សូក្រាតថា៖ ប្រពន្ធខ្ញុំពូកែរអ៊ូចឹង ទើបខ្ញុំបានក្លាយជាទស្សនវិទូ
Connect with us

បែបផែនជីវិត

សូក្រាតថា៖ ប្រពន្ធខ្ញុំពូកែរអ៊ូចឹង ទើបខ្ញុំបានក្លាយជាទស្សនវិទូ

បិតាទស្សនវិទូ សូក្រាត គឺជាមនុស្សពូកែអត់ធ្មត់ និងពូកែទ្រាំនឹងពាក្យរអ៊ូរបស់ភរិយាគាត់បំផុត។ ជារឿងរាល់ថ្ងៃប្រពន្ធរបស់គាត់តែងរអ៊ូដាក់គាត់ជាប្រចាំ…។

សូក្រាត គឺជា​ទស្សនវិទូជនជាតិក្រិច​កើត​នៅ​ក្រុង​អាថែនប្រហែលជា​ឆ្នាំ ៤៧០មុនគ.ស ដល់​ឆ្នាំ​៣៩៩ មុន​គ.ស​​។ ចំពោះរូបសម្បត្តិវិញ សូក្រាត ជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរឱ្យមើលសោះ។ ចំណែកឯមុខមាត់គ្មានគួរឱ្យចូលចិត្តសោះសូក្រាត បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជា​ម្នាក់​ដែល​សំខាន់ និង​ល្បីល្បាញ នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​ពិភពលោក​។

មានថ្ងៃមួយនោះ ប្រពន្ធគាត់មិនបានរអ៊ូដាក់គាត់មួយថ្ងៃ គាត់មានអារម្មណ៍ហាក់ដូចជាមិនសប្បាយចិត្តសោះ ឃើញដូចនេះសិស្សរបស់គាត់បានសួរគាត់ថា “តើថ្ងៃនេះលោកគ្រូ មានបញ្ហាអ្វីឬបានជាទឹកមុខស្រពោនមិនសប្បាយចិត្តបែបនេះ?” លោកគ្រូ​ក៏តបវិញ “ថ្ងៃនេះប្រពន្ធរបស់ខ្ញុំនាងមិនរអ៊ូដាក់ខ្ញុំដូចសព្វដង ធ្វើឱ្យខ្ញុំមិនសប្បាយចិត្ត”។

គាត់បានយកការរអ៊ូរបស់ប្រពន្ធរបស់គាត់ធ្វើជាមេរៀន ប្រៀបដូចជាគ្រូ ហ្វឹកហាត់ពុតលត់ដុំចិត្តឱ្យរឹងមាំ និងកើតជាប្រយោជន៍តាមរយៈគំនិត​និងទស្សនៈរបស់គាត់ច្រើន ដែលធ្វើឱ្យមនុស្សទទួលបានចំណេះដឹង និងជាការចែករំលែកបទពិសោធល្អៗថែមទៀតផង។ ហេតុនេះយើងគ្រប់គ្នាកុំខឹងនឹងមនុស្សរអ៊ូ ព្រោះជួនកាលមានប្រយោជន៍ដល់យើងជាច្រើន ថាមិនត្រូវអាចក្លាយជាទស្សនវិទូដូច សូក្រាត ដោយមិនដឹងខ្លួនក៏មិនដឹង៕

អត្ថបទដោយ៖ លោក មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ប្រភព៖ knowledgecambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK