កំពូលទស្សនៈវិជ្ជាទាំង ៥​ ដែលស្ទីវចប ប្រើកែប្រែពិភពលោកកាលលោកនៅមានជីវិត!
Connect with us

គួរដឹង

កំពូលទស្សនៈវិជ្ជាទាំង ៥​ ដែលស្ទីវចប ប្រើកែប្រែពិភពលោកកាលលោកនៅមានជីវិត!

បើទោះបីជាពេលនេះបិតាបច្ចេកវិទ្យា លោក ស្ទីវ ចប បានលាចាកលោកពីភពផែនដីជាច្រើនឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែមនុស្សជាច្រើនលាននាក់នៅតែមានការគោរពកោតសរសើរនិងរៀនសូត្រពីចំណេះដឹង បទពិសោធន៍ ទស្សនៈល្អរបស់លោក ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន និងអាជីវកម្មឱ្យទទួលបាននូវភាពជោគជ័យនាពេលអនាគត។

ខាងក្រោមនេះគឺជាទស្សនៈវិជ្ជាទាំង៥របស់ស្ទីវចបដែលធ្វើឱ្យលោកទទួលភាពជោគជ័យនិងអាចកែប្រែពិភពលោកបានយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស៖

១. បង្កើតគំនិតហើយធ្វើសកម្មភាព៖ លោកយល់ថាមនុស្សដែលមានតែគំនិត ប៉ុន្តែមិនបានធ្វើសកម្មភាពទេនោះ វាជារឿងដ៏គួរឱ្យសោកស្ដាយបំផុត។ លោកចង់ឱ្យមនុស្សទាំងអស់ ពេលដែលមានគំនិតក្នុងរឿងអ្វីមួយហើយ សូមយកគំនិតនោះទៅសកម្មភាពផង ទើបអាចទទួលបាននូវលទ្ធផល។ 

២. តស៊ូព្យាយាមយ៉ាងខ្ជាប់ខ្ជួន៖ លោកមានប្រសាសន៍ថា អ្វីដែលបែកចែកឱ្យដាច់រវាងមនុស្សដែលទទួលបាននូវភាពជោគជ័យ និងបុគ្គលដែលមិនជោគជ័យនោះគឺ ការខិតខំតស៊ូមិនបោះបង់ចោល។ បុគ្គលជោគជ័យមិនងាយបោះបង់ បុគ្គលដែលងាយបោះបង់ជាបុគ្គលបរាជ័យ។​

៣. ក្រុមការងារល្អ៖ លោកយល់ថាការធ្វើអាជីវកម្មពិតជាសំខាន់ខ្លាំងណាស់ ហើយយើងមិនអាចសម្រេចកិច្ចការធំបានតែម្នាក់ឯងនោះទេ គឺវាទាមទារឱ្យមានក្រុមការងារដ៏ល្អមួយដើម្បីសម្រេចវាជាមួយគ្នា។ 

៤. ហ៊ានទទួលយកការបរាជ័យ៖ នៅពេលខ្លះពេលដែលអ្នកចាប់ផ្ដើមបង្កើតនូវអ្វីមួយដែលថ្មី គឺអ្នកជៀសមិនផុតពីការបង្កើតកំហុស ឬភាពបរាជ័យនោះទេ។ ដូច្នេះសូមបើកចិត្តទទួលយកនូវការបរាជ័យនោះ ហើយព្យាយាមកែប្រែចំណុចខ្វះខាតនោះឱ្យបានល្អឡើងៗ កុំឱ្យកើតមានដដែលៗទៀត។

៥. ស្រលាញ់អ្វីដែលអ្នកធ្វើ៖ នៅពេលដែលយើងធ្វើអ្វីដែលយើងស្រលាញ់ នោះយើងនឹងមានថាមពលក្នុងការធ្វើវា និងមិនងាយនឹងបោះបង់វាចោលនោះទេ។ រាល់សមិទ្ធផលធំៗជាច្រើនគឺវាសុទ្ធតែកើតចេញពីបុគ្គលដែលមានចិត្តស្រលាញ់ងប់ងុលជាមួយនឹងអ្វីដែលខ្លួនធ្វើ ដែលនាវេលាចុងក្រោយពួកគេសុទ្ធតែអាចបង្កើតនូវផលិតផលដ៏អស្ចារ្យ។ 

(businesscambodia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK