ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!
Connect with us

ថ្មីៗ

ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរ កំពុងស្វែងរកអ្នកធ្វើដំណើរទាំងអស់ ដែលបានជិះយន្តហោះមកកម្ពុជា ជាមួយបុរសជនជាតិចិនម្នាក់ ដែលមានផ្ទុកមេរោគកូរ៉ូណា។
អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា៖«អាជ្ញាធរយើង កំពុងស្វែងរកវត្តមានរបស់គាត់ហ្នឹង ដើម្បីយើងពិនិត្យ បញ្ជាក់បន្ថែមថាតើ គាត់មានផ្ទុកនូវវីរុសហ្នឹងឬអត់…»។

សារព័ត៌មានមួយឈ្មោះ CNE (Cambodian News English) ចុះផ្សាយជាភាសាអង់គ្លេសថា អ្នកជិះយន្តហោះជាមួយបុរសជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានោះ មាន៧៨នាក់ (ទាំងអស់៧៩នាក់)។ CNE សរសេរថា ក្នុងចំណោមអ្នកដំណើរទាំង៧៩នាក់នោះ មាន២១នាក់ ជាអ្នកទេសចរ ដែលធ្វើដំណើរជាក្រុមជាមួយគ្នា និង ៥៨នាក់ ធ្វើដំណើរបែបឯកជន។

សារព័ត៌មាននេះ បន្តថា ចំពោះអ្នកធ្វើដំណើរជាក្រុមទាំង២១នាក់ សមត្ថកិច្ច បានទាក់ទងហើយអ្នកធ្វើដំណើរឯកជន បានបែកខ្ញែកគ្នា ពេលមកដល់កម្ពុជា ដោយអាជ្ញាធរ មិនទាន់អាចទាក់ទងបាននៅឡើយទេ លើកលែងតែបុរសជនជាតិដែលផ្ទុកមេរោគកូរ៉ូណានោះ និងគ្រួសាររបស់គាត់៣នាក់ទៀត ដែលត្រូវបានអាជ្ញាធរ រកឃើញ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ក្រុមគ្រូពេទ្យកម្ពុជា បញ្ជាក់ថា គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានរោគកូរ៉ូណានោះទេ។

បុរសចិនដែលផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។ ក្រុមគ្រួសាររបស់គាត់ ក៏ត្រូវដាក់ឲ្យស្ថិតក្នុងបន្ទាប់ដាច់ដោយឡែកពីគេដែរ ទោះមិនផ្ទុកមេរោគនេះក៏ដោយ។ ក្រុមគ្រូពេទ្យ កំពុងព្យាបាលបុរសជនជាតិចិននោះ រួមទាំងតាមដានមើលសុខភាពក្រុមគ្រួសាររបស់គាត់យ៉ាងជាប់លាប់។

ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណា ដែលអាចបង្កទៅជាជំងឺរលាកសួត។ មេរោគនេះ ចាប់ផ្ទុះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០០នាក់ហើយ ខណៈអ្នកមេរោគនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មីដ៏គួរខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕ (thmeythmey)

ឈ្មោះអ្នកធ្វើដំណើរទាំង៧៩នាក់នោះ (រូបពី CNE)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK