មិននឹកស្មានថា ប៊ឺរសណ្តែកដី មានប្រយោជន៍ចំពោះជីវិតមនុស្សខ្លាំងយ៉ាងនេះសោះ!
Connect with us

គួរដឹង

មិននឹកស្មានថា ប៊ឺរសណ្តែកដី មានប្រយោជន៍ចំពោះជីវិតមនុស្សខ្លាំងយ៉ាងនេះសោះ!

មនុស្សជាច្រើន តែងចង់បានសុខភាពល្អ ហើយគេព្យាយាមគ្រប់វិធីដើម្បីធ្វើឲ្យសុខភាពរបស់គេល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាយ៉ាងដូច្នេះ មនុស្សភាគច្រើន នៅតែមិនដឹងពីគុណប្រយោជន៍នៃការទទួលទានប៊ឺរសណ្តែក (Peanut Butter) ដែលមានឥទ្ធិពលអាចការពារខ្លួនពីជំងឺ និងបញ្ហាសុខភាពមួយចំនួនផងដែរ។

ខាងក្រោមនេះ គឺជាហេតុផល និងគុណប្រយោជន៍ដែលអ្នកមិនគួរមើលរំលងប៊ឺរសណ្តែកដី (Peanut Butter)៖

១. ល្អចំពោះស្រ្តីមានផ្ទៃពោះ

ស្រ្តី ដែលមានគភ៌ តែងមានអាឡែកហ្សីក្នុងស្បូន ដោយសារតែវត្តមានរបស់ទារកនៅក្នុងផ្ទៃ។ ដូច្នេះ ប៊ឺរសណ្តែកដី (Peanut Butter) អាចជួយកាត់បន្ថយអាឡែកហ្សីក្នុងស្បូនរបស់មាតា និងជួយឲ្យទារកមានភាពអត់ធ្មត់ខ្ពស់។

២. ពន្យឺតការវិវត្តនៃជំងឺទឹកនោមផ្អែម

តាមការស្រាវជ្រាវមួយនៅសាកលវិទ្យាល័យហាវ័ដនៃសហរដ្ឋអាមេរិច បានឲ្យឃើញថា ហានិភ័យនៃស្រ្តី ក្នុងការកើតមានជំងឺទឹកនោមផ្អែម កាត់បន្ថយដល់ទៅ២១% ដោយសារតែការទទួលទានប៊ឺរសណ្តែកដី (Peanut Butter)។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបញ្ហាក់ថា ប៊ឺរសណ្តែកដី (Peanut Butter) មានគុណប្រយោជន៍មួយទៀត នោះគឺធ្វើឲ្យមានតុល្យភាពរវាងគ្លុយកូស និងអាំងស៊ុយលីន ដែលនៅក្នុងឈាម។ នេះជាមូលហេតុដែលធ្វើឲ្យជំងឺទឹកនោមផ្អែមមានការវិវត្តយឺត។

៣. ការទទួលទានដំណេក

សម្រាប់អ្នកដែលអាចទទួលទានដំណេកបានស្រួល គេប្រហែលជាមិនស្គាល់ការលំបាកដែលកើតចេញពីការមិនងងុយគេងនោះទេ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន គេមិនអាចគេងស្ងប់សុខឡើយ។ ការទទួលទានប៊ឺរសណ្តែកដី (Peanut Butter) មានសារធាតុម្យ៉ាង ដែលគេហៅថា Tryptophan ដែលអាចជម្រុញអរម៉ូនម្យ៉ាង ដែលធ្វើឲ្យមនុស្សងងុយគេង។ វាអាចធ្វើឲ្យមនុស្សគេងលក់ស្រួល ដោយគ្រាន់តែញ៉ាំវាពីរ ទៅបីស្លាបព្រាប៉ុណ្ណោះ។

៤. បន្ថយសម្ពាធ (ស្ត្រេស)

មនុស្ស ដែលមានសម្ពាធការងារខ្លាំង គួរតែទទួលទានប៊ឺរសណ្តែក (Peanut Butter) ដោយសារតែជាខ្លាញ់ដែលនៅក្នុងប៊ឺរនោះ មានការប្រឆាំងទៅនឹងអុកស៊ីតកម្ម ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីនស៊ី។ សារធាតុនោះដែលមាននៅក្នុងប៊ឺរសណ្តែក គឺ Beta-sitosterol ដែលធ្វើឲ្យអ្នកបាត់បង់អារម្មណ៍មិនល្អ និងមានភាពធូរស្បើយក្នុងខ្លួន។

៥. សម្រកទម្ងន់

មនុស្សជាច្រើនគិតថា ប៊ឺរសណ្តែកដី មានជាត់ខ្លាញ់ដែលធ្វើឲ្យឡើងទម្ងន់ ប៉ុន្តែគេមិនដឹងថាប៊ឺរសណ្តែកដីនេះ គឺជាប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាព។ វាមិនធ្វើឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាមនោះទេ ហើយការទទួលទានប៊ឺរសណ្តែកដី២ស្លាព្រា២ដងក្នុងមួយសប្តាហ៍ នឹងបន្ថយការឡើងទម្ងន់។

៦. បន្ថយអត្រាដែលនាំឲ្យមានជំងឺមហារីកសុដន់

ការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិច បានឲ្យដឹងថា ការទទួលទានប៊ឺរសណ្តែកដី អាចកាត់បន្ថយអត្រាដែលអាចកើតមានជំងឺមហារីកសុដន់ ដោយសារតែជាតិខ្លាញ់ធម្មជាតិរបស់ប៊ឺរសណ្តែកដី។ 

៧. សម្ពាធឈាម

សម្ពាធឈាម គឺជាបញ្ហាមួយចោទដែលអាចកើតមានលើមនុស្សគ្រប់រូប ប្រសិនបើគេមិនបានចាប់អារម្មណ៍ទេនោះ។ សណ្តែកដីសំបូរទៅដោយសារជាតិម៉ាញ៉េស្យូម ដែលជម្រុញឲ្យកាត់បន្ថយសម្ពាធឈាម។ 

៨. ជំនួយខួរក្បាល និងការចងចាំ

ការចងចាំ គឺជាបញ្ហាមួយដ៏សំខាន់របស់មនុស្សគ្រប់រូប ជាពិសេសមនុស្សចាស់។ ពួកគេតែងមានការភ្លេចភ្លាំង នូវអ្វីដែលពួកគេបានធ្វើ។ សារជាតិវីតាមីនអ៊ី ស័ង្កសី ម៉ាញ៉េស្យូម និងនីណូយិន ដែលជម្រុញឲ្យខួរក្បាលមានភាពរស់រវើក និងអាចជួយដោះស្រាយបញ្ហាការចងចាំផងដែរ។

៩. ធ្វើឲ្យសាច់ដុំរស់រវើកក្រោយលំហាត់ប្រាណ

សម្រាប់អ្នកដែលឧស្សាហ៍ធ្វើលំហាត់ប្រាណ ថាមពលសាច់ដុំត្រូវការសារជាតិខ្លាញ់ និងជាតិស្ករ ដែលមាននៅក្នុងប៊ឺរសណ្តែកដី។ វាសំបូរទៅដោយសារជាតិប៉ូតាស្យូម អាចជួយឲ្យសុខភាពសាច់ដុំជាសះល្អផងដែរ ដូចជាការឈឺសាច់ដុំ និងរមួលក្រពើជាដើម៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK