ករណី​កូ​រ៉ូ​ណាវី​រុស​៖ លោក មូ​ន ចេ​អ៊ី​ន គំរាម​ចាត់វិធានការ​ក្តៅ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
Connect with us

ថ្មីៗ

ករណី​កូ​រ៉ូ​ណាវី​រុស​៖ លោក មូ​ន ចេ​អ៊ី​ន គំរាម​ចាត់វិធានការ​ក្តៅ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បាន​ចេញមុខ​គំរាម​ខ្លាំងៗ​ថា នឹង​ចាត់​ចំណាត់ការ​ក្តៅ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ពាក់ព័ន្ធ​រឿង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ភាព​ភិតភ័យ​ដល់​ពលរដ្ឋ​។ ទន្ទឹមនឹង​ត្រៀម​ចាត់​ធម៌​ក្តៅ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ មេដឹកនាំ​រូបនេះ អះអាងថា រដ្ឋាភិបាល​លោក នឹង​ចាត់វិធានការ​ចាំបាច់​គ្រ​ប់​បែបយ៉ាង​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ដ៏​កាច​សាហាវ​ថ្មី​នេះ​។

ក្នុង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមករា លោក មូ​ន ចេ​អ៊ី​ន បានចេញ​បញ្ជា​ឲ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ចាត់វិធានការ​ខ្លាំងៗ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ឆ្លង​ហួស​ពី​ព្រំដែន​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​រូបនេះ សង្កត់ធ្ងន់ថា ផលិត​និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ស្តីពី​ការផ្ទុះ​ឡើង​នៃ​វីរុស​បង្កើតជា «​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»  ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​សាធារណៈ​។ 

«​វីរុស​មិនមែនជា​រឿង​តែមួយគត់​ដែល​យើង​ត្រូវ​ប្រឈមមុខ​នោះទេ​។ យើង​គួរ​ក្រោកឈរ​ប្រឆាំងនឹង​ក្តី​ព្រួយបារម្ភ​ហួសហេតុ​និង​ការភ័យខ្លាច​ដែល​មិន​ច្បាស់លាស់​»​។ លោក មូ​ន អះអាង​បែបនេះ ដោយបាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​រឿង​កូ​ណា​វ៉ូ​ណាវី​រុស​ឲ្យ​ឆាប់រហ័ស​និង​មាន​តម្លាភាព​។ 

​បន្ថែម​ពី​រឿង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កចលាចល​ដល់​ស​ង្គ​ម​ជាតិ លោក អះអាង​ទៀតថា  សុវត្ថិភាព​ប្រជាជន គឺជា​អាទិភាព​ធំ​បំផុត​របស់​រដ្ឋាភិបាល​។ ត្រង់នេះ លោក បាន​ថ្លែង​សរសើរ​ដល់ទី​ភ្នាក់ងា​រ​រដ្ឋ​ទាំងអស់​ដែល​បាន​ចេញមុខ​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​ណូ​វែ​ល​កូ​រ៉ូ​នា​វីរុស​ដែល​បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​។ ទន្ទឹមនេះ លោក​ប្រធានាធិបតី មូ​ន បាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រៀមលក្ខណៈ​ពេញលេញ​សម្រាប់​រាល់​សេណា​រី​យ៉ូ​។ 

​បើតាម Yonhap លោក​ប្រធានាធិបតី​វ័យ​៦៧​ឆ្នាំ​រូបនេះ បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​សម្រាប់​ស្មារតី «​អាចធ្វើ​បាន​» ដោយ​អះអាងថា កូរ៉េខាងត្បូង មាន​សមត្ថភាព​និង​បទពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ​លំដាប់ថ្នាក់​ពិភពលោក​ក្នុងការ​ជម្នះ​ការ​រាលដាល​វីរុស​បែបនេះ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​អាវុធ​ដើម្បី​ការពារ​ខ្លួន​យើង​ពី​កូ​វ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ ពុំមែន​ជា​ភាពភ័យខ្លាច និង​ការ​ស្អប់ខ្ពើម​ទេ ក៏ប៉ុន្តែ​គឺ​កិច្ច​សហប្រតិបត្តិ និង​ជំនឿ​ចិត្ត​»​។ 

​ការលើកឡើង​របស់​ប្រមុខរដ្ឋ​សាធារណរដ្ឋ​កូរ៉េ​រូបនេះ ធ្វើឡើង​ក្រោយ​ផ្ទុះ​បាតុកម្ម​ពី​ប្រជាជន​ក្នុង​ទីក្រុង​ចំនួន​២ ។ សម្រាប់​ក្រុង​ទាំងពីរ​នេះ រដ្ឋាភិបាល​មាន​ផែន​ការដាក់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ជម្លៀស​ពី​ក្រុង​វូ​ហាន ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ទីនោះ​។ 

​កូរ៉េខាងត្បូង នឹង​ផ្តើម​ដឹក​ពលរដ្ឋ​ខ្លួន​ប្រមាណ ៧០០​នាក់​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន នា​ថ្ងៃ​ព្រហស្បតិ៍​នេះ តាមរយៈ​ជើង​ហោះ​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​បាន​រើស​ទីតាំង​របស់​រដ្ឋ​ចំនួន​២ ក្នុង​ក្រុង Asan និង Jincheon ជា​កន្លែង​ទទួល​ពលរដ្ឋ​ដែល​នឹងត្រូវ​ជម្លៀស​ទាំងនោះ​។ គិត​មកដល់ពេលនេះ កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៤​នាក់​ហើយ​៕

ប្រភព៖ thmeythmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK