ប្រយ័ត្នជាមួយនឹងមនុស្ស៣ប្រភេទនេះ បើមិនចង់ខាតក្នុងការចូលហ៊ុនគ្នារកស៊ី
Connect with us

គួរដឹង

ប្រយ័ត្នជាមួយនឹងមនុស្ស៣ប្រភេទនេះ បើមិនចង់ខាតក្នុងការចូលហ៊ុនគ្នារកស៊ី

នៅក្នុងការបង្កើតអាជីវកម្មបច្ចុប្បន្ននេះ ការចូលហ៊ុនគ្នារកស៊ី ត្រូវបានគេមើលឃើញថាជាទំនោរថ្មីមួយនៅក្នុងសង្គមខ្មែរ។​ ការចូលហ៊ុនគ្នារកស៊ី មិនមែនសុទ្ធតែបានជោគជ័យនោះទេ ដោយសារតែវាមានរឿងស្មុគស្មាញជាច្រើន នៅក្នុងដំណើរការអាជីវកម្ម។

សម្រាប់អ្នកដែលចាប់ផ្តើមប្រកបអាជីវកម្ម អ្នកត្រូវពិនិត្យមើលប្រភេទមនុស្សដែលអ្នកនឹងចូលហ៊ុនជាមួយឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបរាជ័យនៅពេលក្រោយ។

ខាងក្រោមនេះ គឺជាប្រភេទមនុស្ស ដែលអ្នកគួរពិនិត្យឲ្យបានច្បាស់ មុននឹងសម្រេចចិត្តចូលហ៊ុនជាអ្នកនោះ៖

ក. មនុស្សទ្រឹស្តី

ជាទូទៅ ការបង្កើតអាជីវកម្មដំបូង គឺជាតំណាក់កាលដ៏លំបាកខ្លាំងជាទីបំផុត ដែលទាមទារឲ្យម្ចាស់អាជីវកម្ម ចំណាយពេលវេលា ធ្វើឲ្យវាដំណើរការជាប្រក្រតី។ ចំពោះប្រភេទមនុស្ស ដែលសំបូរទ្រឹស្តី ដែលចេះតែនិយាយ តែមិនមានសេចក្តីព្យាយាមក្នុងការអនុវត្ត អ្នកមិនគួរចូលហ៊ុនជាមួយអ្នកទាំងនោះទេ។ បញ្ហាសម្រាប់អាជីវកម្មនៅពេលចាប់ផ្តើមពិតជាច្រើន ហើយបើដៃគូរួមហ៊ុនរបស់អ្នកមិនមានសេចក្តីព្យាយាមធ្វើទេ ចេះតែនិយាយ នោះអ្នកពិតជាខាតមិនខានឡើយ។

ខ. មនុស្សផ្លូវកាត់

ជាទូទៅ ជោគជ័យ ត្រូវតែមានការលះបង់ ហើយគ្មានផ្លូវកាត់ណាមួយដែលនាំឲ្យអ្នកទៅកាន់ភាពជោគជ័យបានទេ។ អ្នកដែលជាមនុស្សផ្លូវកាត់ ជារឿយៗងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា ដើម្បីផលប្រយៅជន៍ដ៏ខ្លីនៅចំពោះមុខ បើទោះបីជាគេត្រូវបំផ្លាញដំណើរការអាជីវកម្មក៏ដោយ។ មនុស្សបែបនេះ គេអាចហៅម្យ៉ាងទៀតថាជាមនុស្សគិតខ្លី។

គ. មនុស្សគ្មានកំណត់ត្រាលុយ

មនុស្សជាច្រើន ដែលចាយលុយកាក់មិនមានការកត់ត្រាត្រឹមត្រូវ ដែលជាហេតុអាចនាំដល់ការរំលំរលាយអាជីវកម្មផងដែរ។ មនុស្សជំពូកនេះ ចូលចិត្តលុយណាស់ ប៉ុន្តែគេមិនគិតខ្វល់ច្រើនពីការគ្រប់គ្រងលុយកាក់ទេ៕

Trending

Copyright © 2019 ANARCHAK