ពិតជាក្ដុកក្ដួលណាស់! ក្មេងតូចដ៏អភ័ព្វម្នាក់ ត្រូវគេបំបែកពីឪពុក ដោយសារឆ្លងជំងឺ«កូរ៉ូណាវីរុស» (មានវីដេអូ...)
Connect with us

ពីនេះពីនោះ

ពិតជាក្ដុកក្ដួលណាស់! ក្មេងតូចដ៏អភ័ព្វម្នាក់ ត្រូវគេបំបែកពីឪពុក ដោយសារឆ្លងជំងឺ«កូរ៉ូណាវីរុស» (មានវីដេអូ…)

 ស្របពេលដែលជំងឺរលាកសួតប្រភេទថ្មី កំពុងផ្ទុះខ្លាំងនៅប្រទេសចិន ជាពិសេសនៅទីក្រុង វូហាន រដ្ឋាភិបាលចិនកំពុងរិះរកវិធីព្យាបាល និងបង្កើនការការពារដល់ប្រជាជនខ្លួន ព្រមទាំងបានឃុំខ្លួនប្រជាជនដែលមានផ្ទុកមេរោគឲ្យនៅដោយឡែកសិន។ ក្នុងនោះផងដែរ គេក៏ឃើញមានគ្រួសារមួយចំនួន ត្រូវបែកបាក់សមាជិក ជាបណ្ដោះអាសន្នសិនផងដែរ ដោយសារតែពួកគេមានផ្ទុកមេរោគប្រភេទថ្មីនេះ។ជាក់ស្ដែង នៅក្នុងចំណោមប្រជាជនជាង  លាននាក់ដែលត្រូវបានរារាំងមិនឲ្យចាកចេញពីទីក្រុង ក្នុងនោះរួមមាន កុមារតូចដ៏កំសត់ម្នាក់  ដែលត្រូវគេបានបញ្ជូនទៅដាក់នៅកន្លែងដាច់ដោយឡែកពីគេផងដែរ។

យោងតាមឃ្លីបវីដេអូខ្លីមួយ ដែលបានបង្ហោះចែកចាយលើអុីនធឺណេត បានបង្ហាញពីភាពសោកសៅ និងសេចក្ដីអាណិតអាសូរ ​​​​​​​​​​​​​​​​​​​របស់លោកឪពុកម្នាក់ជាខ្លាំង ខណៈពេលដែលលោក កំពុងសម្លឹងមើលកូន តាមរយៈបង្អួចកញ្ជក់ ហើយពេលនោះទារកតូច ហាក់លាដៃចង់ឱបឪពុក ទើបធ្វើឲ្យបុរសដែលជាឪពុកទប់ទឹកភ្នែកមិនបានហើយក៏ដើរចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តាមរយៈវីដេអូនេះដែរ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហាញការចូលចិត្ត ព្រមទាំងបានចែករំលែកតៗគ្នា។ ប៉ុន្តែ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបញ្ចេញមតិផ្ទាល់ខ្លួន ដោយលើកឡើងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«គាត់សុខចិត្តស្លាប់ជាមួយក្មេងតូចនេះ ប្រសិនបើគាត់ជាឪពុក»។គួររម្លឹកថា កាលពីម្សិលមិញនេះ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានប្រកាសអាសន្នជំុវិញករណីវីរុសឆ្លងដ៏កាចសាហាវនេះ ព្រមទាំងបានបង្ហាញការព្រួយបារម្ភពីសុខភាពប្រជាជន ទូទាំងពិភពលោកផងដែរ៕

ប្រភព៖  khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK