បើមិនចេះវិធីនេះ ប្រាកដជាគេលួចហ្វ្រេនឆាយអស់ហើយ
Connect with us

គួរដឹង

បើមិនចេះវិធីនេះ ប្រាកដជាគេលួចហ្វ្រេនឆាយអស់ហើយ

រាល់ការបង្កើតអ្វីថ្មីនីមួយៗ សុទ្ធតែត្រូវបានការពារដោយច្បាប់ រាប់ចាប់តាំងពីការបង្កើតស្នាដៃនិពន្ធ រហូតដល់ការបង្កើតរបស់របរផ្នែកវិទ្យាសាស្រ្តផ្សេងៗ។ ដូចគ្នានេះដែរ ការបង្កើតរូបមន្តសម្រាប់ឆុងកាហ្វ ក៏ត្រូវបានច្បាប់ការពារផងដែរ។

មូលហេតុដែលគេបង្កើតច្បាប់ដើម្បីការពារការបង្កើតថ្មី ពីការលួចចម្លង គឺដើម្បីជម្រុញឲ្យមានការបង្កើតថ្មីបន្ថែម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការលួចចម្លងនៅតែមាន ជាពិសេសការលួចចម្លងរូបមន្តគ្រឿងផ្សំផ្សេងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ម្ចាស់ដើម។

ដោយសារតែកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ កម្ពុជា បានបង្កើតច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាជាច្រើន ដែលច្បាប់មួយ គឺទាក់ទងនឹងច្បាប់ស្តីពីពាណិជ្ជសញ្ញា ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។ ជាទូទៅ នៅពេលដែលមានការទិញហ្វ្រេនឆាយមួយ អ្នកទិញច្រើនតែលួចចម្លងរូបមន្តគ្រឿងផ្សំ ហើយពួកគេបានបើកអាជីវកម្មខ្លួនឯងមួយដែលធ្វើឲ្យប៉ះពាល់ដល់យីហោចាស់របស់ម្ចាស់ហ្វ្រេនឆាយ។

ការធ្វើបែបនេះ ត្រូវបានគេស្គាល់ថាជា ការប្រកួតប្រជែងមិនស្មោះត្រង់ ហើយច្បាប់ក៏ការពារម្ចាស់ហ្វ្រេនឆាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ហ្វ្រេនឆាយត្រូវតែមានវិធីសាស្រ្តក្នុងការការពារខ្លួនផងដែរ។

ការការពារតាមផ្លូវច្បាប់នេះ គឺជាការការពារមួយដ៏មានប្រសិទ្ធិភាព។ ម្ចាស់យីហោអាចកំណត់ឲ្យបានច្បាស់នៅក្នុងកិច្ចសន្យាហ្វ្រេនឆាយរបស់ខ្លួន ដែលតម្រូវឲ្យអ្នកទិញរក្សាការសម្ងាត់អំពីរូបមន្តនោះ មិនឲ្យមានការសាយភាយចេញទៅខាងក្រៅជាដាច់ខាត បើទោះបីជារយៈពេលនៃកិច្ចសន្យាត្រូវបានបញ្ចប់រួចហើយក៏ដោយ។ ការកំណត់បែបនេះ អាចជួយម្ចាស់ហ្វេ្រនឆាយឲ្យមានទំនុកចិត្តថា រូបមន្តរបស់ខ្លួន នឹងមិនត្រូវបានគេលួចចម្លងទេ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK