រយៈពេល១ថ្ងៃ អ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនពី៣០៥នាក់ ឡើងដល់ ៣៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ នេះ
Connect with us

ថ្មីៗ

រយៈពេល១ថ្ងៃ អ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនពី៣០៥នាក់ ឡើងដល់ ៣៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ នេះ

ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៣៦១​នាក់ បើ​គិត​ត្រឹម​ម៉ោង​៦ និង​៥២​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​៣០៥​នាក់ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​។ ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន​។​

ន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​១៦ ៧៦៨​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​២០០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៤០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕

ប្រភព៖ thmeythmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK