ព្រះពុទ្ធ៖ បើគ្មានអណ្ដាត​ភ្លើង ទៀន​ក៏មិនអាច​ឆេះ​បាន ប្រៀន​ដូច​មនុស្សដែល​គ្មាន​ដួង​ព្រលឹង
Connect with us

បែបផែនជីវិត

ព្រះពុទ្ធ៖ បើគ្មានអណ្ដាត​ភ្លើង ទៀន​ក៏មិនអាច​ឆេះ​បាន ប្រៀន​ដូច​មនុស្សដែល​គ្មាន​ដួង​ព្រលឹង

ព្រះពុទ្ធសាសនា​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋចាប់ពី​សតវត្ស​ទី១៣ មកម៉្លេះ​  លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច។ ព្រះ​ពុទ្ធសាសនា​មាន​ពុទ្ធសាសនិក​​ប្រមាណ​ជិត៩៥% នៃ​ប្រជាជន​សរុប។ ក្នុង​ពាក្យ​មួយ​ឃ្លា​របស់​ព្រះពុទ្ធ​ថា​៖ «បើគ្មានអណ្ដាត​ភ្លើង ទៀន​ក៏មិនអាច​ឆេះ​បាន ប្រៀន​ដូច​មនុស្សដែល​គ្មាន​ដួង​ព្រលឹង ក៏គ្មាន​ជីវិតរស់នៅតទៅទៀត​ដែរ​»។ 

ក្នុងជីវិត​រស់នៅប្រចាំថ្ងៃ អ្នក​គួរ​តែ​ធ្វើ​អ្វី​ៗ​ដោយភាព​ស្វាហាប់ ស្រស់ស្រាយ​កុំ​បណ្ដោយ​ឱ្យ​ខ្លួន​ធ្វើ​អ្វី​ដូច​ជា​មនុស្ស​គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន​ គ្មាន​ខំប្រឹង​ប្រែង​ស្ទុះស្ទាធ្វើទាំង​ចុង​ដៃ​ចុង​ជើង​ ប្រៀប​ដូច​ជា​រូប​ចម្លាក់​ដែល​ហាក់​ដូច​ជា​គ្មាន​ថាមពល​អ្វី​បន្ដិច​សោះ​។

កាលបើអ្នកមាន​អារម្មណ៍​ដូច្នេះ​ នោះ​ជាការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ថាម​ពល​នៃ​ការ​គិត​និង​ទង្វើ​របស់​អ្នក​កំពុង​តែ​ថមថយ​ ចុះខ្សោយ​ហើយ​។ អ្នក​ត្រូវ​ហ្វឹកហាត់​អប់រំផ្លូវ​ចិត្ត​ខ្លួន​ឯង​ថា​ អ្វី​ដេល​ធ្វើនៅ​ថ្ងៃ​នេះ​ គឺជា​គ្រឹះ​សម្រាប់​អនាគត​។

បើ​អ្នក​ខំប្រឹង​ប្រែង​ធ្វើការ​អ្នក​នឹង​រីក​ចម្រើន​ក្នុង​ការងារ​ បើអ្នក​ខំប្រឹង​រៀន​ពេល​នេះ​ លទ្ធផល​ប្រឡង​ថ្ងៃមុខ​នឹង​ទទួល​បាន​ពិន្ទុល្អៗ បើអ្នក​ខំប្រឹង​ហាត់​ប្រាណ​អ្នក​នឹង​មាន​សុខ​ភាព​ល្អ។

មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​វិធី​សាស្ដ្រ​បង្កើន​សម្រស់​ឱ្យ​ជីវិត​ខុសៗ​គ្នា​ អ្នកត្រូតែ​សាក​ល្បង​នឹង​ប្រៀប​ធៀប​​មើល​ថា​ តើ​វិធី​ណា​មួយ​ដេល​អាច​ធ្វើ​​ដួង​ព្រលឹង​របស់​អ្នក​មាន​ជីវិត​ស្រស់ត្រកាល​ និង​ពុំ​បណ្ដាល​ឱ្យ​ជីវិត​ធ្លាក់​ចុះ​អាប់​ឱន​ សល់​តែសម្បកក្រៅ​ដូច្នេះ​។ អ្នកត្រូវ​តែ​រៀបចំ​ពីថ្ងៃ​នេះ​ឱ្យ​បាន​ល្អ​បំផុត​។​

ជីវិត​របស់​យើង​មិន​អាច​មាន​ពន្លឺ​ស្រស់​ត្រកាល​បាន​ទេ​ បើ​សិន​ជាអ្នក​​ពុំ​ព្រម​ធ្វើ​អ្វី​មួយ​​ដើម្បី​ស្វែង​រក​ប្រភព​នៃ​ពន្លឺ​នោះ​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឱ្យ​ជីវិត​អ្នក​ស្រស់​បំព្រងបាន​ដូច​គ្នា​។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ដាស់​តឿន​សតិ​របស់​ខ្លួន​ ឱ្យ​រក​ផ្លូវ​អ្វី​មួយ​ដែល​អ្នក​គិត​ថា​ល្អ​សម្រាប់​ជីវិត​៕​

អត្ថបទដោយ៖ ចន្ថា កក្កដា

ឯកសារយោង៖ សុភាសិតជោគជ័យ​

ប្រភព៖ knowledgecambodia.com

Trending

Copyright © 2019 ANARCHAK