ឆ្នេរអូរត្រេះ ត្រឡប់មកស្រស់ស្អាតស្ទើដូចដើម ក្រោយអជ្ញាធរខេត្តប្រមូលកម្លាំងចុះរៀបចំ
Connect with us

ថ្មីៗ

ឆ្នេរអូរត្រេះ ត្រឡប់មកស្រស់ស្អាតស្ទើដូចដើម ក្រោយអជ្ញាធរខេត្តប្រមូលកម្លាំងចុះរៀបចំ

ខេត្តព្រះសីហនុ-ឆ្នេរអូរត្រេះ ក្រោយអាជ្ញាធររុះរើ កន្លែងលក់ដូរប្រមាណជាង១៥០កន្លែង ដែលតាមការបញ្ជាក់របស់មន្ត្រីថា សម្រាប់ទុកជាឆ្នេរសាធារណៈ។ បច្ចុប្បន្នកម្លាំងចម្រុះកំពុងសម្អាតបរិស្ថានឆ្នេរនេះ និងរៀបចំសោភ័ណភាពបន្ថែមទៀត ធ្វើជាកន្លែងអោយប្រជាពលរដ្ឋ អ្នកទេសចរណ៍ អង្គុយឬដើរលេងកំសាន្តដោយមិនមានការបង់ប្រាក់ ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាប់ការរៀបចំឆ្នេរអូរត្រេះ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូររបស់ប្រជាជននៅលើឆ្នេរនេះទេ ដែលអជ្ញាធររុះរើចេញ សូម្បីតែសំណង់រីសតឬផ្ទះសំណាក់របស់លោកប៉េងជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលអាជ្ញាធរខេត្តរៀបចំជាឆ្នេរសាធារណៈ មានប្រវែង ៣ ៥០០ម៉ែត្រ ក្នុងនោះមានរៀបចំបន្ទប់ទឹកសា​ធារណៈ ​មិនអោយមានសង់រោងសម្រាប់លក់ដូរទេ សម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរណ៍អាចក្រាលកន្ទេលឬ​បោះតង់ ដោយគ្មានបង់ប្រាក់ដូចកាលពីមុនទៀតឡើយ។

ឥលូវនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានរបៀបរៀបរយស្ទើរតែ ១០០ភាគរយហើយ ហេតុដូច្នេះក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិនខាងមុខនេះ សូមបងប្អូនអញ្ជើញមកកំសាន្តដោយក្តីរីករាយ តែសូមជួយរក្សាអនាម័យបរិស្ថានឲបានស្អាត កុំឲ្យមានសំរាមលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង៕

ប្រភព៖ Khmernote.tv

ដកស្រង់ដោយ៖ khmerpress.news

មតិយោបល់

Trending

Copyright © 2019 ANARCHAK