ក្បួនរើសប្រពន្ធរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg គាត់មើល៣ចំនុចនេះ ជាទំនាញទាញចិត្តគាត់!
Connect with us

គួរដឹង

ក្បួនរើសប្រពន្ធរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg គាត់មើល៣ចំនុចនេះ ជាទំនាញទាញចិត្តគាត់!

លោកមហាសេដ្ឋីវ័យក្មេង និងមានបំផុតមួយរបស់ពិភពលោក គឺ លោក Mark Zuckerberg ធ្លាប់បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកបានរៀបការជាមួយ លោកស្រី Priscilla Chan កាលពីថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១២។ ពេលសម្រេចចិត្តជ្រើសរើសយកប្រពន្ធគាត់ដែលជាកូនកាត់ចិននិងវៀតណាមរូបនេះ លោក Mark Zuckerberg បានសម្លឹងឃើញ លក្ខណៈពិសេសរបស់ប្រពន្ធគាត់ ៣ចំណុច សំខាន់ៗ៖

ចំណុចទី១ ប្រពន្ធគាត់ជាមនុស្សពូកែ

លោកស្រី Priscilla មានដើមកំណើតចេញពីឪពុកម្តាយអាសីុ ដែលជាជនអន្តោប្រវេសន្ត៍ នៅអាមេរិក តែគាត់រៀនពូកែ រហូតបានចូលរៀនសាលា Harvard របស់អាមេរិក ដូចស្វាមីរបស់គាត់ ដែរ។ មិនត្រឹមតែពូកែនៅសាលានោះទេ ​ភរិយាម្នាក់នេះ​ក៏ពូកែក្រៅសាលាដែរ ​ពោលទាំងការងារផ្ទះ​និង​ការងារផ្សេងៗទៀតផងដែរ។

ចំណុចទី២ ប្រពន្ធគាត់មានឥទ្ធិពលទាញអារម្មណ៍គាត់នៅគ្រាជួបដំបូង

អ្នកទាំងបានជួបគ្នាដំបូងបំផុត នៅពេលដែលអ្នកទាំងពីរកំពុងតែតម្រង់ជួរ ចូលបន្ទប់ទឹកក្នុងកម្មវិធី ជប់លៀងមួយ។ គ្រាន់តែបានឃើញភ្លាម ពេលនោះយុវជន Mark ដក់ចិត្តនឹង កញ្ញា Priscilla ភ្លាម។ គាត់បានប្រាប់ទៅប្រពន្ធគាត់ពេលនោះថា គាត់ស៊ូមិនធ្វើកិច្ចការសាលា ឬទៅប្រលងឆមាស ទេ បើគាត់អាច ចេញណាត់ជួបនឹង កញ្ញា Priscilla បាន។

អារម្មណ៍មួយនេះជាទំនាញខ្លាំងខ្លាណាស់របស់​កញ្ញា Priscilla ​នាគ្រាដែលពួកគាត់ទើបជួបគ្នាលើកទី១។

ចំណុចទី៣ ប្រពន្ធគាត់ចូលចិត្តជីវិតដែលសាមញ្ញ

តាំងពីគាត់បានស្គាល់គ្នាមក អ្នកទាំងពីរនេះ មានចំណុចរួមមួយដូចគ្នាណាស់ គឺពួកគេចូលចិត្តបំផុត ជីវិតដ៏សែនសាមញ្ញ មិនលេងខ្លួន មិនចូលចិត្ត សម្ភារៈថ្លៃៗ។ រហូតពួកគេ ក្លាយជាមហាសេដ្ឋី ប្រាក់ពាន់លានដុល្លារហើយក៏ដោយ ក៏អ្នកទាំងពីរនៅតែរស់នៅយ៉ាងសាមញ្ញបំផុតដែរ។

គិតត្រឹមឆ្នាំ ២០២០ នេះ ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកវ័យក្មេងរូបនេះ មានទ្រព្យផ្ទាល់ខ្លួនរហូតដល់ ជាង 77 ពាន់លានដុល្លារហើយ។ គាត់និងប្រពន្ធគាត់ បានមានកូនស្រីពីរនាក់ហើយ៕

អត្ថបទដោយ៖ សំ កុសល (អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ)

ប្រភព៖ www.business-cambodia..com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK