“កុំរំពឹងខ្លាំងពេក! រំពឹងខ្លាំង ខកចិត្តក៏ខ្លាំងដូចគ្នា ”
Connect with us

បែបផែនជីវិត

“កុំរំពឹងខ្លាំងពេក! រំពឹងខ្លាំង ខកចិត្តក៏ខ្លាំងដូចគ្នា”

ពេលខ្លះអ្វីដែលយើងគិតថាវាអាចទៅរួច ប៉ុន្ដែវាក៏មិនអាចទៅរួចទៅវិញ។ការដែលរំពឹងខ្លាំងពេក វាគ្មានបានប្រយោជន៍អ្វីទេ វាមានតែវិប្បដិសារីនិងខកបំណងខកចិត្តតែប៉ុណ្ណោះ!បើសិនជាអាចយើងគួរណាតែសង្ឃឹមហាសិបភាគរយហើយត្រៀមចិត្តទទួលយកអ្វីដែលយើងធ្វើហាសិបភាគរយ ទោះបីលទ្ធផលយ៉ាងណាក្ដី ក៏វាមិនថ្វីដែរ!

អ្វីដែលសំខាន់យើងហ៊ានទទួលស្គាល់ការពិត ទទួលយកការពិត ហើយបើយើងជាមនុស្សមិនចេះទទួលស្គាល់ការពិតក៏វាគ្មានប្រយោជន៍ស្អីក្រៅពីខកចិត្តឥតប្រយោជន៍ដែរ ព្រោះការពិតនូវតែជាការពិត គ្មានអ្នកណាអាចទៅប្រកែកបានផង។រឿងរ៉ាវអ្វីក៏ដោយយើងមិនអាចកំណត់បានគ្រប់រឿងហើយក៏មិនអាចប៉ាន់ស្មានដឹងគ្រប់យ៉ាង ទោះបែបណាក៏ដោយគួរត្រៀមចិត្តនិងកុំរំពឹងខ្ពស់ពេក។

ការរាប់អានមិត្តភក្ដិក៏ដូចគ្នា យើងមិនអាចទៅវាស់ជម្រៅចិត្តគេទេថាគេជាមនុស្សយ៉ាងណា ព្រោះពេលខ្លះសូម្បីតែយើងខ្លួនឯងក៏នៅមិនទាន់ប្រាកដប្រជាលើទឹកចិត្តឬចិត្តគំនិតខ្លួនឯងផង។

បើសិនជាយើងមានជំនឿចិត្តលើការរាប់អានគ្នា គិតថាគេល្អឬមើលគេតែក្នុងផ្លូវល្អខ្លាំងពេក វាក៏អាចធ្វើឲ្យយើងជួបរឿងលំបាកហើយវាក៏អាចខុសពីការរំពឹងទុករបស់យើងដែរ ហើយបើយើងជឿទុកចិត្តស្រឡាញ់មិត្តនោះ ខ្លាំងប៉ុណ្ណា នៅពេលដែលគេធ្វើឲ្យខុសពីចិត្តយើង ធ្វើរឿងមិនល្អដាក់យើងតែ

បន្ដិច យើងនឹងឈឺចាប់ ឈឺចាប់ខ្លាំងលើសអ្វីៗដែលអាចនិយាយចេញទៅទៀត កាន់តែជិតស្និទ្ធប៉ុណ្ណា​ ឈឺក៏កាន់តែខ្លាំងប៉ុណ្ណឹងដែរ។

មិនមែនចំពោះតែមិត្តភាពជាមួយមិត្តភក្ដិទេ មិនថាចំពោះស្នេហាក្ដី ជាសង្សារ ជាប្ដីប្រពន្ធ ជាCrush ជិះសេះស Crushទេពធីតាធ្លាក់ពីលើមេឃ។ ចំពោះបុគ្គលទាំងអស់នេះ ទោះជាយើងស្រឡាញ់គេខ្លាំងប៉ុណ្ណា ស្រឡាញ់ខ្លាំងជាងជីវិតខ្លួនឯង ឬក៏ពិភពលោកមួយនេះ​មានតែគេក្នុងចិតុ្តអ្នកក្ដី តែអ្នកកុំគិតថាគេ នឹងនៅជាមនុស្សក្នុងចិត្តអ្នកបែបនេះគ្រប់ពេលឲ្យសោះ ជារៀងរហូតឲ្យសោះ។

គេក៏ចេះផ្លាស់ប្ដូរ អ្នកក៏ចេះផ្លាស់ប្ដូរ អ្នកណាទៅមើលឃើញស្មានត្រូវចិត្តគំនិតរបស់គេទៅ ទោះជាគេសំខាន់លើសអ្វីៗទាំងអស់ក្នុងឆាកជីវិតអ្នកក្ដី ក៏អ្នកត្រូវរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើន កុំយកក្ដីស្រឡាញ់ទាំងស្រុងដាក់ទៅលើគេ បើគេក្បត់អ្នក នោះអ្នកប្រុងគិតខ្លី សម្លាប់ខ្លួនមែន? ត្រូវស្លាប់ដោយសារគេមែនទេ? (ករណីសង្សារសំណព្វចិត្តឬប្ដីប្រពន្ធស្រឡាញ់គ្នាស្ទើរលេប ) បើអ្នកស្លាប់ទៅ អ្នកគិតថាគ្រប់យ៉ាងនឹងប្រសើរមែនទេ? អត់ទេ គ្រប់យ៉ាងនឹងកាន់តែស្មុគស្មាញលើសដើម។បែបនេះហើយ អ្នកកុំសូវរំពឹងលើអ្វីៗខ្ពស់ខ្លាំងពេក ពេលខ្លះ អ្នកអាចរំពឹងតែឯងក៏ថាបានដែរ ព្រោះថាអ្វីៗក្នុងលោកនេះ វាមិនស្ថិតស្ថេរទេ សូម្បីតែរូបអ្នកក៏ដោយ។

ក្នុងករណី អ្នកលួចស្រឡាញ់អ្នកណាម្នាក់កម្រិតមធ្យមមិនសូវអីទេ ជ្រុលដល់អាកម្រិតឃើញគេ ថាគេជាទេវបុត្រជិះសេះស ទេពធីតាធ្លាក់ពីលើមេឃ ឃើញគេថាគេល្អគ្រប់យ៉ាង ស្អីជារបស់គេក៏ល្អដែរ ក្នុងពេលនេះ គឹអ្នកកើតជំងឺស្នេហា ស្នេហ៍គេទាំងងងឹតងងុល ឈ្លក់វង្វេង ឃើញស្អីជារបស់គេក៏ល្អ គ្រាន់តែបានឃើញមុខគេតែបន្ដិច ក៏ញញឹម ក៏សប្បាយចិត្ត ស្ទើរតែឆ្កួតវង្វេង រំភើបញាប់ញ័រពេលឃើញគេម្ដងៗ អារម្មណ៍ហោះហើរទៅស៊ីព្រលិតអស់ហើយ ។បែបនេះណា បើក្រាសអ្នកមិនទាន់មានសង្សារមិនអីទេណា នៅមានសង្ឃឹម លួចស្រឡាញ់គេតែឯងទាំងដែលមិនហ៊ានសារភាព

ចឹងទៅ តែបើសិនជាថ្ងៃណាមួយគេ មានអ្នកដែលគេពេញចិត្ត គេមានសង្សារបាត់ អ្នកក៏ក្លាយជាមនុស្សម្នាក់ ធ្លាក់ក្នុងរណ្ដៅបាក់ទឹកចិត្ត ខូចចិត្តព្រោះស្នេហា ហើយដូចបទ ខ្ញុំលែងត្រូវការស្នេហា ស្នេហាធ្វើឲ្យខ្ញុំឈឺចាប់អីណា ឥឡូវហើយ!

ចំពោះ ការសិក្សា តែងមានល្អ មានមិនល្អ លទ្ធផលមិនមែនចេះតែបានល្អតាមចិត្តចង់របស់យើងតែរហូតទេ យើងចង់បានលេខ១ យើងចង់ពូកែដាច់គេទាំងពួង អ្នកផ្សេងទៀតក៏គេចង់បានដូចគ្នា មិនមែនមានតែយើងឯណាដែលចេះមានក្ដីប្រាថ្នា ចង់បានអ្វីដែលល្អៗនោះ។យើងគិតថា យើងខំអស់ពីលទ្ធភាព យើងនឹងទទួលលទ្ធផលល្អគួរជាទីគាប់ចិត្តមែនទេ? យើងនឹងលើសគេទាំងពួងមែនទេ? ទេ! ស្មានម៉េចដឹង ថាម៉េចបាន ពេលខ្លះ យើងអាចចាញ់គេក៏ថាបាន គេអាចចាញ់យើងបាន រឿងអីយើងមិនអាចចាញ់គេនោះ ព្រោះយើងសុទ្ធតែជាមនុស្សដូចតែគ្នាតើហ្អី? ចឹងហើយបើយើងខំអស់ពីសមត្ថភាពហើយ ទោះចាញ់គេក្ដី ឈ្នះគេក្ដីក៏ព្រមទទួលយកទៅ ហើយក៏កុំរំពឹងជ្រុល រំពឹងលើសពីអ្វីដែលជាការពិត។ ចឹងបានថា ៖

រំពឹងបាន ក៏រំពឹងចុះ តែកុំសូវរំពឹងខ្លាំងជ្រុលពេក ព្រោះការរំពឹងរបស់យើងអាច ក្លាយជាការពិត មិនថាមិត្តភាព ការសិក្សា​ ស្នេហា ឬអ្វីគ្រប់យ៉ាងក៏ដោយចុះ តែបើយើងរំពឹងដោយងងឹតងងុលគ្មានការពិចារណា នោះយើងនឹងក្លាយជាមនុស្សម្នាក់ រំពឹងគ្រាន់តែជាការពិត ហើយឈឺចាប់បំផុតព្រោះតែការរំពឹង។

ចូរកុំរំពឹងលើរឿងអ្វីមួយខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកទទួលនូវអារម្មណ៍ខកចិត្ត

ប្រភព៖ Pich Ounnoun

ដកស្រង់ដោយ៖ dengnas.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK