ឥតស្រាក់ស្រាន! កូរ៉ូណាមិនទាន់ផុតផង ផ្តាសាយបក្សីមកបន្ថែមទៀតហើយ
Connect with us

ថ្មីៗ

ឥតស្រាក់ស្រាន! កូរ៉ូណាមិនទាន់ផុតផង ផ្តាសាយបក្សីមកបន្ថែមទៀតហើយ

ក្រសួងកសិកម្ម និងការងារជនបទ បានលើកឡើងថា ប្រទេសចិន បានប្រកាសពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 នៅកសិដ្ឋានមួយនៅទីក្រុងសាវយ៉ាង (Shaoyang City) នៃខេត្តហ៊ូណានភាគខាងត្បូង។

ករណីនេះ បានកើតឡើងនៅក្នុងកសិដ្ឋានមួយ ដែលមានមាន់ចំនួន៧៨៥០ក្បាល ដែលក្នុងចំណោមនោះ មាន៤៥០០ក្បាល បានងាប់ដោយសារជំងឺផ្តាសាយបក្សី។ អាជ្ញាធរ បានសម្លាប់មាន់ចំនួន១៧,៨២៨ក្បាល ក្រោយពីមានការផ្ទុះឡើងនៃជំងឺនោះ។ ប៉ុន្តែប្រទេសចិន មិនមែនជាប្រទេសតែមួយទេ ដែលព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

កាលពីសប្តាហ៍មុន អាជ្ញាធរនៅប្រទេសឥណ្ឌា បានចាប់ផ្តើមសម្លាប់មាន់ និងកំទេសស៊ុត ដើម្បីទប់ស្កាត់វីរុសផ្តាសាយបក្សីនេះ។ ហើយវីរុស H5N1 នេះ បានរីករាលដាល់ទូទាំងអឺរ៉ុបខាងកើតហើយ នៅពេលថ្មីៗនេះ។

តាមការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៣ បានចំណាយថវិកាអស់៦.៥ពាន់លានដុល្លារ។ ការផ្ទុះឡើងនាពេលថ្មីៗនេះ កើតឡើងស្របពេលដែលប្រទេសចិនកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងវីរុសកូរ៉ូណាវីរុសថ្មី ដែលមានប្រភពមកពីទីក្រុងអ៊ូហាននៃខេត្តហ៊ូប៉ី និងរីករាលដាលទូទាំងពិភពលោក។

វីរុសនេះ បានសម្លាប់មនុស្សជាង៣០០នាក់នៅក្នុងប្រទេសចិន និងមានអ្នកជំងឺចំនួន១៤០០០នាក់ នៅក្នុងប្រទេស។ មន្រ្តីជាន់ខ្ពស់គណបក្សកុម្មុយនីស្តនៅទីក្រុងអ៊ូហាន ដែលជាទីក្រុងមានប្រជាជនចំនួន១១លាននាក់ បានសម្តែង “សេចក្តីសោកស្តាយ” កាលពីថ្ងៃសុក្រ ដោយសារតែអាជ្ញាធរមូលដ្ឋានបានដោះស្រាយយឺតយ៉ាវពេក។

អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នដោយសារតែការផ្ទុះឡើងនៃសុខភាពពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការនេះ មិនផ្តល់យោបល់ឲ្យបិទពាណិជ្ជកម្មអន្តរជាតិ ឬការធ្វើដំណើរនោះទេ។ វាបានក្លាយជាការប្រកាសអាសន្នសុខភាពពិភពលោកហើយ ដែលមានករណីឆ្លងនៅជាង២០ប្រទេសលើពិភពលោក។

ប្រទេសជាច្រើន បានព្យាយាមជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ូហាន ដែលជនជាតិទាំងនោះរួមមានជនជាតិអាមេរិច ជប៉ុន អង់គ្លេស បារាំង និងកូរ៉េខាងត្បូង ដែលសុទ្ធតែត្រូវបានជម្លៀសចេញមក ហើយក៏មានប្រទេសជាច្រើនទៀត ត្រៀមយកយន្តហោះទៅជម្លៀសផងដែរ៕

ប្រភព៖ Channel News Asia

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK