ទស្សន​អ្នកប្រាជ្ញចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​សុខក្នុងចិត្ត​
Connect with us

បែបផែនជីវិត

ទស្សន​អ្នកប្រាជ្ញចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​សុខក្នុងចិត្ត​

Yasmin Mogahed បាន​និយាយ​ថា «អាថ៌កំបាំង​នៃ​សេចក្ដី​សុខ​គឺជា​ការ​មិន​ពឹងផ្អែក​ទៅលើ​អ្វី​ដែល​អាច​ត្រូវ​បាន​ដក​យក​ចេញ​ទៅវិញ។» មនុស្ស​យើង​តែង​គិត​ថា​មាន​ទ្រព្យ​នឹង​ផ្ដល់ឲ្យ​យើង​នូវ​សុវត្ថិភាព​និង​ភាព​កក់ក្ដៅ។ ប៉ុន្តែ នៅ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​នោះ​ទេ។

មិន​ថា​យើង​ឆ្លាតវៃ​ប៉ុណ្ណា​ក៏​យើង​មិន​អាច​ទស្សន៍ទាយ​បាន​គ្រប់​រឿងរ៉ាវ​ទាំងអស់​ដែល​នឹង​ត្រូវ​កើតឡើង​នោះ​ដែរ។ មនុស្ស​ភាគច្រើន​គិត​ថា​លុយ​អាច​ដោះស្រាយ​បញ្ហា​អ្វី​គ្រប់យ៉ាង​បាន។ ប៉ុន្តែ អំណាច​របស់​ធម្មជាតិ​ខ្លាំងក្លា​ណាស់ មិន​ខ្វល់​ថា​អ្នក​គឺជា​នរណា​នោះ​ទេ រឿង​ដែល​ត្រូវ​កើតឡើង​ទៅលើ​អ្នក មិន​ថា​អ្នក​ខំ​ចៀស​យ៉ាងណា មុន​នឹង​ក្រោយ​អ្នក​គង់តែ​ត្រូវ​ប្រឈមមុខ​នឹង​វា​ដដែល។ អំណាច​ធម្មជាតិ​ខ្លាំងក្លា​ក៏​ព្រោះ​តែ​វា​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ណា​ម្នាក់​ឡើយ។

នៅ​ក្នុង​លោក​ដែល​មិន​មាន​ស្ថិរភាព​បែប​នេះ គ្មាន​អ្វី​ដែល​យើង​អាច​ពឹងពាក់​បាន​ជា​រៀង​រហូត​នោះ​ទេ ក៏​គ្មាន​អ្វីមួយ​ដែល​នឹង​នៅ​ក្នុង​ជីវិត​អ្នក​រហូត​ដែរ។ ប៉ុន្តែ បើ​អ្នក​បណ្ដុះ​ចិត្ត​របស់​អ្នក​ឲ្យ​មាន​ភាព​រឹងមាំ មិន​ពុះកញ្ជ្រោល​ជាមួយ​នឹង​ការ​ឡើង​ចុះ​នៃ​ជីវិត​អ្នក នោះ​ចិត្ត​របស់​អ្នក​នេះ​ឯង​ដែល​នឹង​ក្លាយ​ជា​របស់​តែ​ម្យ៉ាង​គត់​ដែល​អាច​ឲ្យ​អ្នក​ពំនាក់​អាស្រ័យ​រហូត​ទៅ​បាន ព្រោះ​អ្វីៗ​គឺ​អាស្រ័យ​នៅ​លើ​ការ​គិត​របស់​អ្នក ហើយ​ម្យ៉ាងទៀត​រឿង​តែ​មួយ​គត់​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​នោះ​គឺជា​ចិត្ត​របស់​អ្នក។ ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​សុខ៖

«នៅ​ពេល​ខ្ញុំ​ទៅ​សាលា ពួកគេ​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​នៅ​ពេល​ធំ​ឡើង។ ខ្ញុំ​ក៏​សរសេរ​ថា «រីករាយ»។ ពួកគេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​យល់​ពី​កិច្ចការ​សាលា​នោះ​ទេ ហើយ​ខ្ញុំ​ក៏​ប្រាប់​ពួកគេ​ទៅវិញ​ថា ពួកគេ​មិន​យល់​ពី​ជីវិត​ឡើយ។» John Lennon
«គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​គឺជា​ការ​ចងចាំ​មិន​ល្អ។» Rita Mae Brown
) «បុគ្គល​ដែល​រស់នៅ​ចុះសម្រុង​ជាមួយ​ខ្លួនឯង រស់នៅ​ចុះសម្រុង​ជាមួយ​ចក្រវាល។» Marcus Aurelius
«ស្វែងរក​នៅ​ខាងក្រៅ អ្នក​នឹង​ហត់នឿយ។ ស្វែងរក​នៅ​ខាងក្នុង អ្នក​នឹង​រក​ឃើញ​ផ្លូវ។» Maxime Lagace

«ជីវិត​ពិត​ជា​សាមញ្ញ​ណាស់ ប៉ុន្តែ​យើង​ទេ​ដែល​ចេះ​តែ​ទទូច​ចង់​ឲ្យ​វា​ស្មុគស្មាញ។» ខុងជឺ
«មនុស្ស​ល្ងង់​ស្វែងរក​សេចក្ដី​សុខ​នៅ​ទី​ឆ្ងាយ មនុស្ស​មាន​បញ្ញា​ដាំដុះ​វា​នៅ​ក្រោម​បាតជើង​របស់​ពួកគេ។» James Oppenheim
) «ឈប់​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​ស្វែងរក​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​ទៀត​ទៅ។ ទ្វារ​កំពុង​តែ​បើក​ចំហ​និង​មិន​បាន​ចាក់សោ​នោះ​ទេ អ្នក​គ្រាន់តែ​ដើរ​ចូល​វា​ទៅ​បាន​ហើយ។» Steve Maraboli
) «សេចក្ដី​សុខ​ប្រៀប​បាន​ទៅ​នឹង​មេអំបៅ។ បើ​អ្នក​កាន់តែ​ដេញ​ចាប់​វា វា​កាន់តែ​ហោះ​ទៅ​ឆ្ងាយ​ពី​អ្នក តែ​បើ​អ្នក​ងាក​ទៅ​ចាប់​អារម្មណ៍​នឹង​អ្វី​ផ្សេង​នៅ​ជុំវិញ​ខ្លួន​អ្នក វា​នឹង​ហោះ​មក​យ៉ាង​ទន់ភ្លន់​ហើយ​ទំ​នៅ​លើ​ស្មា​របស់​អ្នក។» Henry David Thoreau
) «អាថ៌កំបាំង​នៃ​សេចក្ដី​សុខ​គឺជា​ការ​មិន​ពឹងផ្អែក​ទៅលើ​អ្វី​ដែល​អាចដក​យក​ចេញ​ទៅវិញ។» Yasmin Mogahed
១០) «សេចក្ដី​សុខ​គឺជា​ការ​ជ្រើសរើស មិនមែន​ជា​លទ្ធផល​នោះ​ឡើយ។ គ្មាន​អ្វីមួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​ទាល់តែ​អ្នក​ជ្រើសរើស​រីករាយ។ គ្មាន​នរណា​ម្នាក់​ដែល​អាច​ធ្វើឲ្យ​អ្នក​រីករាយ​ទាល់តែ​អ្នក​ជ្រើសរើស​រីករាយ។ សេចក្ដី​សុខ​របស់​អ្នក​នឹង​មិន​មក​រក​អ្នក​នោះ​ទេ។ វា​អាច​ត្រឹមតែ​ចេញ​មក​ពី​អ្នក​ប៉ុណ្ណោះ។» Ralph Marston

អត្ថបទដោយ៖ ស្រីពៅ

ប្រភព៖ www.bizkhmer.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK