នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “
Connect with us

ថ្មីៗ

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

​នាយក​រដ្ឋ​មន្រ្ដី​វៀតណាម​ ” រាជរដ្ឋាភិបាលសុខចិត្តខាតបង់សេដ្ឋកិច្ចជាតិ​ ដើម្បី​ការពារ​សុខភាព​ប្រជាជន​វៀតណាម “​ទប់ស្កាត់ការរាតត្បាតCorona virus …​គួរបញ្ចាក់​ថាវៀតណាម​បានបិត​ជើងហោះ​ហើរពីទីក្រុង WU HAN ​មកកាន់ប្រទេសវៀតណាម ​តាំងពី៣ថ្ងៃមុនម្ល៉េះ។

លោក Nguyen Xuan Phuc នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន ​កន្លែង​ផ្ទុះ​មេរោគ Corona ​អស់​ហើយ។ ​ខណៈ​ដែល​ពេល​នេះ ​តាម​ព្រលាន​យន្ដហោះ​នានា​ក៏​បាន​ដាក់​មន្ត្រី​ពេទ្យ​និង​ម៉ាស៊ីន​ស្កេន​រក​មេរោគ​ផង​ដែរ។ ​លោក បាន​បញ្ជាក់​ថា​ការ​បិទ​ជើង​ហោះហើរ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ខ្លះ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ប្រជាជន ​លោក​យល់​ព្រម​ដាក់​ឱ្យ​មាន​ការ​បិទ​ជើង​ហោះហើរ​នោះ។

​សូម​បញ្ជាក់​ថា​វៀតណាម ​មាន​ករណី​អ្នក​ផ្ទុក​មេរោគ Corona ​២​ករណី​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ការ​កើន​ឡើង​នោះ​ទេ។ ​២​ករណី​ដែល​រក​បាន​នោះ គឺ​ជា​ជន​ជាតិ​ចិន​ទាំង​ពីរ ​ដែល​ធ្វើ​ដំណើរ​មក​ពី Wuhan ​នោះ​ឯង​៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK