ចង់ដឹងថា​មនុស្ស​ម្នាក់​នោះ​ស្មោះត្រង់​ឬ​លាក់ពុត មើល​ភាពខុសគ្នា ៨ ចំណុច​នេះ​!
Connect with us

បែបផែនជីវិត

ចង់ដឹងថា​មនុស្ស​ម្នាក់​នោះ​ស្មោះត្រង់​ឬ​លាក់ពុត មើល​ភាពខុសគ្នា ៨ ចំណុច​នេះ​!

* ចំណុច​ទី​១
     ​- មនុស្ស​ស្មោះត្រង់​: គោរព​មនុស្ស​គ្រប់គ្នា និង​មិន​មើលងាយ​គេ​ដើម្បីឱ្យ​ខ្លួនឯង​មើលទៅ​មានអំណាច​លើ​អ្នកដទៃ​។​
​    ​- មនុស្ស​លាក់ពុត​: គោរព​តែម​នុស្ស​ដែលមាន​អំណាច និង​រើស​ណាស់​ថា​នរណា​ដែល​ខ្លួន​គួរ​គោរព ផ្អែក​តាម​ផលប្រយោជន៍​ដែល​ខ្លួន​ទទួលបាន​ពី​បុគ្គល​មានអំណាច​នោះ​។ 

​    ​* ចំណុច​ទី ២
​    ​- មនុស្ស​ស្មោះត្រង់​: មិនចេះ​ក្បត់​បំណង​ខ្លួនឯង​ដើម្បី​លើកជើង​អ្នកដទៃ​។​
​    ​- មនុស្ស​លាក់ពុត​: ត្រូវការ​ឱ្យគេ​ចាត់ទុក​ខ្លួន​ជាម​នុស្ស​សំខាន់ និង​ធ្វើ​គ្រប់​អ្វីៗ​ដើម្បី​គេ​ចូលចិត្ត​ខ្លួន ឬ ផ្គាប់ចិត្ត​ខ្លួន​។ 

​    ​* ចំណុច​ទី ៣
​    ​- មនុស្ស​ស្មោះត្រង់​: មិន​ខ្វល់​ឱ្យគេ​ចាប់អារម្មណ៍​មកលើ​ខ្លួន ពួកគេ​រីករាយ​តាមរបៀប​របស់​ពួកគេ​។​
​    ​- មនុស្ស​លាក់ពុត​: ចង់ឱ្យ​ពិភពលោក​ទាំងមូល​ចាប់អារម្មណ៍​មកលើ​ខ្លួន​រហូត និង​យល់ថា​ខ្លួន​ជាម​នុស្ស​សំខាន់​ជាងគេ​។ 

​    ​* ចំណុច​ទី ៤
​    ​- មនុស្ស​ស្មោះត្រង់​: មិនចេះ​និយាយ​អួត​អំពី​ខ្លួនឯង និង​ចេះ​ដាក់ខ្លួន​។ 
​    ​- មនុស្ស​លាក់ពុត​: ចូលចិត្ត​អួត​អំពី​ខ្លួនឯង ហើយ​សូម្បីតែ​រឿង​តូចតាច​ក៏​លើកយក​ធ្វើជា​រឿង​សំខាន់​បានដែរ​។​

​    ​* ចំណុច​ទី ៥
​    ​- មនុស្ស​ស្មោះត្រង់​: សម្តែង​មតិ​ត្រង់ៗ ចំៗ មិនចេះ​លាក់លៀម​។​
​    ​- មនុស្ស​លាក់ពុត​: ជា​មនុស្ស​មុខ​ពីរ ពីមុខ​និយាយ​ល្អ ពីក្រោយ​ខ្នង​និយាយ​អាក្រក់​។​

​    ​* ចំណុច​ទី ៦
​    ​- មនុស្ស​ស្មោះត្រង់​: តស៊ូ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វីមួយ​ឱ្យ​ទាល់តែ​បានសម្រេច តែ​មិន​សន្យា​ឱ្យ​មនុស្ស​ត្រេកអរ​ទេ​។ 
​    ​- មនុស្ស​លាក់ពុត​: សន្យា​ឱ្យ​មនុស្ស​ត្រេកអរ ពេលធ្វើ​មិនបាន​រក​លេស​ដោះសារ និង​មានរឿង​លាក់កំបាំង​រហូត​។​

​    ​* ចំណុច​ទី ៧
​    ​- មនុស្ស​ស្មោះត្រង់​: រៀនសូត្រ​ពី​អ្នកដទៃ កោតសរសើរ និង យកគំនិត​អ្នកដទៃ​មក​បំផុសទឹកចិត្ត​ខ្លួនឯង​។ 
​    ​- មនុស្ស​លាក់ពុត​: សម្លឹងមើល​តែ​ចំណុច​អាក្រក់​របស់​អ្នកដទៃ ធ្វើឱ្យ​អ្នកដទៃ​មាន​អារម្មណ៍​ថា​អន់ រីឯ​ខ្លួនឯង​មាន​អារម្មណ៍​ថា​គ្រាន់បើ​ជាងគេ​។ 

​    ​* ចំណុច​ទី ៨
​    ​- មនុស្ស​ស្មោះត្រង់​: ចិត្តល្អ ចេះ​ជួយ​យកអាសារ​គេឯង​គ្រប់ពេលវេលា ចង់ឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន​សប្បាយចិត្ត ដោយ​គ្មាន​ចង់បាន​អ្វី​ត្រឡប់មកវិញ​ឡើយ​។ 
​    ​- មនុស្ស​លាក់ពុត​: សម្តី​ល្អ​ដាក់​អ្នកដទៃ​ដើម្បី​បាន​ប្រយោជន៍​ពី​គេ និង​ធ្វើ​ពើ​ជាម​នុស្ស​ល្អ​តែ​សំបក​ក្រៅ​៕

ប្រភព៖ khmeread.com

ពីនេះពីនោះ2 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ4 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ8 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ8 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ12 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK