មិនធម្មតាមែន! រូបសេះដែលគេដាក់តាំងក្នុងផ្ទះ មានន័យយ៉ាងនេះសោះ
Connect with us

គួរដឹង

មិនធម្មតាមែន! រូបសេះដែលគេដាក់តាំងក្នុងផ្ទះ មានន័យយ៉ាងនេះសោះ

យើងតែងសង្កេតឃើញ គេដាក់តាំងរូបថត ដែលមានសេះរត់នៅតាមជញ្ជាំងផ្ទះ ការិយាល័យ និងកន្លែងមួយចំនួនផ្សេងទៀត។ ប៉ុន្តែមិនធ្លាប់មាននរណាប្រាប់យើងទាល់តែសោះអំពីអត្ថន័យនៃរូបនេះ។ ឥឡូវនេះ មកសិក្សាទាំងអស់គ្នាអំពីអត្ថន័យនៃរូបសេះទាំងនេះដូចតទៅ៖

អត្ថន័យនៃរូបសេះ ដែលគេដាក់តាំងនៅតាមជញ្ជាំង ត្រូវបានគេជឿថាតំណាងឲ្យកម្លាំងថាមពលដ៏មហាសាល ដែលរត់ទៅរកភាពជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និងភាពចម្រុះនៃជីវិត។ តាំងពីបុរាណកាលមក គេជឿថា វាជាកម្លាំងនៃភាពជោគជ័យ។ ចំណែកឯប្រភេទនៃសត្វសេះ និងចំនួនសេះវិញ ក៏មានអត្ថន័យខុសៗគ្នាដែរ។

១. បើមានចំនួនសេះមួយ ឬច្រើននោះ មានន័យថា វាជម្រុញឲ្យអ្នករឹតតែមានការផ្តោតអារម្មណ៍ដើម្បីជោគជ័យ។

២. បើមានសេះស វាតំណាងឲ្យភាពស្ថិតស្ថេរនៃលុយកាក់ ទ្រព្យសម្បត្តិ ឬតំណាងឲ្យការហូរចូលមិនដាច់ដូចទឹក ដែលមានប្រភពពីសកម្មភាពការងារ និងរបរផ្សេងៗ។

៣. បើមានសេះផ្តុំគ្នា ឬជាគូ វាតំណាងឲ្យសេចក្តីប្រសើរនៃទំនាក់ទំនងបុគ្គល ឬជួយពង្រឹងដល់មុខរបរ។

៤. បើមានសេះប្រណាំង ឬសេះចំបាំង វាតំណាងដល់ថាមពលរបស់ម្ចាស់ផ្ទះ។ រូបនេះ ភាគច្រើនគេដាក់តាំងនៅក្នុងបន្ទប់គេង ឬនៅក្នុងផ្ទះ ដើម្បីជម្រុញថាមពលដល់ម្ចាស់ផ្ទះ។

៥. បើមានសេះ៣ ៥ ឬ ៨ វាតំណាងដល់កម្លាំងនៃជោគជ័យ និងអំណាច។ គេដាក់រូបនេះ ជម្រុញដល់កម្លាំង និងថាមពលនៃជោគជ័យ។ ជាធម្មតា គេគួរដាករូបសេះ ដែលមានចលនា ឬសកម្មភាពដូចគ្នា ដែលធ្វើឲ្យគ្រួសារស្និតស្អិតរមួត។

៦. បើមានក្រហម វាតំណាងឲ្យភាពអស្ចារ្យ និងខ្លាំងក្លា នៃការប្រកួតប្រជែងជាមួយដៃគូរកស៊ីជាដើម​ ហើយសេះក្រហមនេះ ត្រូវបានគេដាក់នៅការិយាល័យ ឬកន្លែងរកស៊ីជាដើម។

លើសពីនេះទៅទៀត ទីតាំងនៃការដាក់រូបសេះនេះ ក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ផងដែរ។ ចំពោះទិសខាងជើង ជាទិសដៅមួយល្អសម្រាប់ការដាក់រូបសេះមួយ ឬច្រើន ដោយសារតែវាជួយធ្វើការងាររបស់អ្នកចប់បានល្អ និងមានប្រសិទ្ធិភាព ដែលជម្រុញឲ្យអ្នកទទួលបានជោគជ័យ។ ចំណែកនៅទិសខាងត្បូង វាគឺជាកន្លែងមួយដ៏ល្អបំផុត ដែលអ្នកគួរតែដាក់តាំងរូបសេះគ្រប់ប្រភេទ មិនថានៅកន្លែងណានោះទេ ដោយសារតែវាជាទិសនៃកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ។ មិនតែប៉ុណ្ណោះ ទិសនិរតីគឺជាទិសដីនៃរូបសេះជាគូ ដើម្បីជួយឲ្យមានភាពស្អិតរមួតរវាងគូជីវិត។ ប៉ុន្តែអ្នកមិនត្រូវដាក់សេះ ១ ឬ ៣ទេ៕

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK