“ វីរុសអាត្មានិយម ពុំមានអ្វីអាចពិសោធន៍ឃើញឡើយ”
Connect with us

បែបផែនជីវិត

“ វីរុសអាត្មានិយម ពុំមានអ្វីអាចពិសោធន៍ឃើញឡើយ”

#ឃាំងឱ្យរស់ឬឃាំងឱ្យរួញ?

១. នៅក្នុងសម័យទំនើបនេះ កាលណាគេសង្ស័យថាមានវីរុសកាចសាហាវបានឆ្លងរីករាលដាល គេយកម៉ាស់ (Mask) មកពាក់ការពារប្រព័ន្ធផ្លូវដង្ហើម ដើម្បីបង្ការពីការឆ្លងរោគដ៏កំណាចមួយនោះ ។ នេះជារបៀបការពារតាមបែបវេជ្ជសាស្ត្រ ទោះបីវាមិនអាចរាំងពាំងបានទាំងស្រុងក្តី ក៏វិធីនេះអាចជួយពន្យឺតការជ្រាបចូលនៃវីរុសនោះៗបានខ្លះដែរ ។ វីរុសដែលបង្ករោគ ពិភពលោកមានវិធីអាចពិសោធន៍ ដើម្បីរកឱ្យឃើញប្រាកដជាក់ ថាមាននៅក្នុងខ្លួននរណាម្នាក់បានយ៉ាងងាយ ។ ដោយឡែក វីរុសអាត្មានិយម ពុំមានអ្វីអាចពិសោធន៍ឃើញឡើយ ។

២. មនុស្សយើងគួរអរគុណដល់ធម្មជាតិ ដោយការបើកចិត្តឱ្យទូលាយ ដើម្បីរៀនសូត្រពីអ្វីៗគ្រប់យ៉ាង ដែលមាននៅជុំវិញខ្លួន ពីព្រោះនៅក្នុងធម្មជាតិដែលយើងកំពុងតែផ្ញើជីវិតនេះ សម្បូរគ្រឿងឧបមារាប់រយចំពូក ទាក់ទងនឹងការអប់រំដល់ជីវិត ។ យើងអាចប្រើម៉ាស់ (Mask) ដើម្បីការពារកុំឱ្យឆ្លងពីវីរុស តែមិនគួរយកភាពអាត្មានិយមទៅធ្វើជាម៉ាស់ (Mask) ដែលរារាំងមិនឱ្យខួរក្បាលទទួលបានចំណេះដឹងថ្មីឡើយ ។ ចូរនឹកស្រមៃដល់ដំណើរហូរទៅនៃជីវិតរបស់យើង នោះអ្នកនឹងបានឃើញថា គ្រប់ដំណាក់កាលទាំងអស់ ជីវិតសុទ្ធតែបានផ្តល់មេរៀនល្អៗដល់យើងច្រើនណាស់ ។ ដូច្នេះ គួរបន្ថយភាពអស្មិមានះខ្លះ ដើម្បីធ្វើឱ្យគុណភាពជីវិតកាន់តែរីកធំឡើងជាងមុនជាលំដាប់ ។

៣. នៅក្នុងទស្សនៈពុទ្ធនិយមបាននិយាយថា “កាលណាបុគ្គលយល់ថា អញខ្ពស់ជាងគេ១ អញស្មើគេ១ និង អញមិនដល់គេ១ ទាំង ៣យ៉ាងនេះនឹងធ្វើឱ្យបុគ្គលនោះៗ មានអស្មិមានះខ្លាំងបំផុត” ។ ដោយឡែកនៅក្នុងសង្គមបច្ចុប្បន្ន មនុស្សកើតចិត្តមានះ ព្រោះអាងថាខ្លួនចាស់ជាងគេ១ និង មានសញ្ញាបត្រខ្ពស់ជាងគេ១ ។ មានះទាំងពីរយ៉ាងនេះ គឺជាម៉ាស់ (mask) ដែលធ្វើឱ្យគំនិតបុគ្គលកាន់តែរួញតូច ពីព្រោះមិនដូចជាម៉ាស់ (Mask) របស់ពួកអ្នកវេជ្ជសាស្ត្រ ដែលជួយឱ្យជីវិតយើងរស់នោះទេ ។ គួរកត់សម្គាល់ថា មានះ ខុសពីរឹងមាំ ។ ចិត្តដែលរឹងមាំ អាចជួយជំរុញឱ្យមនុស្សរម្លាយភ្នំដ៏ធំបាន ចំណែកចិត្តមានះ បានត្រឹមតែធ្វើឱ្យផែនការធំត្រូវរលាយប៉ុណ្ណោះ ។

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK