ថែទាំទារក បើជួបនឹងអាការៈទាំងនេះ សូមប្រយ័ត្នឲ្យបានខ្ពស់
Connect with us

គួរដឹង

ថែទាំទារក បើជួបនឹងអាការៈទាំងនេះ សូមប្រយ័ត្នឲ្យបានខ្ពស់

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសង្កេតមើលអាការៈមិនប្រក្រតីរបស់កូន ទើបអាចជួយសង្គ្រោះជីវិតកូនបានងាយ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលបបូរមាត់ ឬអណ្តាតកូនឡើងស្វាយ អ្នកគួរតែប្រយ័ត្ន។ បើកូនអ្នកមានអាការ:នេះ នោះបញ្ជាក់ថាកូនអ្នកខ្វះអុកស៊ីសែន។ ដូចនេះ អ្នកត្រូវតែសង្គ្រោះជាបន្ទាន់។
  2. កូនដកដង្ហើមញាប់ ឬប្រឹងដកដង្ហើម ក៏ជាអាការៈដែលអ្នកគួរតែប្រយ័ត្នដែរ។ បើឃើញដូចនេះ អ្នកត្រូវតែនាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះសួតកូនកំពុងតែមានបញ្ហាហើយ។
  3. កូនក្មេងក្រោមអាយុ២ឆ្នាំនៅពេលដែលក្តៅខ្លួនត្រូវតែប្រយ័ត្នបំផុត ព្រោះកូនអាចកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន ពេលដែលអ្នកទុកចោលមិនខ្វាយខ្វល់នឹងកូន។
  4. ស្បែករបស់កូនឡើងលឿងទៅៗ ក៏អាចជាជំងឺមួយដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែចេះសង្កេត ទើបមិនធ្វើឲ្យកូនជួបនឹងគ្រោះថ្នាក់។
  5. អ្នកត្រូវតែប្រយ័ត្នចំពោះការខ្វះជាតិទឹករបស់កូន។ បើខោទឹកនោមមិនសូវប្តូរ នោះបញ្ជាក់ថាកូនអ្នកខ្វះជាតិទឹកហើយព្រោះមិនសូវនោម។
  6. អ្នកត្រូវតែប្រយ័ត្នចំពោះការក្អួតចេញដែលមានព៌ណលឿងឬបៃតង វាប្រហែលទាក់ទងនឹងពោះវៀន។ បើក្អួតចេញមកដូចម្សៅទឹកដោះគោ ប៉ុន្តែព៌ណកាហ្វេ ប្រហែលជាពោះវៀនចេញឈាម។ ដូចនេះអ្នកគួរតែប្រុងប្រយ័ត្នចំពោះអាការ:ទាំងនេះ ហើយនាំកូនទៅមន្ទីរពេទ្យភ្លាម ទើបអាចសង្គ្រោះកូនបាន៕

ប្រភព៖ www.health.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK