គួរដឹង
ធ្វើជាអ្នកលក់ (Sale) ត្រូវតែប្រុងប្រយ័ត្ននូវចំណុចទាំងនេះ

ក្នុងនាមជា Sale (អ្នកលក់) ឬជាប្រធានក្រុមហ៊ុនម្នាក់សំខាន់ណាស់ដែលអ្នកត្រូវជៀសវៀង និងកុំបង្កឱ្យមានកំហុសឆ្គងណាមួយឱ្យសោះនៅពេលដែលនាំផលិតផលរបស់អ្នកទៅដល់ដៃអតិថិជន ព្រោះថាដង្ហើមរបស់ក្រុមហ៊ុនមួយ វាពឹងផ្អែកយ៉ាងខ្លាំងទៅការលក់នេះឯង។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលក្នុងនាមជា Sale ត្រូវសិក្សាឱ្យបានច្បាស់លាស់៖
១. គិតឱ្យច្បាស់រវាងលុយ និងមិត្តភាព
ក្នុងនាមជា Sale សំខាន់ណាស់ដែលអ្នកត្រូវរិះរកគ្រប់វិធីដើម្បីលក់ផលិតផលរបស់ខ្លួនឱ្យដាច់។ ប៉ុន្តែក្នុងនោះអ្នកក៏ត្រូវចេះបែងចែកឱ្យច្បាស់រវាងតម្រូវការនៃលក់ដើម្បីលុយ និងការកសាងមិត្តភាពផងដែរ ព្រោះថាប្រសិបបើអ្នកលក់ផលិតផលមួយទៅឱ្យនរណាម្នាក់ដែលអ្នកមិនទាន់ស្គាល់នោះទេ ជំហ៊ានដំបូងអ្នកត្រូវការកសាងមិត្តភាពជាមួយម្នាក់នោះជាមុនសិន ជាជាងគិតតែអំពីលក់ពេក ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៏ដៃគូម្ខាងទៀត ដែលគេអាចនឹងយល់ថាអ្នកមកមានទំនាក់ទំនងជាមួយគេ គឺដើម្បីតែចង់លក់ផលិតផលតែមួយមុខគត់។ ដូច្នេះហើយមុននឹងអ្នកអាចឈានទៅដល់ការលក់អ្នកត្រូវកសាងទំនាក់ទំនងជាមួយអតិថិជនគោលដៅរបស់អ្នកជាមុនសិន ដើម្បីសិក្សាឱ្យច្បាស់ពីពួកគាត់ថាតើពួកគាត់មានលទ្ធភាព និងតម្រូវការខ្លាំងប៉ុណ្ណាចំពោះផលិតផលដែលអ្នកកំពុងតែមាននេះ។
២. ស្គាល់មិនច្បាស់ពីអតិថិជនខ្លួនឯង
ចំណុចនេះសំខាន់ខ្លាំងណាស់ ព្រោះថាមុននឹងអ្នកឈានដល់ការលក់ផលិតផលអ្វីមួយទៅដល់អតិថិជនរបស់អ្នក អ្នកត្រូវតែស្គាល់ឱ្យច្បាស់នូវអតិថិជនរបស់អ្នក ដើម្បីធ្វើការបែងចែកឱ្យច្បាស់ថាតើមនុស្សប្រភេទណាជាអតិថិជនគោលដៅ ហើយមនុស្សប្រភេទណាជាអតិថិជនបន្ទាប់បន្សំរបស់អ្នក។ ហើយមុននឹងអ្នកឈានដល់ការកំណត់អំពីអតិថិជនរបស់អ្នកហើយនោះ វាតម្រូវឱ្យអ្នកសិក្សានូវចំណុចទាំងអស់នេះផងដែរ៖ តើផលិតផលរបស់អ្នកត្រូវនឹងមនុស្សវ័យណា? ជីវភាពបែបណា? មនុស្សស្ថិតនៅតំបន់បែបណា? និងទំហំនៃតម្រូវការរបស់ពួកគាត់ប៉ុណ្ណា? ពេលដែលអ្នកសិក្សាបានច្បាស់ពីចំណុចទាំងនេះហើយនោះ អ្នកនឹងយល់ច្បាស់ពីអតិថិជនគោលដៅ និងអតិថិជនបន្ទាប់បន្សំរបស់អ្នកហើយ។
៣. រំខានអតិថិជន
ចំណុចនេះរឹតតែសំខាន់ខ្លាំងចំពោះ Sale ព្រោះថាប្រសិនបើអ្នកយល់មិនច្បាស់ ឬក៏សិក្សាពីអតិថិជនរបស់អ្នកមិនទាន់ច្បាស់ទេ នោះអ្នកនឹងក្លាយជា Seller ដ៏គួរឱ្យធុញទ្រាន់បំផុត។ ហើយប្រសិនបើអ្នកធ្លាក់ចូលក្នុងចំណុចនេះហើយ កុំសូម្បីតែអតិថិជនដែលមិនចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នក សូម្បីតែអតិថិជនដែលចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នក ក៏ពួកគាត់ធុញនឹងអ្នកដែរ។ ដូច្នេះហើយកុំធ្វើឱ្យមានកំហុសឆ្គងនេះកើតឡើងឱ្យសោះ។ អ៊ីចឹងតើអ្វីជា Seller ដ៏គួរឱ្យធុញទ្រាន់នោះ? ចម្លើយនោះគឺ អ្នកយល់មិនច្បាស់ពីអតិថិជនគោលដៅ ឬអតិថិជនដែលសមនឹងផលិតផលរបស់អ្នក កាលណាអ្នកយល់មិនច្បាស់អំពីរឿងនេះហើយ នោះពិតជាពិបាកខ្លាំងហើយ។ ហើយសញ្ញាដែលអ្នកអាចកត់សម្គាល់អតិថិជនរបស់អ្នកបាន ថាតើពួកគាត់ចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នកឬក៏អត់នោះ គឺនៅពេលអ្នកបង្ហាញពីផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់ពួកគាត់នូវជំហានដំបូង អ្នកនឹងអាចកត់សម្គាល់បានខ្លះទៅលើចំណាំអារម្មណ៍របស់ពួកគាត់។ ហើយបន្ទាប់មក បន្ទាប់ពីពួកគាត់ទទួលដឹងពីផលិតផលរបស់អ្នកហើយ តើពួកគាត់នឹងទាក់ទងមកអ្នកដែរឬអត់? បើក្នុងរយៈពេលដ៏ខ្លី (៣ ទៅ៥ថ្ងៃ) ពួកគាត់មិនទាក់ទងមកទេ ជំហានទី២ អ្នកអាចទាក់ទងទៅគាត់ដោយវិធីណាមួយ ដូចជា ខលទៅ, ឬឆាតតាមហ្វេសបុក។ បើខលទៅគាត់ អ្នកត្រូវសុំគាត់ណាត់ជួប តែប្រសិនបើគាត់បដិសេធលើសពីពីរដង ឬឆាតមិនតប នោះហើយជាសញ្ញាដែលអ្នកគួរតែបោះបង់ចោលពួកគាត់ ហើយគួរចំណាយពេលទៅរកអ្នកផ្សេងវិញ កុំឱ្យខាតពេល ព្រោះពួកគាត់មិនចាប់អារម្មណ៍ផលិតផល ឬសេវាកម្មរបស់អ្នកនោះទេ។
អ្នកត្រូវដឹងថាជាធម្មតាប្រសិនបើអតិថិជនពិតជាចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នកមែន នោះមិនយូរទេពួកគាត់នឹងទាក់ទងមកអ្នកជាក់ជាមិនខាន៕
អត្ថបទដោយ៖ ប៊ុនហ៊ាង
ប្រភព៖ business-record.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង