ល្អណាស់! កូរ៉េខាងត្បូងនឹងផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់អាស៊ានដើម្បីជំរុញកំនើនសេដ្ឋកិច្ច
Connect with us

ថ្មីៗ

ល្អណាស់! កូរ៉េខាងត្បូងនឹងផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់អាស៊ានដើម្បីជំរុញកំនើនសេដ្ឋកិច្ច

ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េគ្រោង នឹងបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ និងពន្យារពេលកម្មវិធីស្នាក់នៅសម្រាប់បណ្តាប្រទេសអាស៊ាននៅឆ្នាំ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្តីពី ទេសចរណ៍ក្នុងតំបន់បានឱ្យដឹងថា “កូរ៉េខាងត្បូងគ្រោង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអាស៊ាន ដើម្បីអនុញ្ញាតឱ្យយុវជនមកពីតំបន់ អាចរីករាយនឹងដំណើរទេសចរណ៍ និងការសិក្សាភាសាក្នុងតំបន់ ខណៈពេលស្នាក់នៅក្នុងប្រទេសកូរ៉េរហូតដល់មួយឆ្នាំ”។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តោតលើការបង្កើតភាពជាដៃគូសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ខណៈខ្សែសង្វាក់តម្លៃពិភពលោកត្រូវបានរៀបចំឡើងវិញ។

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបង្អាក់សង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក ដោយកូរ៉េខាងត្បូងជាប្រទេសមួយ ដែលរងការវាយប្រហារខ្លាំងជាងគេ ហើយកំពុងបង្ខំ ឱ្យក្រុមហ៊ុនផលិតកម្មអន្តរជាតិផ្លាស់ប្តូរ ពីប្រទេសចិនដើម្បីចៀសវាងពន្ធគយរបស់អាមេរិក។

លោកKo Hyoung-kwon ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បាននិយាយថា “សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ ហើយជាលទ្ធផលប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានពិចារណដាក់ជាមូលដ្ឋានផលិតកម្ម។

ក្រុមហ៊ុនផលិតកម្ម សំណង់ និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាន និងកំពុងបង្កើតសាខាយ៉ាងលឿននៅកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន និងជប៉ុន។

ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២១២ របស់កូរ៉េ ដែលមានទឹកប្រាក់ចំនួន៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត ៣០០បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។

ជារួមការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា សម្រេចបានជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ នេះបើយោងតាមការត្រួតពិនិត្យ ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ប្រទេសចិនមានចំនួន៤១,៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់កាលពីឆ្នាំមុន។ នៅលំដាប់ទី២ គឺកូរ៉េខាងត្បូងនៅ៨,១ភាគរយ ខណៈការវិនិ​យោគរបស់ជប៉ុនកើនឡើង៦,៤ភាគរយ។

លើសពីនេះ រដ្ឋមន្រ្តីរដ្ឋសមាជិកកូរ៉េខាងត្បូង និងអាស៊ាន រួមទាំងកម្ពុជាផងដែរ បានចាប់ផ្តើមពិភាក្សាយ៉ាងខ្លាំងកាលពីឆ្នាំមុនស្តីពី របៀបជំរុញសក្តានុពលទេសចរណ៍រវាងប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងតំបន់ដែលមានប្រជាជនជិត៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុបឈានដល់៣ពាន់ពាន់លានដុល្លារ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េខាងត្បូង បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នេះ យើងរំពឹងថានឹងបង្កើតសន្ទុះមួយ សម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំង នៅក្នុងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរវប្បធម៌កូរ៉េ និងអាស៊ាន”។

គោលនយោបាយថ្មីខាងត្បូង របស់លោកប្រធានាធិបតី មូន ជេអ៊ីន មានគោលបំណងជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ៕

អត្ថបទដោយ  Donald Lee

ប្រភពអត្ថបទ៖ www.propertyarea.asia

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK