កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ
Connect with us

ថ្មីៗ

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថាប្រសិនមានករណីសង្ស័យថាឆ្លងវីរុសកូរ៉ូណាថ្មី  ប្រជាពលរដ្ឋអាចមកពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យនានាដោយមិនអស់ប្រាក់ឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល  លោក លី សូវ៉ាន់ អះអាងថា គ្រូពេទ្យនឹងមិនយកប្រាក់ពីប្រជាពលរដ្ឋទេ ប្រសិនបើពិ​និត្យទៅរកឃើញថា ពួកគាត់បានឆ្លងវីរុសកូរ៉ូណាថ្មីនោះ។ ក្រៅពីមិនយកថ្លៃពិនិត្យហើយ លោកថា រាល់ការព្យាបាលទាំងអស់ក៏មិនអស់ប្រាក់ដែរ ប៉ុន្តែរកមិនឃើញថា មានវីរុសនោះ ពលរដ្ឋត្រូវបង់ថ្លៃសេវាពិគ្រោះ និងព្យាបាលធម្មតា។

លោកថា៖ «ប្រសិនជាគាត់ចូលក្នុងនិយមន័យដែលកំណត់ដោយអ្នកជំនាញ គឺយើងមិនបានយកប្រាក់ទេ។ ​​ប៉ុន្តែប្រសិនបើគាត់ទៅព្យាបាលធម្មតា គាត់មិនបានចូលក្នុងនិយមន័យហ្នឹងទេ ​យើងនឹងយកសេវាធម្មតា»។ ​

លោក លី សូវ៉ាន់ បន្តថា  គិតមកដល់ម៉ោង៩:៤០នាទី នៅថ្ងៃនេះ ក្រសួងមិនទាន់រកឃើញថា  អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅឡើយ ពោលគឺមានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ៕

 ប្រភព៖ ក្រសួងសុខាភិបាល

ដកស្រង់ដោយ៖ vodkhmer.news

មតិយោបល់

Trending

Copyright © 2019 ANARCHAK