អស្ចារ្យ! មិនទាន់មានអ្នកឆ្លងវីរុសកូរូណាសូម្បីម្នាក់ ពេលនេះហ្វ៊ីលីពីនឈប់ផ្ដល់ Visa ឱ្យជនជាតិចិនពេលចូលដល់ប្រទេសខ្លួនទៀត!
Connect with us

ថ្មីៗ

អស្ចារ្យ! មិនទាន់មានអ្នកឆ្លងវីរុសកូរូណាសូម្បីម្នាក់ ពេលនេះហ្វ៊ីលីពីនឈប់ផ្ដល់ Visa ឱ្យជនជាតិចិនពេលចូលដល់ប្រទេសខ្លួនទៀត!

ទីក្រុងម៉ានីល៖ ថ្ងៃអង្គារនេះហ្វ៊ីលីពីនបានសម្រេចបិទលែងផ្ដល់វីសាឱ្យជនជាតិចិនដែលទើបឈានជើងចូលដីហ្វ៊ីលីពីនដោយមិនទាន់មានវីសា ដើម្បីធានាថាប្រទេសខ្លួនគ្មានអ្នកជម្ងឺឆ្លងវីរុសកូរូណាសូម្បីតែម្នាក់ ដោយសារវីរុសដ៏សាហាវនេះបានសម្លាប់មនុស្ស១០៦នាក់ និងមានអ្នកឆ្លង ៤៥០០ នាក់រួចមកហើយ។

តាំងពីមានការឆ្លងរាលដាលមក នៅហ្វ៊ីលីពីនមិនទាន់មាននរណាម្នាក់ត្រូវបានប្រកាសថាឆ្លងនៅឡើយទេ ខណៈដែលប្រទេសក្បែរខាងដូចជា ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ វៀតណាម និងកម្ពុជាជាដើមសុទ្ធតែមានអស់ហើយ។

មន្ដ្រីហ្វ៊ីលីពីនបញ្ជាក់ថា រាល់ជនជាតិចិនទាំងអស់ដែលមកដល់ទឹកដីហ្វ៊ីលីពីនហើយមិនទាន់មានវីសា គឺអាជ្ញាធរមិនផ្ដល់វីសាឱ្យដាច់ខាត។ បើពួកគេចង់ចូលមកដោយស្របច្បាប់ត្រូវសុំវីសាមុនពេលចេញពីប្រទេសខ្លួន។ បើពួកគេមិនមានវីរុសកូរូណាស្ថានទូតហ្វ៊ីលីពីននឹងផ្ដល់វីសាជូន។

គួរបញ្ជាក់ថាទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណា ដែលអាចបង្កទៅជាជំងឺរលាកសួត។ មេរោគនេះ ចាប់ផ្ទុះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០០នាក់ហើយ ខណៈអ្នកមេរោគនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មីដ៏គួរខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕ (channelnewsasia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK