សិង្ហបុរីចាត់ឲ្យកងទ័ព១,៥០០នាក់ វេចខ្ចប់ម៉ាសចំនួន៥.២លាន ដើម្បីចែកជូនប្រជាជន
Connect with us

ថ្មីៗ

សិង្ហបុរីចាត់ឲ្យកងទ័ព១,៥០០នាក់ វេចខ្ចប់ម៉ាសចំនួន៥.២លាន ដើម្បីចែកជូនប្រជាជន

(សិង្ហបុរី)៖ កងទ័ពសិង្ហបុរីសរុបប្រមាណ១,៥០០នាក់ កំពុងតែញាប់ដៃញាប់ជើងក្នុងការវេចខ្ចប់ម៉ាសការពារចំនួន៥.២លាន ដើម្បីយកទៅចែកជូនមហាជន ស្របពេលដែលសិង្ហបុរីកំពុងប្រឹងប្រែងទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភព ចេញពីប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

ប្រតិបត្តិការវេចខ្ចប់ម៉ាសខាងលើត្រូវបានធ្វើឡើងនៅវិទ្យាស្ថានយោធាសិង្ហបុរី SAFTI ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានប្រកាសថានឹងចែកជូនប្រជាពលរដ្ឋសិង្ហបុរី ក្នុងមួយគ្រួសារនូវម៉ាសចំនួន០៤។ កងទ័ពសិង្ហបុរីទាំង ១,៥០០នាក់ ត្រូវធ្វើការផ្លាស់វេនគ្នា ដោយមួយវេនៗមានរយៈពេល០៨ម៉ោង ហើយក្នុងមួយវេនៗគួរតែអាចវេចម៉ាស់បានចំនួន២សែន។vអាជ្ញាធរសិង្ហបុរីសង្ឃឹមថា នឹងអាចចាប់ផ្តើមចែកចាយម៉ាស់ជូនប្រជាពលរដ្ឋបាននៅល្ងាច ឬយប់ថ្ងៃសុក្រនេះ ហើយបញ្ចប់ប្រតិបត្តិការ វេចខ្ចប់ក៏ដូចជាចែកចាយម៉ាសនេះ នៅល្ងាច ឬយប់ថ្ងៃសៅរ៍ស្អែក។ សិង្ហបុរីមានប្រជាជនប្រមាណ៥.៧លាននាក់ ទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់សិង្ហបុរីក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះចេញពីទីក្រុង Wuhan នៃខេត្ត Hubei របស់ចិន

រដ្ឋមន្រ្តីការពារជាតិសិង្ហបុរីបានលើកឡើងថា គ្រប់ការផ្ទុះឡើងនៃវីរុសឬមេរោគថ្មីៗ គឺអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបាន ប្រសិនបើយើងទាំងអស់គ្នាមិនចាត់វិធានទប់ស្កាត់ដែលត្រឹមត្រូវឲ្យបានឆាប់រហ័សគ្រប់គ្រាន់ទេនោះ។ គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នករកឃើញថា មានផ្ទុកវីរុសកូរ៉ូណា 2019-nCoV (ឈ្មោះសម្គាល់ដោយអង្គការ WHO) ក្នុងប្រទេសសិង្ហបុរីគឺ ស្ថិតនៅត្រឹម១៣ករណី ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសនេះគឺ២១៣នាក់ ដែលសុទ្ធតែនៅក្នុងប្រទេសចិនទាំងអស់ ហើយការ ឆ្លងទាំងនៅក្នុងប្រទេសចិន និងនៅតាមប្រទេសជាង២០ទៀតសរុបជិត១ម៉ឺនករណីហើយ៕

ប្រភព៖ Freshnews

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK