ភ្ញាក់ផ្អើល! លោក BARACK OBAMA ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកេនយ៉ា
Connect with us

ថ្មីៗ

ភ្ញាក់ផ្អើល! លោក BARACK OBAMA ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកេនយ៉ា

កាលពីថ្មីៗនេះ មានការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីអតីតប្រធានាធិបតីទី៤៤ របស់ប្រទេសអាមេរិក ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីប្រទេសកេនយ៉ា នៅឆ្នាំ២០២១ខាងមុខនេះ ។
លោក Barack Obama ដែលជាកូនប្រុស អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសកេនយ៉ា Barack Hussein Obama បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសកេនយ៉ា ក្នុងការធ្វើសន្និសីទមួយ។

នៅក្នុងពេលនោះ លោកបានទទួលការស្វាគមន៍យ៉ាងកុះករពីប្រជាជននៅក្នុងទីក្រុងទាំងមូលយ៉ាងណែនណាន់ តាន់តាប់ ជាមួយនឹងសំឡេងហោកញ្ជ្រៀវ ហៅឈ្មោះលោក ។
អ្វីដែលពិសេសនោះប្រជាជននៅទីនោះកាន់តែមានអារម្មណ៍រំភើបនូវពេលលោកប្រកាសថានឹងវិលចូលរួមក្នុងនយោបាយវិញ ។ លោក Barack Obama ជឿជាក់ថា លោកនឹងអាចជួយឱ្យប្រទេសនេះអាចចាកចេញពីបញ្ហាសង្គម និងសេដ្ឋកិច្ចដូចដែលអ្វីដែលលោកបានធ្វើនៅសហរដ្ឋអាមេរិកដែរ។

សូមបញ្ជាក់ថា លោក Barack Obama នឹង បង្កើតគណបក្សផ្ទាល់ខ្លួនឈ្មោះ គណបក្សជាតិប្រជាធិបតេយ្យកេនយ៉ា (National Democratic Party of Kenya) ដោយការពិចារណាថាអាចចូលរួមជាមួយគណបក្សណាមួយនៅក្នុងប្រទេសនោះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែ កក្កដា ឆ្នាំ ២០២១ ៕

ដកស្រង់ដោយ៖ kromanews.com  

Trending

Copyright © 2019 ANARCHAK