“អវិជ្ជា គឺជាគុកមួយដ៏ធំ និងអាចផ្ទុកមនុស្សអស់មួយផែនដី ដោយមិនបាច់ភ័យព្រួយឡើយ”
Connect with us

បែបផែនជីវិត

“អវិជ្ជា គឺជាគុកមួយដ៏ធំ និងអាចផ្ទុកមនុស្សអស់មួយផែនដី ដោយមិនបាច់ភ័យព្រួយឡើយ”

គុកធំមិនដែលចេះពេញ

១. អវិជ្ជា គឺជាគុកមួយដ៏ធំ និងអាចផ្ទុកមនុស្សអស់មួយផែនដី ដោយមិនបាច់ភ័យព្រួយឡើយ ។ គុកមួយនេះ ពុំមានច្រវាក់ខ្នោះឃ្នាងដើម្បីឃាំងឃាត់រូបរាងកាយរបស់យើងនោះទេ តែវាមានចំណងដ៏ធំមួយ ដែលឋិតនៅក្នុងចិត្តរបស់យើង និងតែងតែរំខានខ្លួនយើង មិនឱ្យបានស្គាល់នូវរស់ជាតិពិតនៃសុភមង្គល ។ ខ្មែរយើងនិយមនិយាយលេងថា “ផ្លូវទៅឋាននរក ទក់ជាងផ្លូវទៅឋានសួគ៌” ។ បានន័យថា មនុស្សជាច្រើននិយមនាំគ្នាធ្វើរឿងអាក្រក់ ដោយទាត់ចោលសេចក្តីល្អ និងមនុស្សល្អ មិនចេះពីវប្បធម៌ចែករំលែកដល់ជនដែលទន់ខ្សោយខាងផ្នែកស្មារតី ឬមិនទាន់យល់ពីតម្លៃនៃសេចក្តីល្អ ។

២. ទាំងគេទាំងយើងនាំគ្នារត់តត្រុក គឺរត់ដេញតាមកិលេសខ្លួនឯង ។ ពិតមែនហើយ បើយើងនៅស្ងៀមគឺគង់តែនឹងស្លាប់ ក៏ប៉ុន្តែ មិនគួរបំប៉ោងកិលេសឱ្យរីកធំ រហូតហួសពីអ្វីដែលសម្បជញ្ញៈអាចទទួលយកបានឡើយ ។ សេចក្តីស្លាប់ដែលជាធម៌ទៀងនឹងចូលខ្លួនមកបំបែករូបរាងកាយរបស់យើង ឱ្យរលាយទៅវិញនៅវេលាចុងក្រោយបំផុតនៃជីវិត ។ ដូច្នេះ តើការខំប្រឹងបំពានគេនោះ គឺដើម្បីបុព្វហេតុអ្វីដែរ? បើថាទុកជាមត៌កសម្រាប់មនុស្សជំនាន់ក្រោយ ម្តេចក៏មិនជ្រើសរើសយកផ្លូវដែលល្អត្រឹមត្រូវ? មានតែភាពត្រឹមត្រូវមួយទេ ទើបអាចឋិតនៅក្នុងដួងចិត្តរបស់មនុស្សអស់កាលជានិច្ច ។

៣. នៅក្នុងសង្គម ប្រសិនបើសម្បូរទៅដោយមនុស្សអវិជ្ជា គេនឹងនាំគ្នាពង្រីកគុកឱ្យកាន់តែធំ ក៏ប៉ុន្តែ ទោះជាចង់ពង្រីកឱ្យធំដល់ណា ក៏មិនអាចដាក់ជនអកុសលទាំងនោះអស់ឡើយ ។ ឧប្បត្តិហេតុមួយនេះ គឺជាបន្ទុកខាងការអប់រំ ។ ឥរិយាបថរបស់សង្គមទាំងមូលនឹងមានទំនោរទៅរកភាពឥតសណ្ដាប់ធ្នាប់ ប្រសិនបើប្រព័ន្ធគំនិតបានខិតទៅឆ្ងាយពីសីលធម៌ និង គុណធម៌ ។ ដូច្នេះ ប្រសិនបើយើងបានឃើញយុវជននិយមប្រើប្រាស់គ្រឿងញៀន ហើយមានខ្លះក្លាយជាក្មេងទំនើង និង មិនសូវចូលចិត្តរៀនសូត្រ តើយើងមានចំណែកចូលរួមបង្កើតកំហុសនោះដែរឬទេ?

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK