គួរឲ្យសោកស្តាយ! «​ភ្នំ​ដោះ​ក្រមុំ​» ត្រូវបានអគ្គិភ័យឆាបចេះ
Connect with us

ថ្មីៗ

គួរឲ្យសោកស្តាយ! «​ភ្នំ​ដោះ​ក្រមុំ​» ត្រូវបានអគ្គិភ័យឆាបចេះ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ភ្លើងព្រៃ​ដែល​គេ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន បាន​ឆេះ​រាលដាល​ពេញ «​ភ្នំ​ដោះ​ក្រមុំ​» ស្ទើរ​ទាំងស្រុង បើ​គិត​ត្រិ​ម​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៨ មក​រា ដែល​ទីតាំង​ភ្នំ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​តា​សាញ ស្រុក​សំឡូត នៅ​ចំ​ពី​ខាងក្រោយ​របង​សាលាស្រុក​នេះ​តែ​ម្ដង តែ​មិន​មានការ​អន្តរាគមន៍​ជា​ដុំ​កំភួន​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ឡើយ​។

បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​ចាប់ផ្ដើម​ពី​ដំបូង​បន្តិចបន្តួច​នៅ​ប៉ែក​ខាងលិច នៃ «​ភ្នំ​ដោះ​ក្រមុំ​» នេះ ដែល​តាម​ការ​ប៉ាន់ស្មាន​ចាប់តាំងពី​វេលា​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា​នេះ តែ​គេ​មិនឃើញ​មាន ការ​អើពើ​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ឡើយ រហូត​ធ្វើ​ឱ្យ​អគ្គិភ័យ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ ឆេះ​រាលដាល​កាន់តែ ខ្លាំង​ឡើង​ៗ​ពាសពេញ​តំបន់​ភ្នំ​ទាំងមូល​។

ភ្នំ​ដោះ​ក្រមុំ​នេះ​ស្ថិត​នៅ​ជាប់​ពី​ខាងក្រោយ នៃ​អគារ​សាលាស្រុក​សំឡូត តែ​ម្ដង ហើយ​នៅ​ពេល​នេះ​អណ្ដាតភ្លើង​យ៉ាង​ក្រហមច្រាល​បាន​រំកិល​កាន់តែ​កៀក​មក​ក្បែរ​របង​សាលាស្រុក ប៉ែក​ខាងក្រោយ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក​ម្នាក់​បានឱ្យ​ដឹង​ថា ពេល​នេះ​មន្ត្រី​នានា បាន​ព្យាយាម​ទប់ស្កាត់​ភ្លើងព្រៃ​នេះ តែ​ហាក់​ហួល​ពេល​ទៅ​ហើយ ព្រោះ​ភ្លើង​បាន​ឆេះ​រាលដាល​ស្ទើរ​ពាសពេញ តំបន់​ភ្នំ​ទាំងមូល​។ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ភ្នំ​កណ្ដាល​ស្រុក​សំឡូត​នេះ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​នានា គឺ​គេ​សង្ស័យ​មាន​មនុស្ស​លួច​ដុត ឬ​មាន​អ្នក​ដុត​ព្រៃ​ចម្ការ​ដែល​ស្ថិត​នៅ​ចំណុច​ឆ្កែ​លូ ប៉ែក​ខាងលិច​នៃ​ភ្នំ​នេះ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បើ​មានការ​ទប់ស្កាត់​តាំងពី​គេ​ពិនិត្យ​ឃើញ​ផ្សែងហុយ ទ្រលោម​តាំងពី​ដំបូង ប្រហែល​ភ្លើងព្រៃ​នេះ​មិន​អាច​ឆេះ​រាលដាល​ពាសពេញ​ភ្នំ​រហូត​ចង់​យាយី​ដល់​អគារ សាលាស្រុក​បែប​នេះ​ទេ តែ​គេ​សង្ស័យ​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វេស​ប្រហែល​មិន​ព្រម​ទប់ស្កាត់​ពី​ដំបូង​ទើប​បានជា ធ្ងន់ធ្ងរ​បែប​នេះ​។ ប៉ុន្តែ​យ៉ាងណា​ពេល​នេះ គេ​ឃើញ​ទាំង​មន្ត្រី​សាលាស្រុក និង សមត្ថកិច្ច​កំពុង​បែកញើស​ថ្ងាស​ជោគ​ហើយ ខណៈ​ភ្លើង​កាន់តែ​ឆេះ​រាលដាល​៕

អត្ថបទដោយ៖ ឆោម ពិសម័យ

ប្រភព៖ news.khosantepheapdaily.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK