ឲ្យតែមានទម្លាប់ទាំង៥នេះ ធានាថាទោះអ្នកចង់ "ក្រ" ក៏មិនអាច "ក្រ" ឡើយ!
Connect with us

បែបផែនជីវិត

ឲ្យតែមានទម្លាប់ទាំង៥នេះ ធានាថាទោះអ្នកចង់ “ក្រ” ក៏មិនអាច “ក្រ” ឡើយ!

ប្រសិនបើយើងសួរទៅកាន់មនុស្ស១០នាក់ថាតើពួកគេចង់បានជោគជ័យដែរឬទេ ពួកគេប្រាកដជាឆ្លើយយ៉ាងលឿនមកវិញថា ចង់។ ប៉ុន្តែប្រសិនបើយើងក្រឡេកមកមើលចំនួនមនុស្សដែលទទួលបានភាពជោគជ័យវិញ យើងសឹងតែពិបាករកបាន ដោយសារតែចំនួនអ្នកដែលមិនទទួលបានភាពជោគជ័យមានច្រើនលើសលុប។

មូលហេតុដែលនាំឲ្យមនុស្សភាគច្រើនបរាជ័យ ទាំងដែលពួកគេមានបំណងប្រាថ្នាចង់បានជោគជ័យ នោះគឺ ភាពខ្ជិលច្រអូស។ មានសៀវភៅ អ្នកជោគជ័យ និងអ្នកនិពន្ធជាច្រើនបានផ្តល់យោបល់ពីវិធីសាស្រ្តងាយៗមួយចំនួនធំរួចមកហើយថាតើគេអាចកម្ចាត់ភាពខ្ជិលច្រអូសបានដោយវិធីណា។ ដើម្បីឲ្យអាចបំបាត់ភាពខ្ជិលច្រអូសបានងាយៗ មកមើលថាតើលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ានិយាយអ្វីខ្លះអំពីរឿងនេះ៖

១. កំណត់គោលដៅជោគជ័យ

វាជារឿងដែលសឹងតែមិនអាចទៅរួច ប្រសិនបើអ្នកអាចឈានទៅដល់គោលដៅរបស់ខ្លួនដោយមិនបានរៀបចំដៅគោលដៅជោគជ័យរបស់ខ្លួនជាមុន។ ការកំណត់គោលដៅនេះ ជាកត្តាសំខាន់បំផុត ហើយវាជាការបើកទ្វារឲ្យយើងឈានទៅកាន់ជោគជ័យដែលនៅក្នុងក្តីស្រមៃរបស់យើង។​ ឧទាហរណ៍ថា អ្នកចង់ក្លាយជាអ្នកជោគជ័យក្នុងវិស័យជំនួញ ដោយរកចំណូលឲ្យបាន៥០០០ដុល្លារក្នុងមួយខែ។ អ្នកអាចកំណត់ទិសដៅនេះទុក ហើយត្រូវប្រាកដនឹងខ្លួនឯងថា ពិតជាចង់បានវាពិត។ ការណ៍ដែលយើងកំណត់គោលដៅយ៉ាងដូច្នេះ វាជួយរំលឹកយើងរាល់ពេលដែលយើងមានអារម្មណ៍ខ្ជិល ហើយឆន្ទៈក្នុងការឈានទៅរកជោគជ័យ និងប្រយុទ្ធប្រឆាំងជាមួយនឹងភាពខ្ជិលរបស់យើង។

២. ផែនការ

បន្ទាប់ពីយើងមានគោលដៅ អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺផែនការសម្រាប់ឈានទៅរកជោគជ័យ។ យើងមានឆន្ទៈប្រយុទ្ធនឹងភាពខ្ជិលច្រអូសតាមរយៈការកំណត់គោលដៅ ប៉ុន្តែត្រូវចាំថា គោលដៅនោះ មិនអាចតទល់ជាមួយនឹងភាពខ្ជិលច្រអូសបានយូរទេ ប្រសិនបើយើងមិនមានផែនការជាក់លាក់ជួយគាំទ្រ។ ផែនការគឺជាសកម្មភាព ដែលជួយជម្រុញឲ្យការប្រយុទ្ធប្រឆាំងជាមួយនឹងភាពខ្ជិលច្រអូស កាន់តែមានក្តីសង្ឃឹម។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បានចំណូល៥០០០ដុល្លារក្នុងមួយខែតាមរយៈមុខរបរមួយ​។ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថា ដំបូងអ្នកត្រូវធ្វើអ្វី? សម្រេចអ្វីឲ្យបាន? ហើយបន្ទាប់មកធ្វើអ្វី? អ្នកអាចបង្កើតមុខរបរមួយក្នុងរយៈពេល១ខេដំបូង។ បន្ទាប់មក អ្នកត្រូវប្រើយុទ្ធសាស្រ្តទីផ្សារ ដើម្បីធ្វើឲ្យគេស្គាល់ ឬបង្កើនគុណភាពផលិតផល ឬសេវាកម្មរបស់ខ្លួនជាដើម។ នៅពេលដែលអ្នកបានជោគជ័យក្នុងការធ្វើសកម្មភាពនីមួយៗ អ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការជំនះនឹងភាពខ្ជិល។ នៅពេលដែលអ្នកមានផែនការហើយ ហើយអ្នកសង្កេតឃើញថាខ្លួនឯងនៅខ្វះរបស់មួយចំនួនដូចជា ចំណេះដឹង ដើមទុន អ្នកនឹងព្យាយាមស្វែងរករបស់ទាំងនោះមកបំពេញភាពខ្វះខាតតាមវិធីគ្រប់យ៉ាង។

៣. បំពេញវិជ្ជា

ជាការពិតណាស់ មនុស្សកើតមកមិនមានអ្វីមកតាមនោះទេ។ ឃ្លានេះ មានន័យគ្រប់គ្រាន់បញ្ជាក់ថា មនុស្សយើងមិនចេះអ្វីសោះ នៅពេលដែលកើតមក។ ការណ៍ដែលអ្នកខ្លះចេះ និងមិនចេះ គឺដោយសារតែពួកគេចំណាយពេលវេលារបស់ពួកគេរៀនសូត្រ បំពេញវិជ្ជា និងរកចំណេះដឹងដាក់ក្នុងខ្លួនតាមគ្រប់វិធីដែលពួកគេអាចធ្វើបាន ដូចជាតាមរយៈការអានសៀវភៅ ការស្តាប់ និងការជជែកពិភាក្សាជាមួយមនុស្សដែលនៅជុំវិញខ្លួន។​ សម្រាប់អ្នក ដែលខ្ជិល គេគប្បីខិតខំរកចំណេះដាក់ខ្លួន ឲ្យស្របទៅនឹងគោលដៅដែលខ្លួនបានកំណត់ទុកសម្រាប់ភាពជោគជ័យរបស់ខ្លួន។​

៤. បង្កើនបណ្តាញ និងទំនាក់ទំនង

មនុស្សដែលទទួលបានជោគជ័យសុទ្ធតែមានទំនាក់ទំនងល្អជាមួយមនុស្សនៅគ្រប់ទីកន្លែង ដោយសារតែការមានទំនាក់ទំនងជាមួយមនុស្ស ធ្វើឲ្យពួកគេអាចរៀនសូត្រពីអ្នកទាំងនោះ ហើយអាចមានជំនួយប្រសិនបើពួកគេជួបប្រទះនឹងបញ្ហាផ្សេងៗ។

៥. បញ្ចេញសកម្មភាព

ផែនការ គោលដៅ និងការសិក្សារៀនសូត្រផ្សេងៗ សុទ្ធតែនៅក្នុងក្រដាស។ អ្វីដែលត្រូវធ្វើបន្ទាប់នោះ គឺសកម្មភាព។ អ្នកត្រូវហ៊ានចេញសកម្មភាពអនុវត្តផែនការដែលអ្នកបានធ្វើឡើងនោះ។ ជាការពិត នៅក្នុងការធ្វើសកម្មភាព យើងអាចជួបនឹងលទ្ធផលពីរ គឺបរាជ័យ និងជោគជ័យ។ អ្នកអាចនឹងឈឺចាប់ ពិបាកចិត្តជាដើម។ ប៉ុន្តែអ្វីដែលកាន់តែមានតម្លៃនៅពេលដែលអ្នកជួបបរាជ័យនោះ គឺមេរៀននៃការបរាជ័យ។ ដូច្នេះ ត្រូវចេះប្រើប្រាស់ភាពបរាជ័យដើម្បីជោគជ័យ។ នោះពេលនោះ អ្នកនឹងសង្កេតឃើញខ្លួនឯងញៀនជាមួយនឹងការបំពេញការងារ ជាជាងការអង្គុយខ្ជិលច្រអូស៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK