អ្នកជំនាញជឿថា ការផ្ទុះវីរុសថ្មីនៅចិននឹងអាចថយចុះក្នុងរយៈពេល ២០ ថ្ងៃ
Connect with us

ថ្មីៗ

អ្នកជំនាញជឿថា ការផ្ទុះវីរុសថ្មីនៅចិននឹងអាចថយចុះក្នុងរយៈពេល ២០ ថ្ងៃ

អ្នក​ជំនាញ​ខាង​ឯកទេស​រោគសាស្ត្រ​បាន​និយាយកាលពី​ថ្ងៃ​អាទិត្យ ២៦ មករា​ ម្សិលមិញ​នេះ​ថា​ សន្ទុះ​នៃ​ការ​រីក​រាលដាល​នៃ​វីរុសផ្លូវ​ដង្ហើម​ពីទីក្រុង​ Wuhan​ អាច​នឹង​ថយ​ចុះ​ក្នុង​រយៈពេល ២០ ថ្ងៃ​ បើ​មើលលើ​វិធានការណ៍​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ដែល​បណ្ដាល​មក​ពី​វីរុស​នេះ។

លោក Wen Yumei ជា​បណ្ឌិត្យ​សភា​វិស្វកម្ម​ចិន​បាន​និយាយ​ថា ​ការ​កើន​ឡើង​នូវ​ករណី​ដែល​បាន​បញ្ជាក់​នា​ពេល​ថ្មីៗ​នេះ ​សុទ្ធតែជាអ្នក​ដែល​ឆ្លង​វីរុស​នេះ​ប្រហែល ២០ ថ្ងៃមុន។

លោក Wen ដែល​ជា​សាស្ត្រាចារ្យ​នៅ​មន្ទីរ​ពិសោធន៍​ខាង​ផ្នែក​ម៉ូលេគុល​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​ស៊ាងហៃ​បាន​និយាយ​ថា​ រាងកាយ​មនុស្ស​នឹង​ស៊ាំ​ជាមួយ​សារពាង្គកាយ​មីក្រូទស្សន៍​ជាពិសេស​បាក់តេរី​វីរុស​ឬ​ផ្សិត​បន្តិច​ម្តងៗ​ ដែល​អាច​ជំរុញ​នៃ​ការ​បញ្ចប់​រីក​រាលដាល​ជំងឺនេះ។

ដោយ​កត់​សម្គាល់ឃើញថា​អ្នក​ជំងឺ​ភាគច្រើន​​ស្ថិតដែល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​សុទ្ធតែ​មាន​ជំងឺ​ដែល​មាន​ស្រាប់​ផ្សេង​ទៀត ​ហើយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​​ លោក Wen ក៏​បាន​បញ្ជាក់​ទៀត​ថា ​សាធារណជន​មិន​ចាំបាច់​ភ័យ​ស្លន់ស្លោ​ទេ ​ព្រោះ​ចំនួន​អ្នក​ឆ្លង​មេរោគ​មួយ​ចំនួន​ធំ​ នឹង​ជា​សះស្បើយ​ឡើងវិញ ​ដោយ​មាន​ជំនួយ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​ Cao Wei អនុប្រធាន​នាយកដ្ឋាន​ផ្នែក​ឆ្លង​នៃ​មន្ទីរពេទ្យ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ប៉េកាំង​បាន​មាន​ប្រសាសន៍​ថា ​វិធាន​ការ​ការពារ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដូចជា​ការ​ពាក់​ម៉ាស់​គឺ​ចាំ​បាច់បំផុត ​ព្រោះថា​ការ​រីក​រាលដាល​នៃជំងឺឆ្លងដំបូងគឺ​គ្មាន​រោគសញ្ញា​អ្វីគួរឲ្យកត់សម្គាល់ឡើយ ៕

 ប្រែសម្រួលដោយ៖ សាង ស្រីល័ក្ខ

ប្រភព៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK