អាសន្នហើយ! អ្នកជំនាញព្រមានថា "វីរុសកូរូណា" អាចឆ្លងតាមរយៈកែវភ្នែកបាន!
Connect with us

ថ្មីៗ

អាសន្នហើយ! អ្នកជំនាញព្រមានថា “វីរុសកូរូណា” អាចឆ្លងតាមរយៈកែវភ្នែកបាន!

យោងតាម Daily Mail​ មានវេជ្ជបណ្ឌិតដែលកំពុងព្យាបាលវីរុសកូរូណា បានទទួលស្គាល់ថាលោកបានឆ្លងវីរុសកូរូណាដោយសារលោកព្យាបាលអ្នកជម្ងឺដែលមានមេរោគនេះដោយមិនបានពាក់វ៉ែនតាការពារ។

អ្នកជំនាញល្បីៗជាច្រើនក៏យល់ស្របនឹងការលើកឡើងរបស់លោកវេជ្ជបណ្ឌិតខាងលើដែរ ដោយពួកគេអះអាងថា ពេលដែលអ្នកជម្ងឺដែលមានវីរុសកូរូណាក្អកឬកណ្ដាស ហើយទឹកមាត់ខ្ទាតទៅប៉ះដៃអ្នកណាម្នាក់ អ្នកនោះចាំបាច់ត្រូវលាងសម្អាតដៃឱ្យបានស្អាត។

ពីព្រោះទឹកមាត់ដែលខ្ទាតមកប៉ះដៃយើង អាចឆ្លងចូលទៅក្នុងកែវភ្នែកបានបើសិនជាច្រឡំយកដៃទៅប៉ះឬជូតភ្នែក។

វេជ្ជបណ្ឌិតម្នាក់ទៀតនៅអង់គ្លេសក៏បន្ថែមថាពេលខ្លះគ្រាន់តែគេកណ្ដាសឬក្អកដាក់មុខយើង ហើងចូលតាមរន្ធច្រមុះយើង ក៏វាអាចជ្រាបចូលទៅកែវភ្នែកបានដែរ ព្រោះច្រមុះនិងភ្នែកមានរន្ធតភ្ជាប់គ្នាដោយផ្ទាល់។

មកទល់ពេលនេះវីរុសកូរូណាបានឆ្លងរាលដាលដល់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អូស្ដ្រាលីនិងអឺរ៉ុប ហើយ ហេតុនេះ យើងគួរមានការប្រុងប្រយ័ត្នបំផុតមិនត្រឹមតាមរយៈការពាក់ម៉ាស តែក៏ប្រយ័ត្នចំពោះភ្នែកខ្លាំងផងដែរ៕

(ប្រភព៖ Daily Mail)

មតិយោបល់

ពីនេះពីនោះ14 mins ago

ដំណឹងសោកសៅ! កីឡាការិនីបាល់ទាត់ហ្វូតសាល ជម្រើសជាតិអ៊ីរ៉ង់ម្នាក់បស្លាប់ដោយសារជំងឺកូរ៉ូណា

ពីនេះពីនោះ2 hours ago

និស្សិតខ្មែរនៅវូហាន បង្ហាញសកម្មភាពរស់នៅស្របពេលCOVID-19 កំពុងរីករាលដាលខ្លាំង (មានវីដេអូ)

គួរដឹង18 hours ago

ប្រយ័ត្នឲ្យមែនទែន! ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ដែលអាចមានលទ្ធភាពឆ្លងបានគ្រប់ទីកន្លែង

ថ្មីៗ21 hours ago

ក្រោយ Corona រាលដាល​​ផ្ទុះខ្លាំង​ពេក ​ពេល​នេះ​អាមេរិក សាកល្បងតេស្ដ​វ៉ាក់សាំង​លើ​មនុស្ស​ផ្ទាល់ហើយ

ថ្មីៗ21 hours ago

ត្រៀមខ្លួន! ដើមខែ​ ៣ ខាង​មុខ​រោងចក្រ​ជិត​ ២០០ ​កង្វះ​វត្ថុធាតុដើម និង​ប៉ះពាល់​កម្មករ​ប្រហែល​ ១៦ ម៉ឺន​នាក់

Trending

Copyright © 2019 ANARCHAK