សត្វប្រជៀវ​ និង​ពស់​ ជា​ប្រភព​វីរុស​ដែល​ចម្លង​មនុស្ស​ជាង​ ៨០០​នាក់​នៅ​ចិន​
Connect with us

ថ្មីៗ

សត្វប្រជៀវ​ និង​ពស់​ ជា​ប្រភព​វីរុស​ដែល​ចម្លង​មនុស្ស​ជាង​ ៨០០​នាក់​នៅ​ចិន​

វីរុសថ្មីមួយដែលកំពុងចម្លងមនុស្សយ៉ាងលឿននៅចិន ទំនងជាមានប្រភពចេញពីសត្វប្រជៀវ ជ្រឹងឬពស់ នេះបើតាមការវិភាគហ្សេណេទិចនៃវីរុសដែលបានសម្លាប់មនុស្ស២៥នាក់និងចម្លងមនុស្សជាង៨០០នាក់នៅចិន។

ទ្រឹស្តីនេះផ្អែកលើការពិនិត្យបណ្តុំពិន្ធុនៃវីរុសដែលអាជ្ញាធរសុខាភិបាលចិនបានបញ្ចេញក្រោយការផ្ទុះជម្ងឺ ដោយការសិក្សា២ចង្អុលទៅរកសត្វប្រជៀវនិងពស់ថាជាប្រភពផ្ទុះវីរុសនេះ។

ការសិក្សាដែលត្រូវបានចុះផ្សារក្នុងសារព័ត៌មានScience China Life Sciences និងគាំទ្រដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានពិនិត្យទំនាក់ទំនងរវាងវីរុសប្រភេទថ្មីនេះនិងវីរុសផ្សេងៗ។វាបានរកឃើញថា កូរ៉ូណាវីរុសនៅក្រុងវូហាននេះ មានទំនាក់ទំនងជិតស្និទ្ធនឹងប្រភេទវីរុសនៅក្នុងខ្លួនសត្វប្រជៀវ(ជ្រឹង)។

ការសិក្សាទី២ ចេញផ្សាយកាលពីថ្ងៃពុធទី២២មករាក្នុងសារព័ត៌មានMedical Virologyបានសំគាល់សត្វពស់ថាអាចជាប្រភពដើមនៃវីរុស។ សូមបញ្ជាក់ថា ផ្សារគ្រឿងសមុទ្រក្រុងវូហានដែលគេគិតថាជាប្រភពផ្ទុះវីរុសនេះ ក្រៅពីសាច់សត្វសមុទ្រក៏មានលក់សត្វព្រៃរស់ ដូចជា ជ្រឹង ក្រពើ កូនឆ្កែចចក ពស់ កណ្តុរ ក្ងោក កាំប្រមា ឈ្លូស និងសាច់អូដ្ឋ។

កាលពីចិនផ្ទុះជម្ងឺផ្លូវដង្ហើមស្រួចស្រាល់ ឬSARSកាលពី១៧ឆ្នាំ គេក៏ជឿថាវាបង្កឡើងពីសត្វសំពោច។ សត្វព្រៃចម្លែកៗជាច្រើនត្រូវបានលក់ជាអាហារនៅចិនឬនៅប្រទេសអាស៊ីមួយចំនួនដែលគិតថាវាមានឱជារសជាងសាច់សត្វចិញ្ចឹមធម្មតា។ ការសង្ស័យថាប្រភពវីរុសនេះបង្កឡើងពីសត្វជ្រឹងឬពស់កើតឡើងចំពេលមានការផ្សាយរូបភាពស្ត្រីចិនស៊ីសាច់ជ្រឹងទាំងមូលនៅភោជ្ជនីយដ្ឋានមួយ។

ស្ត្រីចិន កំពុងឆ្ងាញ់នឹងស៊ុបជ្រឹង ដែលគេសង្ស័យថាជាប្រភពនៃការផ្ទុះវីរុសនៅវូហាន អ្នកជំនាញខាងវីរុសចិនម្នាក់ ដែលបានជួយដោះស្រាយការផ្ទុះជម្ងឺSARSកាលពីឆ្នាំ២០០៣ បានព្រមានថាវីរុសថ្មីនេះអាចបង្កការឆ្លងរាលដាលខ្លាំងជាងវិបត្តិសុខាភិបាលកាលពី១៧ឆ្នាំមុនដល់ទៅ១០ដងឯណោះ។

គិតមកត្រឹមថ្ងៃ២៣មករា មនុស្ស២៥នាក់បានស្លាប់ និង៨៣០នាក់បានឆ្លងកូរ៉ូណាវីរុសនេះនៅប្រទេសចិន។ក្នុងចំណោមអ្នកស្លាប់២៥នាក់មាន២៤នាក់នៅក្នុងខេត្តហ៊ូបេ ដែលមានវូហានជាទីរួមខេត្ត និងម្នាក់ទៀងស្លាប់នៅក្នុងខេត្តហឺប៉ី៕

ប្រភព៖ 168news

ដកស្រង់ដោយpressnews.today

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK