jack ma និង bill gates បរិច្ចាគម្នាក់​រាប់សិប​លានដុល្លារសម្រាប់ការប្រយុទ្ធ និង​បង្កើត​វ៉ាក់សាំង​វីរុសកូរ៉ូណាថ្មី
Connect with us

ថ្មីៗ

jack ma និង bill gates បរិច្ចាគម្នាក់​រាប់សិប​លានដុល្លារសម្រាប់ការប្រយុទ្ធ និង​បង្កើត​វ៉ាក់សាំង​វីរុសកូរ៉ូណាថ្មី

ស្របពេលមានការកើនឡើងនូវករណីឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី មហាសេដ្ឋីនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតបានចូលរួមបរិច្ចាគធនធានមួយចំណែករបស់ពួកគេដើម្បីជួយអាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ។

នៅសហរដ្ឋអាមេរិកមូលនិធិ Bill and Melinda Gates របស់លោក Bill Gates បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួននឹងបរិច្ចាគ ១០ លានដុល្លារដើម្បីជួយយុទ្ធនាការទប់ស្កាត់នៅក្នុងប្រទេសចិន និងអាហ្វ្រិក និង ៥ លានដុល្លារទៀតសម្រាប់កិច្ចសហប្រតិបត្តិការព្យាបាល និងអភិវឌ្ឍន៍វ៉ាក់សាំង។ ដោយឡែកស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ជាអ្នកមានបំផុតទី ២ នៅប្រទេសចិនត្រូវបានគេរាយការណ៍ថាបានសន្យាផ្តល់ប្រាក់ចំនួន ១៤ លានដុល្លារ (១០០ លានយ័ន) សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងការពារវីរុសនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Alibaba បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាខ្លួននឹងបង្កើតមូលនិធិចំនួន ១៤៤ លានដុល្លារ (១ ពាន់លានយ័ន) ដើម្បីជួយមន្ទីរពេទ្យទិញគ្រឿងផ្គត់ផ្គង់ចាំបាច់ៗនៅទីក្រុង Wuhan ដែលជាតំបន់ផ្ទុះវីរុសនេះដំបូងគេ និងច្រើនជាងគេ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu, Tencent, Huawei និង ByteDance ដែលគ្រប់គ្រងដោយមហាសេដ្ឋី Robin Li, Ma Huateng, Ren Zhengfei និង Zhang Yiming ក៏បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែរ។ ក្រុមហ៊ុន Baidu, Tencent និង ByteDance ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធី TikTok បានរួមគ្នាសន្យាផ្តល់ថវិកាចំនួន ១១៥ លានដុល្លារ (៨០០ លានយ័ន) សម្រាប់ការស្រាវជ្រាវការព្យាបាលថ្មី និងជួយដល់អាជ្ញាធរនៅតំបន់ដែលរងគ្រោះខ្លាំងបំផុតខណៈក្រុមហ៊ុន Huawei បានចូលរួមចំណែកក្នុងការសាងសង់មន្ទីរពេទ្យ Huoshenshan ដែលជាកន្លែងបន្ទាន់ថ្មីមួយ កំពុងត្រូវបានសាងសង់ នៅវូហាន។

ក្រុមហ៊ុនអន្តរជាតិធំៗ នៅសហរដ្ឋអាមេរិក និងអឺរ៉ុបរួមទាំងក្រុមហ៊ុន Microsoft, Dell, L’Oreal និង Cargill បានបរិច្ចាគថវិកាសរុបប្រមាណ ១,៤ លានដុល្លារអាមេរិកដល់កាកបាទក្រហមចិន និងអាជ្ញាធរក្នុងខេត្តហ៊ូប៉ី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានយកទៅក្នុង Twitter ដើម្បីប្រកាសថាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ក៏នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផងដែរ។

ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោលជើងហោះហើរទៅកាន់ប្រទេសចិន។ ហាងកាហ្វេ Starbucks, McDonald និង Ikea បានសម្រេចចិត្តបិទហាងរាប់រយកន្លែងនៅទូទាំងប្រទេសចិន។ ការរាតត្បាតនេះកំពុងធ្វើឲ្យរង្គោះរង្គើខ្លាំងដល់ទីផ្សារពិភពលោក និងបណ្តាលឱ្យការធ្វើដំណើរ និងវិស័យកាស៊ីណូធ្លាក់ចុះខ្លាំងដែរនៅដើមសប្តាហ៍នេះ។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយអាជ្ញាធរចិននៅថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងដែលត្រូវបានបញ្ជាក់ឡើងដល់ជាង ៧៧០០ករណីនៅក្នុងប្រទេសចិន ក្នុងចំណោម ៧៨០០ករណីនៅទូទាំងពិភពលោក ខណៈចំនួនអ្នកស្លាប់ឡើងដល់ ១៧០នាក់ ៕

ប្រភព៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK