ក្រសួងអប់រំណែនាំគ្រឹះស្ថានសិក្សា ៧ ចំណុចដើម្បីបង្ការករណីសិស្សប្រើហិង្សាក្នុងសាលារៀន
Connect with us

ថ្មីៗ

ក្រសួងអប់រំណែនាំគ្រឹះស្ថានសិក្សា ៧ ចំណុចដើម្បីបង្ការករណីសិស្សប្រើហិង្សាក្នុងសាលារៀន

នៅ​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០​ នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ចេញ​សេចក្ដីណែនាំ៧ចំណុច​ ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ បន្ទាប់ពី​សិស្ស​មួយចំនួន​កើតឡើង​នូវ​អំពើ​ហិង្សា​។

ចំណុច​ទាំង៧សំ​ខាន់​ៗ ដែល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដាក់ចេញ​នោះ​រួមមាន​៖

ទី១​. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ ត្រូវ​ពង្រឹង​ការអនុវត្ត​ភារកិច្ច​របស់​គ្រូ​ទទួលបន្ទុក​ថ្នាក់​ លោកគ្រូ​ អ្នកគ្រូ​បង្រៀន​តាម​មុខវិជ្ជា​ ឱ្យ​ណែនាំ​សិស្សានុសិស្ស​ អនុវត្ត​បទបញ្ជា​ផ្ទៃ​ ក្នុង​រាល់​ម៉ោង​សិក្សា​ និង​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​យុវជន​ កុមារ​ ក្រុមប្រឹក្សាវិន័យ​ ក្រុមប្រឹក្សា​អប់រំ​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ និង​ដោះស្រាយ​រាល់​បាតុភាព​មិន​ប្រក្រតី​របស់​សិស្ស​ ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។

ទី២​. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ ត្រូវ​ប្រជុំ​ណែនាំ​អំពី​ករណីយកិច្ច​របស់​អ្នក​សិក្សា​ ដូចជា​ វិន័យ​ សីលធម៌​ សុជីវធម៌​ ការ​ស្លៀកពាក់​ ការ​តុបតែង​ខ្លួន​ អនាម័យ​ កម្រិត​វិន័យ​ ការ​សុំច្បាប់​ឈប់សម្រាក​ របប​ពិន្ទកា​រឡើង​ថ្នាក់​ ត្រួតថ្នាក់​ និង​ការចូលរួម​សកម្មភាព​នានា​ក្នុង​ និង​ក្រៅ​គ្រឹះស្ថានសិក្សា​ ដល់​សិស្សានុសិស្ស​ រៀងរាល់​ពេល​គោរព​ទង់ជាតិ​ ឬមុន​ពេល​ចាប់ផ្តើម​បង្រៀន​ ស្របតាម​បទបញ្ជា​ផ្ទៃក្នុង​។

ទី៣​. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ ត្រូវ​ធ្វើ​ទំនាក់ទំនង​ និង​សហការ​ជិតស្និទ្ធ​ជាមួយ​ មាតាបិតា​ អ្នកអាណាព្យាបាល​ សហគមន៍​ដើម្បី​ផ្តល់​ព័ត៌មាន​នានា​ ពាក់ព័ន្ធ​នឹង​បាតុភាព​មិន​ប្រក្រតី​ ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស​ ដើម្បី​សហការ​គ្នា​អប់រំ​ ណែនាំ​ កែ​លម្អ​ បាន​ទាន់ពេល​វេលា​។

ទី៤​. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​មានសមត្ថកិច្ច​ដូចជា​ កម្លាំង​នគរបាល​ជាតិ​ កងរាជអាវុធហត្ថ​ អាជ្ញាធរ​ដែនដី​ ដើម្បី​ផ្តល់​ព័ត៌មាន​ ក្នុងករណី​មានការ​ប្រព្រឹត្ត​អំពើ​អន្ធពាល​អំពើ​ហិង្សា​ សកម្មភាព​អុកឡុក​បង្កចលាចល​នានា​ ពីសំណាក់​សិស្សានុសិស្ស​ ឬក្រុម​ក្មេង​ទំនើង​ នៅ​ក្បែរ​ ឬក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។

ទី៥​. ការិយាល័យ​អប់រំ​ យុវជន​ និងកីឡា​ នៃ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​កំណត់​របៀបវារៈ​អំពី​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​ សេចក្តី​ណែនាំ​ និង​លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​ការ​ពង្រឹង​វិន័យ​ រាល់​កិច្ចប្រជុំ​ប្រចាំខែ​ ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​។

ទី៦​. មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជធានី​ ខេត្ត​ ត្រូវ​ផ្សព្វផ្សាយ​ ណែនាំ​ ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ជាពិសេស​បទបញ្ជា​ផ្ទៃក្នុង​ របស់​គ្រឹះស្ថានសិក្សា​ ដោយ​កំណត់​របៀបវារៈ​រាល់​កិច្ចប្រជុំ​ប្រចាំខែ​ជាមួយ​ការិយាល័យ​អប់រំ​ យុវជន​ និងកីឡា​ក្រុង​ ស្រុក​ ខណ្ឌ​ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ ដែល​ស្ថិត​ក្រោម​ឱវាទ​។

ទី៧​. អ្នក​សិក្សា​ ត្រូវ​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​ សេចក្តី​ណែនាំ​ និង​លិខិត​បទដ្ឋាន​នានា​ ដែល​បាន​ដាក់ចេញ​។ ក្នុងករណី​អ្នក​សិក្សា​បាន​ប្រព្រឹត្ត​ខុស​ អ្នក​សិក្សា​នោះ​ត្រូវ​ទទួលទណ្ឌកម្ម​តាម​បទបញ្ជា​ផ្ទៃក្នុង​ ដែល​នៅជា​ធរមាន​ករណី​មិន​រាងចាល​ ឬ បង្ក​អំពើ​ហិង្សា​ត្រូវ​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​សាលា​។

 ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK