វិធីចិញ្ចឹមកង្កែបរយៈពេលតែ៦០ថ្ងៃអាចចាប់លក់បាន
Connect with us

គួរដឹង

វិធីចិញ្ចឹមកង្កែបរយៈពេលតែ៦០ថ្ងៃអាចចាប់លក់បាន

+ទំហំកន្លែងចិញ្ចឹម៖

– 2m x 3m = 6 ម៉ែត្រការ៉េ– 2m x 5m = 10 ម៉ែត្រការ៉េ– 3m x 5m = 15 ម៉ែត្រការ៉េ

– 4m x 6m = 24 ម៉ែត្រការ៉េ– 5m x 6m = 30 ម៉ែត្រការ៉េ

ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ។

– ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ

– ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ

– ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង

– ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។

– ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង

– ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖ eangsophalleth.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK