លោក Martin Luther King “អយុត្តិធម៌​នៅ​កន្លែង​ណាមួយ គឺជា​ការគំរាមកំហែង​ចំពោះ​យុត្តិធម៌​គ្រប់​ទីកន្លែង​”
Connect with us

គួរដឹង

លោក Martin Luther King “អយុត្តិធម៌​នៅ​កន្លែង​ណាមួយ គឺជា​ការគំរាមកំហែង​ចំពោះ​យុត្តិធម៌​គ្រប់​ទីកន្លែង​”

​ភ្នំពេញ​៖ លោក Martin Luther King Jr. គឺជា​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ​ខាង​ការទាមទារ​សិទ្ធិស៊ីវិលនៅ​សហរដ្ឋអាមេរិក រហូត​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៦៤ អំពី​ការតស៊ូ​ដោយ​អហិង្សា​ប្រយុទ្ធ​ប្រឆាំងនឹង​វិសមភាព​និង​ការប្រកាន់​ពូជសាសន៍​។ តើ​លោក​មាន​ទ្រឹស្តី​សំខាន់ៗ​អ្វីខ្លះ​?

១) សិទ្ធិ​ដែល​ពន្យា​ពេល គឺជា​សិទ្ធិ​ដែល​ត្រូវគេ​បដិសេធ​។

​ឧទាហរណ៍​៖ តុលាការ ចាប់​នរណាម្នាក់​យកទៅ​ឃុំខ្លួន​ដោយ​ពន្យា​ពេល​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ ឬ​យូរ​ជាង​នេះ ដោយ​មិន​យកទៅ​កាត់ក្តី មានន័យថា ជន​ត្រូវ​ចោទ​នោះ បាន​ជាប់គុក​រួច​ទៅ    ហើយ​។ នេះ​គឺជា​ការរំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​។ ដូច្នេះ ទើប​ប្រទេស​អភិវឌ្ឍ​មួយចំនួន បាន​ខិតខំ​បង្កើត​តុលាការ​ឲ្យ​បាន​ច្រើន និង​ធនធានមនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កាត់ក្តី​ឲ្យ​បាន​លឿន ចៀសវាង​ការរំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​។ 

២) អហិង្សា គឺ​ត្រូវ​ឈរលើ​គោល​ការ​នៃ​សេចក្តីស្រឡាញ់​។​

៣) ភាព​ខ្មៅ​ងងឹត មិនអាច​កម្ចាត់​ដោយ​ភាព​ខ្មៅ​ងងឹត​បានទេ មានតែ​ពន្លឺ​ទេ ដែល​អាច​កម្ចាត់​ភាព​ខ្មៅ​ងងឹត​បាន​។ សេចក្តី​ស្អប់ មិនអាច​កម្ចាត់​ដោយ​ការ​ស្អប់ខ្ពើម​បានឡើយ មានតែ​សេចក្តីស្រឡាញ់​ប៉ុណ្ណោះ ដែល​អាច​កម្ចាត់​សេចក្តី​ស្អប់​បាន​។

៤) ខ្ញុំ​សម្រេច​រើសយក​សេចក្តីស្រឡាញ់ ព្រោះ​សេចក្តី​ស្អប់ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​

៥) អយុត្តិធម៌​នៅ​កន្លែង​ណាមួយ គឺជា​ការគំរាមកំហែង​ចំពោះ​យុត្តិធម៌​គ្រប់​ទីកន្លែង​

៦) សេចក្តីស្រឡាញ់ គឺជា​កម្លាំង​តែមួយគត់ ដែល​អាច​ផ្លាស់ប្តូរ​ពីស​ត្រូវ​ទៅជា​មិត្តភក្តិ​

​ប្រភព​៖ (Special Advice for successful living) រៀបរៀង​ដោយ ភិក្ខុ គូ សុភាព បកប្រែ​ដោយ លោក រ៉ឹ​ម ភា​រី 

ដកស្រង់ដោយ​៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK