ឧស្សាហ៍ញ័រដើមទ្រូងមែនទេ? កុំអាលទៅពេទ្យអី តែសាកល្បងវិធីទាំង៥នេះសិនមើល៍
Connect with us

គួរដឹង

ឧស្សាហ៍ញ័រដើមទ្រូងមែនទេ? កុំអាលទៅពេទ្យអី តែសាកល្បងវិធីទាំង៥នេះសិនមើល៍

អ្នកធ្លាប់មានអារម្មណ៍ថា បេះដូងលោតខុសធម្មតាដែរទេ? បញ្ហាមួយនេះអាចកើតឡើងយូរបំផុតពីរបីវិនាទី ឬមួយម៉ោងក៏មានដែរ។ វាមានកត្តាច្រើនណាស់ដែលនាំឲ្យមានបញ្ហាញ័រដើមទ្រូងបែបនេះដូចជា កត្តាជីវសាស្រ្ត ឬជំងឺអ័រម៉ូន បញ្ហាចិត្តសាស្រ្ត ឬកត្តាបរិដ្ឋានជុំវិញខ្លួន។ បើសិនជាអ្នកមានបញ្ហាញ័រដើមទ្រូងជាទៀងទាត់ វាអាចជាប្រភពដែលសាំចិត្តមួយ និងភ័យខ្លាចហើយ។

ប៉ុន្តែអ្នកអាចបង្ការបញ្ហានេះកុំឲ្យកាន់តែធ្ងន់ធ្ងរបានជាមួយនឹងការព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះ៖

១. ធ្វើក្អក

បើសិនជាអ្នកកំពុងតែមានបញ្ហាញ័រដើមទ្រូង ចូរព្យាយាមធ្វើក្អកខ្លាំងរយៈពេលច្រើននាទី ព្រោះវាអាចសម្រួលដល់ការញ័រដើមទ្រុងបាន។ នៅពេលក្អក វានឹងដាក់សម្ពាធទៅក្នុងដើមទ្រូងដែលអាចបង្ខំឲ្យបេះដូងវិលមកលោតធម្មតាវិញ។ 

២.ញ៉ាំទឹកត្រជាក់

មធ្យោបាយដ៏ល្អបំផុតដើម្បីសម្រួលដល់ចង្វាក់បេះដូងវិលមកធម្មតាវិញគឺ ញ៉ាំទឹកត្រជាក់។ វាអាចត្រង់ថា ការញ័រដើមទ្រូងបង្កឡើងដោយការខ្សោះជាតិទឹក ដូច្នេះត្រឹមទឹកត្រជាក់មួយកែវគឺអាចជួយបានហើយ។ ហេតុផលមួយទៀតដែលត្រូវការញ៉ាំទឹកត្រជាក់ គឺថាវាអាចជួយបន្ថយការថប់អារម្មណ៍ ដូច្នេះបេះដូងនឹងលោតធម្មតាវិញដែរ។ 

៣. បង្កើនការញ៉ាំជាតិម៉ាញ៉េស្យូម

ហេតុផលទៅរួចមួយដែលដែលធ្វើឲ្យញ័រដើមទ្រូងកើតឡើងនោះគឺ ក្នុងឈាមកង្វះជាតិម៉ាញ៉េស្យូម។ ជាតិម៉ាញ៉េស្យូមជាអ្នកជម្រុញដល់បេះដូង និងប្រព័ន្ធសរសៃប្រសាទទាំងមូលធ្វើការឲ្យមានប្រសិទ្ធភាព។ អាហារសម្បូរជាតិម៉ាញ៉េស្យូមមានដូចជា ស្ពៃស្ពីណាច។ អ្នកក៏អាចប្រើថ្នាំបំប៉នជាតិម៉ាញ៉េស្យូមបានដែរ។ 

៤. សម្បកឈើអែម

នៅពេលនិយាយដល់ការព្យាបាលដោយខ្លួនឯងសម្រាប់ការញ័រដើមទ្រូង អ្នកប្រហែលជាចង់ប្រើសម្បកឈើអែមហើយ។ អ្វីដែលអស្ចារ្យចំពោះរបស់នេះគឺថា វាផ្ទុកទៅដោយសារធាតុការពារជាច្រើន ដែលល្អចំពោះសុខភាព។ ត្រឹមតែម្សៅសម្បកឈើអែមមួយស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ ហើយផឹកគឺល្អហើយ។ វានឹងជួយឲ្យបេះដូងលោតមកធម្មតាវិញ។ 

៥. ដកដង្ហើមជ្រៅៗ

អ្នកក៏អាចដោះស្រាយការញ័រដើមទ្រូងតាមរយៈការដកដង្ហើមជ្រៅៗដែរ។ ការសិក្សាអំពីរបៀបគ្រប់គ្រងការដកដង្ហើមអាចជួយបន្ថយអារម្មណ៍ថប់អារម្មណ៍ និងការឈឺចាប់ដែលធ្វើឲ្យចង្វាក់បេះដូងវិលមកធម្មតាវិញ។ ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែដកដង្ហើមជ្រៅៗគឺថា វាអាចធ្វើឲ្យរាងកាយធូរស្រាល ដូច្នេះវានឹងផ្តល់អុកស៊ីសែនគ្រប់គ្រាន់ទៅខួរក្បាល។ ចូររកកន្លែងស្ងាត់មួយ ហើយដកដង្ហើមចូលតាមច្រមុះឲ្យជ្រៅ ហើយចេញវិញតាមមាត់៕

ប្រភព៖ Health.com.kh   

ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

ដកស្រង់ដោយ៖ news.sabay.com.kh

ពីនេះពីនោះ1 hour ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ4 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ7 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ8 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ12 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK