ត្រូវតែចាំ៥ចំណុចនេះ បើចង់ជោគជ័យក្នុងការទិញផ្ទះធ្វើអាជីវកម្ម
Connect with us

គួរដឹង

ត្រូវតែចាំ៥ចំណុចនេះ បើចង់ជោគជ័យក្នុងការទិញផ្ទះធ្វើអាជីវកម្ម

តាមបរិបទកម្ពុជាបច្ចុប្បន្ន ផ្ទះមិនគ្រាន់តែជាទីកន្លែងសម្រាប់ការស្នាក់អាស្រ័យប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ប្រើប្រាស់ដើម្បីទាញប្រាក់ចំណូលផងដែរ។ ជាការពិតណាស់ ការទិញផ្ទះដោយគ្រាន់ដើម្បីស្នាក់អាស្រ័យជាមួយគ្រួសារ មិនទាមទារឲ្យពិនិត្យពិច័យច្រើន ដូចការទិញផ្ទះដើម្បីបង្កើតមុខរបរអ្វីមួយ ចិញ្ចឹមជីវិតនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញផ្ទះដើម្បីបង្កើតមុខរបរមួយ អ្នកត្រូវចាំនូវចំណុចទាំង៥នេះ ហើយគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តទិញផ្ទះនោះ។

ខាងក្រោមនេះ គឺជាចំណុចដែលអ្នកគួរតែគិតពិចារណា៖

១. ទីកន្លែង

សម្រាប់មុខជំនួញប្រភេទណាក៏ដោយ ទីកន្លែងគឺជាចំណុចដំបូងគេបំផុត ដែលអ្នកត្រូវតែពិចារណា។ ចំណុចដំបូងដែលអ្នកត្រូវពិចារណាទាក់ទងនឹងទីតាំងនេះ គឺភាពងាយស្រួលរបស់អតិថិជនក្នុងការស្វែងរក។ គេត្រូវរកកន្លែងណា ដែលងាយស្រួលក្នុងការមើលឃើញ។ ចំណុចទីពីរនោះ គឺស្ថានភាពជុំវិញផ្ទះនោះ។ យើងអាចចោទជាសំនួរមួយចំនួនទាក់ទងនឹងស្ថានភាពជុំវិញផ្ទះ ដូចជា តើផ្ទះនោះស្ថិតនៅលើផ្លូវកែង ឬផ្លូវធំ? តើចរាចរណ៍នៅលើផ្លូវនោះ មានភាពមមាញឹកដែរឬទេ? ក្រោយពីសួរសំនួរទាំងនេះហើយ អ្នកត្រូវតែថ្លឹងថ្លែងថាស្ថានភាពទាំងអស់នោះ មានគុណវិបត្តិ និងគុណសម្បត្តិអ្វីខ្លះដល់អាជីវកម្មរបស់អ្នក។ ចំណុចទីបី គឺអាជីវកម្មដែលនៅជុំវិញ និងស្ថាប័នផ្សេងៗ។ ជាទូទៅ ចំពោះអ្នកប្រកបមុខរបរជាច្រើន គេមិនសូវសប្បាយចិត្តនៅពេលដែលមានអាជីវកម្មផ្សេងៗ នៅជិតអាជីវកម្មរបស់ខ្លួនទេ ដោយសារតែអាជីវកម្មទាំងនោះ​ អាចក្លាយជាដៃគូប្រកួតប្រជែង។ ប៉ុន្តែអាជីវកម្មដែលនៅជុំវិញ ឬស្ថាប័នមួយចំនួន អាចក្លាយជាកម្លាំងជម្រុញឲ្យអាជីវកម្មរបស់អ្នកមានការអភិវឌ្ឍជាងមុន។

២. គោលបំណងនៃមុខរបរ

ចំណុចនេះ គឹជាការសិក្សាអំពីគោលបំណងនៃការបង្កើតមុខរបរនេះ។ អ្នកគប្បីជ្រើសរើសផ្ទះសម្បែង ដែលសមស្របទៅតាមគោលបំណងនៃមុខរបរ ដែលអ្នកចង់បង្កើត។ ឧទាហរណ៍ អ្នកចង់បង្កើតអាជីវកម្ម បែបសេវាកម្មមួយ ដែលមានចំនួនបុគ្គលិក១០នាក់ ដូច្នេះអ្នកគួរជ្រើសរើសផ្ទះ ដែលសក្តិសមនឹងគោលបំណងនៃអាជីវកម្មនោះ។

៣. ប្រភេទមុខរបរ

អ្នកត្រូវកំណត់ឲ្យច្បាស់ថាតើមុខរបររបស់អ្នកជាប្រភេទអ្វី។ អ្នកត្រូវគិតគូរពីរូបរាង ទំហំ ឬទីធ្លា ហើយអ្នកគួរជ្រើសរើសផ្ទះ ដែលសមនឹងរូបរាង ទំហំ ទីធ្លា ឬកិត្តិសព្ទរបស់ម៉ាកយីហោ។ ឧទាហរណ៍ ប្រសិនបើអាជីវកម្មរបស់អ្នក ត្រូវការទីធ្លាសម្រាប់ចតរថយន្តឬម៉ូតូ អ្នកត្រូវស្វែងរកផ្ទះ ដែលមានកន្លែងចតរថយន្ត ឬម៉ូតូ។

៤. ការកំណត់តម្លៃ

ក្រៅពីការសិក្សាលើចំណុច៣ខាងលើរួចហើយ អ្នកគួរកំណត់ឲ្យបានច្បាស់អំពីតម្លៃផ្ទះ ដែលអ្នកអាចចំណាយបាន ដោយផ្អែកទៅលើផែនការហិរញ្ញវត្ថុ។ អ្នកគួរស្វែងរកផ្ទះ ដែលមានតម្លៃសមគួរ ដែលអ្នកអាចលៃលកបាន។

៥. ពិចារណាពីមធ្យោបាយក្នុងការទិញផ្ទះ

សម្រាប់អចលនទ្រព្យ ដូចជាផ្ទះ ក្នុងពេលបច្ចុប្បន្ននេះ គេអាចបង់ប្រាក់ទិញផ្ទះតាមវិធីជាច្រើនដូចជាបង់រំលស់ បង់ផ្តាច់ បង់តាមធនាគារ បង់តាមម្ចាស់បុរីជាដើម។ ទោះបីជាមានមធ្យោបាយច្រើនយ៉ាងដូច្នេះក្តី អ្នកគប្បីគិតពិចារណាឲ្យបានច្បាស់លាស់ពីលក្ខណៈនីមួយៗ និងស្ថានភាពហិរញ្ញវត្ថុ ដែលអ្នកកំពុងជួបប្រទះ។ ឧទាហរណ៍ អ្នកចង់បើកហាងគុយទាវមួយ។ អ្នកគួរគិតពិចារណាថា តើអ្នកគួរបង់រំលស់ ដោយទុកប្រាក់ចំណូលប្រចាំខែបង់រំដោះការប្រាក់វិញ ឬមួយអ្នកបង់ផ្តាច់ដើម្បីកុំឲ្យខាតការប្រាក់? មិនមានវិធីណាមួយខុសឬត្រូវទេ ឲ្យតែអ្នកមើលឃើញថា វិធីទិញផ្ទះ ដែលអ្នកជ្រើសរើសផ្តល់ផលចំណេញដល់អ្នក និងអាជីវកម្មរបស់អ្នកច្រើនជាងការខាតបង់៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK