កូរ៉េខាងត្បូងយល់ព្រមផ្ដល់ប្រាក់កម្ចីអនុគ្រោះចំនួន ៧០០ លានដុល្លារដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍
Connect with us

ថ្មីៗ

កូរ៉េខាងត្បូងយល់ព្រមផ្ដល់ប្រាក់កម្ចីអនុគ្រោះចំនួន ៧០០ លានដុល្លារដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍

កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចីអនុគ្រោះចំនួន ៧០០ លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ១០ ក្នុងប្រទេសកម្ពុជា នេះបើយោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជួបសំ​ណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និង​បន្ត​ការ​សិក្សានៅប្រទេសកូរ៉េកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅនេះ។

នៅក្នុងនោះផងដែរសម្តេចនាយករដមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមជាមួយនឹងសំណើរបស់កម្ពុជាក្នុងការផ្តល់ប្រាក់កម្ចីអនុគ្រោះដល់កម្ពុជាចំនួន ៧០០ លានដុល្លារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ១០ ។ ហើយក្នុងឆ្នាំនេះប្រទេសកូរ៉េខាងត្បូងក៏បានសន្យាផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ២៤ លានដុល្លារអាមេរិកផងដែរ។

យ៉ាងណាមិញគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៩ មក កម្ពុជាបានខ្ចីប្រាក់ពីកូរ៉េខាងត្បូងចំនួន ៨៨៩ លានដុល្លារអាមេរិក ដែលក្នុងនោះមានតែ ៤៤២ លានដុល្លារប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។ សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាជាង ៣០០ លានដុល្លារ។ ដោយឡែកទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីសម្ដេចបាន បញ្ជាក់ថា យោងតាមស្ថិតិកូរ៉េ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ ១,៣០២ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕

ប្រភព៖ Business

ដកស្រង់ដោយ៖ khmerpress.news

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK