គ្រោះថ្នាក់ធំបំផុត នៅពេលដែលក្រុមហ៊ុនមួយមានបុគ្គលិកជាប្រភេទសត្វទា និងសត្វទុង​
Connect with us

គួរដឹង

គ្រោះថ្នាក់ធំបំផុត នៅពេលដែលក្រុមហ៊ុនមួយមានបុគ្គលិកជាប្រភេទសត្វទា និងសត្វទុង​

ក្រុមហ៊ុន ឬអង្គភាពមួយអាចរីកចម្រើនបានអាស្រ័យមនុស្សនៅក្នុងក្រុមហ៊ុន ឬអង្គភាពទាំងអស់ចេះសហការណ៍គ្នា ជំរុញល្បឿនអភិវឌ្ឍក្រុមរបស់ខ្លួនឲ្យដើរទៅមុខ និងមានភាពប្រកួតប្រជែងខ្ពស់។ ផ្ទុយមកវិញ កាលណាក្នុងក្រុមហ៊ុន ឬអង្គភាពមួយមានហ្វូងមនុស្សចាំអង្គុយទល់ភ្នែកមើលបំណាំ ចាំរិះគន់គ្រប់សកម្មភាពដែលអ្នកដទៃកំពុងធ្វើ ទោះជាក្រុមហ៊ុន ឬអង្គភាពមួយនោះមានធនធានចេះដឹងច្រើនប៉ុណ្ណាក៏គ្មានថ្ងៃអាចរីកចម្រើនបានដែរ។ 

លោក Soma Sundram អគ្គលេខាធិការទទួលបន្ទុកកិច្ចការទូទៅប្រចាំនៅ ASEAN Real Estate Network Alliance (ARENA) បានមានប្រសាសន៍ថា នៅក្នុងក្រុមហ៊ុន ឬក្រុមហ៊ុនមួយចៀសមិនផុតទេពីបុគ្គលិក ឬបុគ្គល ៣ ប្រភេទហើយពួកគេសុទ្ធតែជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានដល់ក្រុមហ៊ុន និងក្រុមហ៊ុន។

ប្រភេទទី១៖ ប្រភេទសត្វទា

ហេតុអ្វីគេប្រដូចបុគ្គលមួយចំនួនទៅនឹងសត្វទាទៅវិញ? គ្រប់គ្នាសុទ្ធតែស្គាល់ សត្វទា (ទាសំពៅ) ជាសត្វដែលចូលចិត្តស្រែកខ្លាំងៗដោយសម្លេង “កាប កាប កាប…” ហើយតែងស្រែកច្រើនជាងទុកពេលទំនេរ។ ទាចូលចិត្តស្រែក ហើយដើរចុះដើរឡើង រត់ទៅខាងនេះបន្តិច ទៅខាងនោះបន្តិច ពេលស្រែកហត់ទៅរកចំណី ផឹកទឹក ឆ្អែតរួចក៏ស្រែកបន្តទៀត។ វាមិនខុសពីបុគ្គលមួយចំនួនដែលតែងស្រែករឹះគន់មិនឈប់ចំពោះគ្រប់រឿងរ៉ាង ទាំងដែលខ្លួនឯងមិនបានធ្វើអ្វីសោះ។ 

លោក Soma បានរៀបរាប់ថា នៅក្នុងក្រុមហ៊ុនមួយដែលមានបុគ្គលិកប្រភេទសត្វទានេះ គឺគ្រោះថ្នាក់បំផុតព្រោះក្រុមហ៊ុននោះគ្មានថ្ងៃរីកចម្រើនបានទេ។ បុគ្គលិកប្រភេទនេះ ច្រើនជាមនុស្សអវិជ្ជមាន និងគំនិតទុទ្ទិដ្ឋិនិយម រាល់ពេលមានឧបសគ្គកើតឡើងបន្តិចគាត់តែងគិតថាការងារនោះពិបាកណាស់ ធ្វើមិនកើតទេ ហើយការងារដេលថ្នាក់លើដាក់ឲ្យក៏នឹងគ្មានលទ្ធផលដែរ។ បើនិយាយពីក្រុមហ៊ុនមួយក៏ដូចគ្នា បើកាលណាក្នុងក្រុមហ៊ុនមានមនុស្សប្រភេទនេះច្រើន ក្រុមហ៊ុននោះនឹងពោរពេញទៅដោយអ្នកដើរបំពុល ចាំទើសជាមួយអ្វីៗគ្រប់សព្វ។

ប្រភេទទី២៖ ប្រភេទសត្វទុង

ទុង ក៏ជាបក្សីដូចទាដែរ តែទុងមិនបញ្ចេញសម្លេងឲ្យគេឮ រំខានគេដូចសត្វទាឡើយ។ ទុងចូលចិត្តដើរតាមមាត់ទឹករកចំណី ប្រទះឃើញត្រីមួយទុងក៏ចាប់ស៊ីហើយដើរទៅមុខបន្តទៀត ដើររហូតដល់ពេលឃ្លានទើបបន្តចាប់ត្រីមួយទៀតស៊ី។ លោក Soma លើកឡើងថា ធៀបមកមនុស្សវិញជាប្រភេទមនុស្សដែលគិតឆ្អែតក្រពះមួយពេលៗ។ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកប្រភេទនេះ មិនមែនថាគ្មានការរីកចម្រើនទេ តែការរីកនោះវាយឺតយ៉ាវបំផុត ព្រោះគាត់បានចូលរួមសកម្មភាពដែរមិនអង្គុយចាំរិះគន់ទេ គ្រាន់តែថាលទ្ធផលដែលគាត់បានធ្វើការងារមួយ គឺគាត់គិតថាវាអស្ចារ្យនិងរំភើបណាស់ ហើយលទ្ធផលប៉ុននេះគ្រប់គ្រាន់ហើយសម្រាប់គាត់។ បុគ្គលិកប្រភេទនេះរង់ចាំទាល់តែពេលដែលស្នាដៃការងារធ្លាក់ចុះបន្តិច ទើបខំធ្វើការឡើងវិញ ព្រោះគាត់ចូលចិត្តសប្បាយ មិនដាក់សម្ពាធខ្លួនឯងដើម្បីរីកចម្រើនឡើយ។

ប្រភេទទី៣៖ ប្រភេទសត្វឥន្រ្ទី

នរណាក៏ស្គាល់ថា ឥន្រ្ទីជាស្តេចនៃពពួកសត្វស្លាប។ ជាបក្សីដែលមានមហិច្ឆតាធំ មានគោលដៅវែងឆ្ងាយ ច្បាស់លាស់ ហើយពួកវាមិនហើរជាមួយកូនចាបតូចៗឡើយ។ លោក Soma បញ្ជាក់ពីភាពអស្ចារ្យដែលបុគ្គលិកជាសត្វឥន្រ្ទីតែងមាន៖

១) ជាមនុស្សដែលចូលចិត្តធ្វើដំណើរទៅរកគោលដៅម្នាក់ឯង៖ ពួកគេចូលចិត្តដកខ្លួនចេញឲ្យឆ្ងាយពីអ្នកដែលមានចិត្តចង្អៀត ឬអ្នកដែលមានគំនិតអវិជ្ជមានព្រោះគេគិតថាមនុស្សប្រភេទនេះអាចទាញគេឲ្យធ្លាក់ មិនបានទៅដល់គោលដៅដែលគេគ្រោងទុក។

២) ជាមនុស្សដែលមានគោលដៅធំ ច្បាស់លាស់៖ បុគ្គលប្រភេទនេះមិនចូលចិត្តបណ្តោយខ្លួនតាមវាសនាឡើយ គេក៏មិនដែលកំណត់គោលដៅតូចសម្រាប់អនាគតខ្លួនដែរ គេជាមនុស្សដែលមើលឃើញភាពវែងឆ្ងាយ និងចង់ឃើញខ្លួនឯងសម្រេចបានលទ្ធផលធំនាពេលអនាគត។ 

៣) ឥន្រ្ទីមិនស៊ីរបស់សាច់ស្អុយ ឬរបស់សល់៖ គេជាមនុស្សដែលចូលចិត្តធ្វើអ្វីថ្មីៗ មិនធ្វើអ្វីតាមស្នាមដានរបស់អ្នកដទៃឡើយ។ មនុស្សប្រភេទនេះចង់ឲ្យខ្លួនឯងក្លាយជាមនុស្សឈានមុខគេ បង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯងជានិច្ច។ 

៤) ឥន្រ្ទីចូលចិត្តព្យុះ៖ ពួកគេមិនខ្លាចឧបសគ្គទេ ឥន្រ្ទីចូលចិត្តទៅទីណាដែលមានពពកខ្មៅដើម្បីដឹងថាខ្លួនឯងខ្លាំងកម្រិតណា ព្រោះវាដឹងថាវានឹងបានជួបជាមួយឱកាសថ្មីសម្រាប់ខ្លួន។

៥) មានភាពចាស់ទុំ និងបង្វិកខ្លួនឯងជានិច្ច៖ ចំនេះដឹងថ្មីជាសេចក្តីស្រេកឃ្លានរបស់បុគ្គលប្រភេទនេះ ព្រោះគេមិនអាចធ្វើឲ្យខ្លួនឯងរស់នៅក្នុងកម្រិតទាបនៃចំណេះបានទេ គេចង់បានភាពប្រសើរនិងឥតខ្ចោះមួយ។ ពួកគេមិនចូលចិត្តពួនក្នុងសម្បុកដើម្បីបានសេចក្តីសុខទេ ពួកគេចូលចិត្តចេញពី Comfort Zone កាន់តែឆ្ងាយកាន់តែល្អ៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ bizkhmer

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK