លោក Seneca the Younger៖ «ភាពសាហាវឃោរឃៅកើតចេញពីខួរក្បាលទន់ខ្សោយ»​
Connect with us

បែបផែនជីវិត

លោក Seneca the Younger៖ «ភាពសាហាវឃោរឃៅកើតចេញពីខួរក្បាលទន់ខ្សោយ»​

ខួរក្បាលប្រៀបដូចនឹងក្បាលម៉ាស៊ីនដ៏ធំដែលមានសមត្ថភាពអស្ចារ្យ អាចបញ្ជាគ្រប់សរីរៈនៃរាងកាយឲ្យធ្វើសកម្មភាពគ្រប់បែបយ៉ាង។ ខួរក្បាលប្រៀបដូចជាមេបញ្ជាការ។ ដូចនេះ បើខួរក្បាលខ្លាំង អ្នកនឹងក្លាយជាមនុស្សខ្លាំងដូចគ្នាដែរ។ ដោយឡែក បើខួរអន់ហើយ ច្បាស់ណាស់ថាអ្នកនឹងខ្សោយដូចគ្នា។ នេះសំដៅថាបើខួរក្បាលបញ្ចូលកម្មវិធីអន់ កម្មវិធីខ្សោយហើយ ច្បាស់ណាស់ថាអ្នកនឹងក្លាយជាមនុស្សទន់ខ្សោយ អវិជ្ជមាន អគតិ អត់ប្រយោជន៍ សាហាវឃោរឃៅជាមិនខាន។ 

លោក Seneca the Younger បានមានប្រសាសន៍ថា៖ «ភាពសាហាវឃោរឃៅកើតចេញពីខួរទន់ខ្សោយ។» លោក ចង់មានន័យថា អ្វីទាំងអស់កើតចេញពីខួរក្បាលរបស់មនុស្ស មិនមែនភ្នែក ត្រចៀក ច្រមុះឡើយ។ ភាពអន់ភ្នែកខួរក្បាល ធ្វើឲ្យមនុស្សទន់ខ្សោយ ដោយការគ្មានការគិតពិចារណាត្រឹមត្រូវឡើយ ដែលនាំឲ្យអ្នកជាមនុស្សអគតិ ខ្វះការគិតពិចារណា និយាយអួតក្អែងក្អាង និយាយដើមគេ អវិជ្ជមាន សាហាវឃោរឃៅ មិនអាចទប់កំហឹង ទប់អារម្មណ៍របស់ខ្លួនបាន។

អ្វីគ្រប់យ៉ាងកើតចេញពីខួរ(ខួរក្បាល) របស់អ្នក។ មិនថាអ្នករៀនខ្ពស់មានសញ្ញាបត្រធំប៉ុណ្ណានោះទេ បើខួរបំពាក់កម្មវិធីអន់ ខួរក្បាលរបស់អ្នកប្រាកដជាគ្មានប្រយោជន៍។ បើខួរក្បាលខ្សោយហើយ រាងកាយក៏ខ្សោយ អន់គ្រប់យ៉ាង។

ដូចនេះ អ្វីដែលអ្នកត្រូវធ្វើត្រូវតំឡើងកម្មវិធីក្នុងខួរក្បាលរបស់អ្នក ដោយបំពាក់កម្មវិធីល្អៗ កម្មវិធីចំណេះដឹង កម្មវិធីគិតពិចារណា កម្មវិធីអ្នកមាន កម្មវិធីដោះស្រាយបញ្ហា កម្មវិធីទំនាក់ទំនង កម្មវិធីស្វែងយល់បន្ថែមទៀត។ ខួរក្បាលខ្លាំងហើយគ្មានអ្វីអាចរារាំងបានឡើយ។ លោកស្រី Emily Dickinson៖ «ខួរក្បាលរបស់អ្នក ធំទូលាយជាងមេឃទៅទៀត»

អត្ថបទដោយ៖ លង់ វណ្ណៈ

ប្រភព៖ www.bizkhmer.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK