“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”
Connect with us

បែបផែនជីវិត

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

#ចូកមិនចូកចែវមិនចែវកុំយកជើងរាទឹក

១. “បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”។

២. មនុស្សគ្រប់ៗគ្នាកើតមកជាមួយនឹងលក្ខណៈពិសេស និងទេពកោសល្យផ្សេងៗគ្នា។ សមត្ថភាពរបស់មនុស្សជាតិឥតមានដែនកំណត់ឡើយ តែមនុស្សជាច្រើនបានកំណត់ព្រំដែនរបស់ខ្លួនតាមហេតុផលផ្សេងៗ។ មានមនុស្សមិនច្រើនប៉ុន្មានទេ ដែលស្គាល់ពីសក្កានុពលរបស់ខ្លួន ស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅ ជឿជាក់លើខ្លួនឯងថាខ្លួនអាចធ្វើបាន និងអាចសម្រេចបានូវជោគជ័យដែលខ្លួនប្រាថ្នា។

៣. ខ្ញុំគ្រាន់តែចង់ផ្តាំផ្ញើថា “យើងមិនគួរយកដែនកំណត់នៃសមត្ថភាពរបស់ខ្លួន មកកំណត់ដែនកំណត់នៃសមត្ថភាពរបស់អ្នកដទៃ ឬយុវជនជំនាន់ក្រោយឡើយ”។ បើយើងយល់ថាខ្លួនឯងធ្វើបានមិនបានទេ នោះក៏កុំមានគំនិតអត្តនោម័តថាអ្នកជំនាន់ក្រោយធ្វើមិនបានដូចខ្លួនឱ្យសោះ។ មនុស្សដែលរស់នៅដោយសេចក្តីសុខ លុះត្រាណាតែចេះបើកចិត្តឱ្យទូលាយដូចទឹកសមុទ្រ។ សង្គមដែលអាចបន្តដំណើរទៅមុខទៀតបាន មិនងាយស្លាប់ រស់នៅបានយូរអង្វែង លុះត្រាណាតែសេរីភាពនៃការគិត ការបង្កើតថ្មី និងការច្នៃប្រតិដ្ឋត្រូវបានបើកចំហរ។

៤. យុវជនជំនាន់ក្រោយ កុំរស់នៅឱ្យវប្បធម៌សង្គមចងរឹតខ្លួនតឹងពេក ហើយយើងគួរតែចេះគិតអ្វីដែលថ្មី ធ្វើអ្វីដែលថ្មី និងធ្វើអ្វីដែលខុសពីរបៀបចាស់ ដើរចេញឱ្យផុតពីរនាំងវប្បធម៌មិនរីកចម្រើន។ ពូជខ្មែរ គឺជាពូជអ្នកចម្បាំង ទាំងសង្គ្រាមក្នុងខ្លួនផង និងសង្គ្រាមក្រៅខ្លួនផង តែមិនជាពូជអ្នកសំងំសុខ រស់នៅក្នុងតំបន់សុខស្រួល (Comfort Zone) នោះទេ។ ពូជខ្មែរ គឺជាពូជអ្នកច្នៃប្រតិដ្ឋ (Innovation – នវានុវត្តន៍) ដ្បិតយើងជាអ្នកកសាងអង្គរ។

៥. ខ្ញុំឃើញយុវជនខ្លះ ដែលមានគំនិតច្នៃប្រតិដ្ឋ ឬគិតអ្វីដែលថ្មីខុសពីរបៀបចាស់ ត្រូវបានរាំងខ្ទប់ដោយគំនិតអ្នកជំនាន់មុន។ ដើរតាមខ្ញុំ បើខ្ញុំអាចដឹកនាំអ្នក។ ដឹកនាំខ្ញុំ បើខ្ញុំមិនអាចដឹកនាំអ្នក តែសូមចេញពីផ្លូវរបស់ខ្ញុំ បើមិនព្រមដើរតាមខ្ញុំឬមិនព្រមដឹកនាំខ្ញុំ។ សុភាសិតខ្មែរលើកឡើងថា “ចូកមិនចូក ចែវមិនចែវ កុំយកជើងរាទឹក”។ បើមិនបានជួយចូកគ្នា ឬបើមិនបានជួយចែវគ្នាទេ សូមកុំជិះទូកជាមួយគ្នា។ ធ្វើអ្វីក៏ដោយ បើខុស សូមចាត់ទុកវាថាជាមេរៀននិងបទពិសោធទៅចុះ។ ចាំទស្សនៈរបស់ទស្សនវិទូក្រិច សូក្រាត ទេដែលថា “ជីវិត គឺជាកាពិសោធន៍ (សាកល្បង)”៕

ប្រភពអត្ថបទ៖ សៀវភៅប្រតិទិនទស្សនៈ​ ៣៦៥ថ្ងៃ

ដកស្រង់ដោយ៖ ប្រតិទិនទស្សនៈ

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK