ខ្ទឹមស អាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបានយ៉ាងមានប្រសិទ្ធិភាព 
Connect with us

គួរដឹង

ខ្ទឹមស អាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបានយ៉ាងមានប្រសិទ្ធិភាព 

ស្របពេលដែលជម្ងឺរលាកសួត ប្រភេទថ្មីកំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅឯប្រទេសចិន នឹងប្រទេសក្បែរខាងរបស់យើងមានដូចជា ថៃ វៀតណាមជាដើម ប្រជាពលរដ្ឋរបស់ខ្មែរយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ទាក់ទងនឹងជម្ងឺប្រភេទថ្មីដែលមិនទាន់មានថ្នាំព្យាបាលនេះ។ជម្ងឺនេះមិនទាន់មានថ្នាំព្យាបាលពិតមែន តែយើងក៏មានវិធីការពារផងដែរ។

តាមការអោយដឹងពីវិជ្ជបណ្ឌិត David Lengគាត់បានបង្ហោះសារពីវិធីការពារផ្លូវដង្ហើមកុំអោយឆ្លងតាមរយៈការប្រើប្រាស់ខ្ទឹមស ដោយលោកវិជ្ជ បណ្ឌិតបានសរសេររៀបរាប់យ៉ាងវែងអន្លាយនៅលើទំព័រហ្វេបុករបស់លោកថា៖

ខ្ទឹមសរអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបានយាង៉ប្រសិទ្ធិភាពហើយមិនអស់លុយទៀត សូមជួយចែករំលែកដើម្បីជួយដល់សង្គមនិងក្រុមគ្រួសាររបស់អ្នក ដើម្បីឱ្យទាន់ពេលវេលា។ ខ្ញុំមិនមែនជងបានល្បីហើយគ៏មិនដែលចង់ល្បីអីដែរ សូមអរគុណធំៗ “ការពារគឺប្រសើរជាងការព្យាបាល”

ជំងឺមេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះងាយស្រួលឆ្លងណាស់និងធ្វើឱ្យយើងផ្តាសាយ ក្អក ហៀរសំបោរ ឈឺក្បាល ក្តៅ។ ខ្ទឹមសមានឈ្មោះវិទ្យាសាស្រ្ត Allium Sativum L. ក្នុងខ្ទឹមសគឺមានឱសថសំខាន់ៗសម្លាប់មេរោគគឺAllixin, Liallyl Sulfide និងAjoene ( Antivirus )ធម្មជាតិការពារនិងព្យាបាលជំងឺគ្រុនផ្តាសាយដោយvirusនិងជំងឺផ្តាសាយដោយAH1N1និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមអាចការពារនិងព្យាបាលបានផងដែរ

ជំងឺគ្រុនដោយVirus យើងគ្មានថ្នាំពេទ្យណាអាចព្យាបាលបានឡើយ ថ្ងៃនេះខ្ញុំនិងចែករំលែកជាមួយលោកអ្នកអំពីការពារនិងព្យាបាលជំងឺទាំងអស់នេះនៅផ្ទះដោយងាយស្រួលជាមួយនឹងខ្ទឹមសគ្រាន់តែអស់500រតែប៉ុណ្ណោះ។

រៀបចំ: -ខ្ទឹមស3កំពឹ -ត្បាល់បុក ទឹកឆ្អិន1ស្លាបព្រាកាហ្វេ សំឡីយក1ដំទំតូចប៉ុនមេដៃរួចមូលអោយតូចប៉ុនចុងម្រាមដៃរបស់អ្នក របៀបធ្វើទី១ យកខ្ទឹមសបុកឱ្យមត់បន្ទាប់មកលាយជាមួយទឹកនឹងខ្ទឹមសរួចហើយយកសំឡីមូលឱ្យវាតូចស្មើចុងម្រាមដៃរួចហើយច្រលួកវាចូលទឹកខ្ទឹមបន្ទាប់មកដាក់វាចូលទៅជ្រៅក្នុងច្រមុះប្រហែលជា 1នាទីបានយកចេញ។ របៀបធ្វើទ២: យកខ្ទឹមសបុកឱ្យមត់បន្ទាប់មកលាយជាមួយទឹកមួយស្លាបព្រាកាហ្វេនឹងខ្ទឹមសរួចហើយច្របាច់យកទឹកវាបីដំណក់ទឹកខ្ទឹមសចូលច្រមុះលោកអ្នក។

ការពារនិងព្យាបាលធ្វើតែម្ដងប៉ុណ្ណោះ។ បញ្ចាក់ : ទឹកខ្ទឹមសវាឈួលខ្លាំងណាស់នៅពេលដាក់វាចូលទៅក្នងរន្ធច្រមុះរបស់អ្នកធ្វើអោយអ្នកក្រដាសនឹងហៀរសបោរសុូមអ្នកទ្រាំតែ1នាទីប៉ុណ្ណោះបន្ទាប់មក5 នាទីនឹងឈប់ហៀរសំបោរអ្នកនិងបានធូស្បោយ។ *កូនក្មេងអាយុ5ឆ្នាំឡើងទៅ អាចប្រើ 1:5 = ទឺកខ្ទឹមសរ 1 តំណក់ ទឹកចំអិន5តំណក់ ហើយ ធ្វើដូចគ្នានៅខាងលើ៕

ប្រភព៖ khmernews168.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK