ដា​លតំ​បន់​ផ្សេង​ៗគ្នា​នៅក្នុង​ប្រទេស​ឡាវ​។

បើ​និយាយ​ពី​ដៃគូ​ពាណិជ្ជកម្ម​គឺ​តម្លៃ​នៃ​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ គិត​ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ២០១៩ មាន៩៤០លាន​ដុល្លារ​។ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី៣ របស់​ឡាវ​ បន្ទាប់ពី​ថៃ​ និងចិន​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

ដកស្រង់ដោយ៖ www.thecambodiatimes.com

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

Trending

Copyright © 2019 ANARCHAK