វិន័យធំមួយ ដែលមហាសេដ្ឋី Bill Gates ដាក់លើកូនៗរបស់គាត់ ហើយអ្នកគួររៀនសូត្រតាម
Connect with us

គួរដឹង

វិន័យធំមួយ ដែលមហាសេដ្ឋី Bill Gates ដាក់លើកូនៗរបស់គាត់ ហើយអ្នកគួររៀនសូត្រតាម

គ្រប់ឪពុកម្តាយសុទ្ធតែមានវិន័យសម្រាប់កូនៗ គ្រាន់តែមានវិន័យខុសៗគ្នាទៅតាមគ្រួសាររៀងៗខ្លួន ប៉ុន្តែក្នុងន័យតែមួយគត់ គឺចង់ឱ្យកូនៗមានអនាគតល្អ។ យ៉ាងណាមិញ មហាសេដ្ឋី Bill Gates សហស្ថាបនិកក្រុមហ៊ុនយក្ស Microsoft ដែលបច្ចុប្បន្នមានទ្រព្យប្រមាណជា ១០៧.៤ពាន់លានដុល្លារ ក៏មានវិន័យយ៉ាងតឹងតែងបំផុតមួយសម្រាប់កូនៗរបស់គាត់ដែរ។ 

វិន័យតឹងតែងបំផុតមួយ ដែលលោកមហាសេដ្ឋី Bill Gates បានដាក់ទៅលើកូនៗទាំង ៣នាក់របស់គាត់នោះគឺ ការរស់នៅដោយធំធាត់ឡើងនៅក្នុងផ្ទះដែលមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទស្មាតហ្វូតជាដាច់ខាត រហូតដល់កូនទាំង៣នាក់របស់គាត់ មានវ័យចាប់ពី ១៤ឆ្នាំឡើងទៅ ទើបអាចមានសិទ្ធប្រើប្រាស់ស្មាតហ្វូនបាន។ 

មហាសេដ្ឋី Bill Gates បាននិយាយថា កូនៗរបស់គាត់មានការត្អូញត្អែរខ្លាំងសម្បើមណាស់ ពេលពួកគេនៅជាក្មេងៗ ហើយពួកគេបានលើកឡើងពីក្មេងៗដទៃទៀតថា ក្មេងៗទាំងនោះបានទទួលទូរស័ព្ទស្មាតហ្វូនសេរីថ្មីៗជារៀងរាល់ឆ្នាំ បើទោះបីជាឪពុកម្តាយរបស់ពួកគេមិនមានលុយច្រើនក៏ដោយ ប៉ុន្តែការអង្វរមិនបានធ្វើឱ្យលោក Bill Gates ផ្លាស់ប្តូរវិន័យមួយនេះឡើយ។

មហាសេដ្ឋីវ័យ ៦៣ឆ្នាំរូបនេះ បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា ការដែលក្មេងៗប្រើប្រាស់ស្មាតហ្វូន ឬក៏បច្ចេកវិទ្យាច្រើនខ្លាំងពេក នឹងធ្វើឱ្យគ្រោះថ្នាក់ដល់ខួរក្បាលរបស់ពួកគេ ហើយក្មេងដែលមានការញៀនជាមួយស្មាតហ្វូនខ្លាំង ពួកគេនឹងចំណាយពេលច្រើនអត់ប្រយោជន៍ ហើយការសិក្សាក៏ធ្លាក់ចុះ ជាពិសេសក្មេងៗនឹងមិនមានទំនាក់ទំនងល្អជាមួយអ្នកផ្សេងនោះឡើយសូម្បីតែឪពុកម្តាយខ្លួនក៏ដោយ។​

លោកមហាសេដ្ឋី Bill Gates បានសង្កត់ធ្ងន់ថា គាត់មិនទាមទារយក Password ពីគណនីហ្វេសប៊ុករបស់កូនៗគាត់នោះទេ ហើយគាត់ក៏មិនជ្រាលជ្រែកលើការសម្រេចចិត្តផ្សេងៗដែរ តែរឿងមួយដែលគាត់យកចិត្តទុកដាក់ខ្លាំងបំផុត គឺមិនឱ្យកូនៗលេងស្មាតហ្វូននៅពេលញ៉ាំបាយ និងនៅពេលដែលពួកគេមិនទាន់មានអាយុដល់ ១៤ឆ្នាំ ៕

អត្ថបទដោយ៖  Meng Songly (LeEmon Biz) 

ប្រភព៖ www.business-cambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK