មិនធម្មតាមែន! មានដឹងទេថា តើអាមេរិចចំណេញអី្វខ្លះពីជំងឺកូរ៉ូណា?
Connect with us

គួរដឹង

មិនធម្មតាមែន! មានដឹងទេថា តើអាមេរិចចំណេញអី្វខ្លះពីជំងឺកូរ៉ូណា?

ស្របពេលដែលជំងឺកូរ៉ូណាវីរុសនេះ បានក្លាយជាជំងឺមួយ ដែលអង្គសុខភាពពិភពលោក បានប្រកាសអាសន្នរួចហើយនោះ លោកវីប័រ រ៉ូស (Wilbur Ross) ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិច បានលើកឡើងថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសនេះ អាចជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាមេរិច។

នៅក្នុងការសម្ភាសន៍មួយ លោករ៉ូសបានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាវាអាចនឹងជួយដល់ការជម្រុញឲ្យមានការវិលត្រឡប់មកវិញនៃការងារ មកកាន់ទឹកដីអាមេរិចខាងជើង។” ដោយសារតែការឆ្លងយ៉ាងលឿននៃជំងឺនេះ បង្កឲ្យមានសេចក្តីភ័យខ្លាចក្នុងចំណោមមនុស្ស ដែលនាំឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិន និងការលូតលាស់ពិភពលោក។ ប៉ុន្តែការលើកឡើងបែបនេះ បានធ្វើឲ្យអ្នកដែលប្រឆាំងនឹងរដ្ឋបាលត្រាំ រិះគន់យ៉ាងខ្លាំងផងដែរ។

លោករ៉ូស ជាការឆ្លើយតប បានលើកឡើងបន្តទៀតថា៖ “ខ្ញុំមិនចង់និយាយអំពីសញ្ញាជាវិជ្ជមាន ស្របពេលនៃការផ្ទុះជំងឺដ៏អាក្រក់ និងដ៏អកុសលយ៉ាងនេះទេ។” គាត់បន្ថែមថា៖ “ការពិតនោះ គឺថា អ្វីដែលត្រូវពិចារណាបន្តទៀតនោះគឺ វាប៉ះពាល់ដល់ចង្វាក់នៃការផ្គត់ផ្គង់…ដូច្នេះហើយ ខ្ញុំគិតថា វានឹងជួយយកការងារត្រឡប់មកអាមេរិចខាងជើងវិញ។”

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មអាមេរិច បានបញ្ជាក់ម្តងទៀតថា៖ “ដូចដែលលោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីខាងដើមរួចមកហើយ ជំហានដំបូងគឺត្រូវគ្រប់គ្រងវីរុសនោះ ហើយជួយដល់ជនរងគ្រោះដែលឆ្លងដោយជំងឺនេះ។” អ្នកនាំពាក្យបានលើកឡើងផងដែរថា៖ “វាក៏ជារឿងសំខាន់ណាស់ដែរ ដែលយើងត្រូវពិចារណាអំពីភាពស្មុគស្មាញនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយ ដែលធ្លាប់មានប្រវត្តិលាក់បាំងហានិភ័យពិតនៃការឆ្លងទៅកាន់ជនជាតិខ្លួន និងពិភពលោក ជាយូរមកហើយ។”

ការលើកឡើងនេះ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ពីខាងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ អំពីការទាញយកផលប្រយោជន៍ពាណិជ្ជកម្ម ក្នុងពេលផ្ទុះជំងឺដ៏អាក្រក់នេះ។ លើសពីនេះទៅទៀត លោកសៃមុន បាបធីស (Simon Baptist) ដែលមកពីអង្គភាពចារកម្មអ្នកសេដ្ឋកិច្ច (Economist Intelligence Unit) នៅប្រទេសសិង្ហបុរី បានលើកឡើងថា ការលើកឡើងនេះ ជារឿង “ចម្លែក”។

លោកបន្ថែមថា៖ “ក្រុមហ៊ុនជាច្រើន មិនមែនសម្រេចចិត្តវិនិយោគរយៈពេលវែង ដោយគិតទៅលើជំងឺនេះ ដែលប្រហែលជាផ្ទុះឡើងក្នុងរយៈពេល៣ ទៅ៦ខែតែប៉ុណ្ណោះ។” ការលើកឡើងរបស់គាត់នេះ គឺថាវីរុសនេះ អាចនឹងក្លាយជាបញ្ហាអវិជ្ជមានដល់អាមេរិច ជាជាងភាពវិជ្ជមាន ដូចដែលលោកលើកឡើងយ៉ាងដូច្នេះថា៖ “ការពិត សហរដ្ឋអាមេរិច នឹងជួបបញ្ហា ដោយសារតែចិននៅតែជាទីផ្សារធំរបស់អាមេរិច ទោះបីជាយ៉ាងណាក៏ដោយ។ ដូច្នេះ ប្រសិនបើសេដ្ឋកិច្ចមានឳនភាពខ្លាំង វានឹងមានឥទ្ធិពលប៉ះពាល់ដល់សហរដ្ឋអាមេរិចវិញ។”

ជំងឺកូរ៉ូណាវីរុសនៅក្រៅប្រទេសចិន

អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នហើយ នៅពេលដែលវាកំពុងតែចម្លងទៅក្រៅប្រទេសចិន។ យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន២១៣នាក់នៅក្នុងប្រទេសចិន ហើយវាបានចម្លងទៅកាន់១៨ប្រទេសផ្សេងទៀត។

អ្នកសេដ្ឋកិច្ចបានលើកឡើងថា ជំងឺនេះ មានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចពិភពលោកជាងការផ្ទុះជំងឺសារ នៅក្នុងឆ្នាំ២០០៣។ ជំងឺសារ បានចម្លងទៅកាន់មនុស្សជាង៨០០០នាក់ ដោយបង្កឲ្យមានអ្នកស្លាប់ចំនួនជាង៧០០នាក់ ហើយចំណាយថវិកាពិភពលោកអស់ចំនួន៣០ពាន់លានដុល្លារ។

ជំងឺកូរ៉ូណាវីរុសនេះ បានធ្វើឲ្យក្រុមហ៊ុនលំដាប់ពិភពលោកនៅចិន ដូចជាក្រុមហ៊ុនផលិតរថយន្តជាដើម បិទជាបណ្តោះអាសន្ន ដោយសារតែអាជ្ញាធរពន្យាថ្ងៃចូលឆ្នាំចិន និងដាក់បំរាមការធ្វើដំណើរនៅក្នុងប្រទេស៕

ប្រភព៖ CNN

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK