មិននឹកស្មាន! គ្រូ​ពេទ្យ​ដែល​រក​ឃើញ​មេរោគ Corona ​មុន​គេ ពេល​នេះ​ឆ្លង​ជំងឺ​មេរោគ​កំពុង​សម្រាក​លើ​គ្រែ​
Connect with us

ថ្មីៗ

មិននឹកស្មាន! គ្រូ​ពេទ្យ​ដែល​រក​ឃើញ​មេរោគ Corona ​មុន​គេ ពេល​នេះ​ឆ្លង​ជំងឺ​មេរោគ​កំពុង​សម្រាក​លើ​គ្រែ​

​លោក ​Li Wenliang ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​ដឹង​មុន​គេ​ពី​មេរោគ Corona ​ហើយ​ក៏​បាន​ចែក​ចាយ​ឱ្យ​មិត្តភក្ដិ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេរោគ​ខាង​លើ​នេះ​តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​ម្ល៉េះ។

​លោក Li ​វ័យ​៣០​ឆ្នាំ​ជា​គ្រូ​ពេទ្យ​ធ្វើ​ការ​នៅ​ទីក្រុង Wuhan ​។ ​លោក​បាន​ប្រាប់​រឿង​មេរោគ Corona ​នេះ​នៅ​ថ្ងៃ​ទី ៣០​ខែ​ធ្នូ​ឆ្នាំ​២០១៩ ​នៅ​ក្នុង​សាលា​ពេទ្យ​របស់​ខ្លួន​ជាពិសេស​មិត្ត​រួម​ការងារ​តាម​រយៈ Wechat ​ក្រោយ​ពី​មាន​អ្នក​ជំងឺ​ប៉ុន្មាន​នាក់​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​នេះ។ ​ក្រោយ​ពី​ការ​បង្ហោះ​របស់​លោក​ហើយ ក៏​មាន​ការ​ចែក​ចាយ​បន្ដ​ជា​ច្រើន រហូត​ដល់​ប៉ូលិស​បាន​ឃាត់​ខ្លួន​លោក ​ដែល​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ទៀត​ដែល​ចែកចាយ​រឿង​មេរោគ​នេះ។ ​

ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​បើ​តាម​ការ​បញ្ជាក់​របស់ CNN ​គឺ​លោក Li ​បាន​ឆ្លង​មេរោគ Corona ​ទៅ​ហើយ ​ដោយ​ទើប​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ដោយ​ប្រើ​អុកស៊ីហ្សែន​ជំនួយ​ដល់​ការ​ដក​ដង្ហើម​របស់​ខ្លួន​ទៅ​ហើយ។ ​នេះ​ជា​គ្រូ​ពេទ្យ​ទី​២​ហើយ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​តែ Corona ​ខណៈ​ដែល​ប៉ុន្មាន​សប្ដាហ៍​មុន ​មាន​គ្រូ​ពេទ្យ​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​ការ​ឆ្លង​មេរោគ Corona ​នេះ៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK