“មួយជីវិតគឺមានន័យត្រឹមថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះ”
Connect with us

បែបផែនជីវិត

“មួយជីវិតគឺមានន័យត្រឹមថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះ”

១ថ្ងៃ ក៏អាចថា ១ជីវិត។ ១ឆ្នាំ ក៏អាចថា ១ជីវិត។
១ជីវិតគឺជារយៈពេលដែលយើងបានរស់នៅរហូតដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែតម្លៃនៃជីិវិតគឺមិនមែនជាចំនួនឆ្នាំដែលបានរស់នៅទេ តែវាគឺជាគុណភាព ឬ គុណតម្លៃដែលបានប្រើក្នុងជីវិត។ ការពិតទៅ យើងអាចដឹងថ្ងៃកើត តែយើងមិនអាចដឹងថ្ងៃស្លាប់។ យើងអាចដឹងថាឆ្នាំនេះយើងមានអាយុប៉ុន្មាន តែយើងមិនអាចដឹងថា ប៉ុន្មានឆ្នាំទៀតដែលយើងអាចរស់នៅបន្ត។ ជីវិតនេះ មិនដឹងថាវែងឬក៏ខ្លី មិនដឹងថារកមានន័យ ឬ អត់ន័យនៅទីណា? តាមរកន័យជីវិតមកដល់ពេលនេះ មកដល់អាយុនេះ ខ្ញុំក៏ផ្ដើមគិតលេងៗថា មែនទែនទៅ ១ជីវិតត្រូវធ្វើរឿងល្អៗអោយច្រើន។ កុំប្រឹងសាងរឿងអាក្រក់ៗច្រើន ហើយរងចាំប្រើពេលបន្តិចបន្តួចនៃជីវិតមកធ្វើរឿងល្អជាក្រោយនោះ វាមិនគ្រប់គ្រាន់ទេ។

១ជីវិតដែលមានន័យ មានតែមួយថ្ងៃគត់ គឺថ្ងៃនេះ។ ខ្ញុំធ្លាប់លួចសើចនឹងខ្លួនឯងដែលគិតច្រឡំ។ ចង់បានក្ដីសុខប៉ុន្តែបែរជាគិតកើតទុក្ខនឹងអតីតកាល។ ចង់បានក្ដីសុខតែបែរជាគិតខ្វាយខ្វល់នឹងអនាគតដែលមិនដឹងថាទៅដល់ឬអត់។ គឺវាហាក់ដូចជាប្រាប់ខ្លួនឯងថា ចាំថ្ងៃស្អែកសឹមរីករាយ ចាំថ្ងៃស្អែកសឹមសប្បាយ។ ប៉ុន្តែធាតុពិតវាធ្វើអោយយើងបំភ្លេចពេលវេលាដ៏មានន័យនៅថ្ងៃនេះដោយមិនដឹងខ្លួន។

ជីវិតមានន័យត្រឹមតែថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះឯង។ ខ្ញុំនឹកឃើញឃ្លាមួយចំនួនដែលខ្ញុំធ្លាប់អានដែលថា៖
១.ដើម្បីថ្ងៃនេះយើងមានពេលវេលា២៤ម៉ោងគ្រប់គ្នា បើមិនអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តបានទាំង២៤ម៉ោងទេ ខ្ញុំនឹងចំណាយពេលបន្តិចបន្តួចក្នុងថ្ងៃនេះ ធ្វើយ៉ាងណាឱ្យខ្លួនឯងបានសប្បាយចិត្ត។

២.ដើម្បីថ្ងៃនេះ ខ្ញុំត្រូវតែមានសេចក្ដីសុខ និង រីករាយ។ ថ្ងៃនេះ ខ្ញុំនឹងបើកចំហចិត្តទទួលយក និង សម្របតាមសភាវៈខាងក្រៅ មិនព្យាយាមតម្រូវចិត្តខ្លួនឯងជាធំ បើកចំហចិត្តសម្រាប់គ្រួសារ សម្រាប់ការងារ ជោគជតាផ្សេងៗដែលកើតមកលើជីវិត ហើយសម្របខ្លួនឱ្យសមស្របទៅតាមសភាពពិតទាំងនោះ។

៣.ដើម្បីថ្ងៃនេះ ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយរបស់ខ្ញុំ។

៤.ដើម្បីថ្ងៃនេះ ខ្ញុំនឹងលើកកម្ពស់ស្មារតីឱ្យកាន់តែប្រសើរឡើង។ ខ្ញុំនឹងខិតខំរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលមានប្រយោជន៍ ខ្ញុំមិនបណ្តោយឱ្យខ្លួនទៅជាមនុស្សខ្ជិលច្រអូស ទុកខួរក្បាលឱ្យនៅទំនេរឥតប្រយោជន៍ ខ្ញុំនឹងខិតខំអានសៀវភៅដែលជួយជំរុញឱ្យខ្ញុំកាន់តែឧស្សាហ៍ព្យាយាម មានបញ្ញាមុតស្រួច និង ចេះគ្រប់គ្រងលើខ្លួនឯង។

៥.ដើម្បីថ្ងៃនេះ ខ្ញុំនឹងគិតរឿងល្អៗ ធ្វើរឿងល្អៗដល់ខ្លួនឯង និង អ្នករាល់គ្នា។

៦.ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើចិត្តឱ្យស្អាតស្អំជ្រះស្រឡះ។ ខ្ញុំនឹងញញឹមរីករាយឱ្យអស់ពីលទ្ធភាព។

៧.ដើម្បីថ្ងៃនេះ ខ្ញុំព្យាយាមរស់សម្រាប់ថ្ងៃនេះប៉ុណ្ណោះ ដោយមិនពិបាកមានទុក្ខកង្វល់ទៅលើកិច្ចការរាប់រយជំពូកទាំងអតីត និង អនាគត ខ្ញុំនឹងប្រើពេល១២ម៉ោងសម្រេចការងារនីមួយៗឱ្យរួចស្រេចបាច់ ព្រោះការធ្វើអ្វីមិនស្រេចវានឹងធ្វើឱ្យខ្ញុំត្រូវអំពល់ចិត្តគ្មានទីបញ្ចប់។

៨.ដើម្បីថ្ងៃនេះ ខ្ញុំនឹងកំណត់ផែនការ ក្នុងមួយម៉ោងៗតើខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំអាចធ្វើមិនបានគ្រប់យ៉ាងតាមការកំណត់ តែខ្ញុំនឹងព្យាយាមធ្វើឱ្យគ្រប់។ ទង្វើបែបនេះគឺដើម្បីកម្ចាត់កំហុសឆ្គងពីរប្រការ… 1) ការប្រញាប់ប្រញាល់ពេក 2) ភាពស្ទាក់ស្ទើរមិនជាក់លាក់។

៩.ដើម្បីថ្ងៃនេះ ខ្ញុំនឹងទុកពេលកន្លះម៉ោងបន្ធូរអារម្មណ៍ និងត្រិះរិះពិចារណា…។

១០.ដើម្បីថ្ងៃនេះ ខ្ញុំនឹងឈប់ខ្លាចអ្វីៗទាំងអស់ មានដូចជា មិនខ្លាចថាខ្លួននឹងពុំមានសេចក្តីសុខ មិនខ្លាចថាខ្លួននឹងមិនបានទទួលភាពស្រណុកកាយសប្បាយចិត្ត មិនខ្លាចថាខ្លួននឹងមិនបានទទួលការស្រឡាញ់ ឬ មិនខ្លាចថាអ្នកដែលខ្លួនស្រឡាញ់គេនឹងស្រឡាញ់ខ្លួនដែរ ឬទេ។

១១.ដើម្បីថ្ងៃនេះខ្ញុំនឹងធ្វើការងារដោយល្អបំផុត។ ខ្ញុំមិនខ្វល់ថា លទ្ធផលបែបណាទេ តែខ្ញុំនឹងធ្វើអោយល្អបំផុត។

ប្រភព៖ ប្រាជ្ញាជីវិត

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK