Jack Ma យល់ថាភាពឆ្លាតវៃ IQ, EQ, LQ អាចជួយយ៉ាងច្រើនដល់ភាពជោគជ័យមនុស្សបច្ចុប្បន្ន
Connect with us

គួរដឹង

Jack Ma យល់ថាភាពឆ្លាតវៃ IQ, EQ, LQ អាចជួយយ៉ាងច្រើនដល់ភាពជោគជ័យមនុស្សបច្ចុប្បន្ន

បើទោះបីជាពេលនេះលោក Jack Ma បានចូលនិវត្តន៍ពីការដឹកនាំក្រុមហ៊ុនយក្ស Alibaba យ៉ាងណាក៏ដោយ ក៏ពិភពលោកនៅតែចាប់អារម្មណ៍ទៅលើទស្សនៈ និងពាក្យសម្ដីរបស់លោកដដែល។ លោកតែងតែចែករំលែកនូវទស្សនៈរបស់លោកជាច្រើនទាក់ទងនឹងការព្យាករណ៍អំពីបញ្ហាប្រឈម និងភាពរីកចម្រើនរបស់ពិភពលោកទាំងមូលជាដើម។ ដោយឡែកកាលពីពេលថ្មីៗនេះលោកក៏បានចែករំលែកនូវ 3Qs (IQ, EQ, LQ) ដែលសម្ដៅទៅលើភាពឆ្លាតវៃដែលជួយទៅដល់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗផងដែរ។ តើ 3Qs (IQ, EQ, LQ) នេះជាអ្វីទៅ? តើវាមានភាពខុសគ្នាយ៉ាងដូចម្ដេចទៅ? 

១. IQ(Intelligence Quotient)  គឺជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនដែលត្រូវបានរចនាឡើងដើម្បីវាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយការបែងចែកពិន្ទុទាក់ទងនឹងអាយុ និងផ្លូវអារម្មណ៍របស់មនុស្សម្នាក់ដែលទទួលបានតាមរយៈការធ្វើតេស្តផ្ដោតទៅលើសមត្ថភាពនៃការចងចាំ ការយកចិត្តទុកដាក់ និងល្បឿននៃការសម្រេចចិត្ត។ ជាទូទៅ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សដែលពូកែខាងវិទ្យាសាស្ត្រឬគណិតសាស្ត្រជាដើម ហើយអាជីពដែលពួកគេធ្វើភាគច្រើនគឺទាក់ទងនឹងបច្ចេកទេសឬការងារទាក់ទងនឹងទិន្នន័យតួលេខជាដើម។

២. EQ (Emotional Intelligence)  គឺសម្ដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍របស់មនុស្ស។ មនុស្សដែលមាន EQ ខ្ពស់ គឺជាមនុស្សដែលយល់ច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង ក៏ដូចជាអារម្មណ៍របស់មនុស្សជុំវិញខ្លួនផងដែរ។ ភាគច្រើនមនុស្សដែលមាន EQ ខ្ពស់គឺជាមេដឹកនាំដ៏ល្អម្នាក់ ដែលពួកគេអាចធ្វើការងារយ៉ាងចុះសម្រុងជាមួយនឹងមនុស្ស អាចដឹងពីតម្រូវការ និងអារម្មណ៍មនុស្សជុំវិញខ្លួនដែលអាចធ្វើឱ្យមេដឹកនាំម្នាក់នេះអាចធ្វើការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។ EQ ផ្ដោតទៅលើចំណុច ៥យ៉ាងគឺ៖
– ស្គាល់ពីអារម្មណ៍ខ្លួនឯង

– មានវិន័យខ្ពស់និងគ្រប់គ្រងខ្លួនឯងបានល្អ

– ពូកែលើកទឹកចិត្តខ្លួនឯងនិងមនុស្សជុំវិញខ្លួន

– យល់ចិត្តមនុស្សជុំវិញខ្លួន

– ពូកែជំនាញទន់ (ទំនាក់ទំនង ដឹកនាំ ដោះស្រាយជម្លោះ សហការ…) ។

៣. LQ (Love Quotient)  គឺសម្ដៅទៅលើភាពឆ្លាតវៃផ្នែកបេះដូង។ LQ គឺជាសមត្ថភាពរបស់មនុស្សម្នាក់ដែលមានចិត្តល្អនិងអាណិតអាសូរចំពោះខ្លួនឯងនិងអ្នកដទៃ។Jack Ma បាននិយាយថា ប្រសិនបើអ្នកចង់ធ្វើជាមនុស្សម្នាក់ដែលទទួលបានការគោរពគឺអ្នកត្រូវតែមាន LQ។ លោកបានបន្ថែមថា ខួរក្បាលរបស់មនុស្សអាចនឹងត្រូវជំនួសដោយម៉ាស៊ីន ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសបេះដូងឬក្ដីស្រលាញ់របស់អ្នកបានទេ។ ត្រង់ចំណុចនេះលោកចង់មានន័យចង់បណ្ដុះឱ្យមនុស្សមានសេចក្ដីស្រលាញ់ចំពោះខ្លួនឯង និងចំពោះមនុស្សជុំវិញខ្លួនឱ្យបានច្រើន។ 

បើនិយាយជារួមមកវិញ រវាង IQ, EQ, និង LQ ត្រូវបានបុគ្គលដែលទទួលបាននូវភាពជោគជ័យជាច្រើនយល់ថា EQ ឬភាពឆ្លាតវៃខាងផ្នែកផ្លូវអារម្មណ៍ គឺមានសារៈសំខាន់ជាង IQ ឬ LQ ទៅទៀត ព្រោះភាគច្រើនមនុស្សដែលអាចទទួលបាននូវភាពជោគជ័យធំៗលើពិភពលោក គឺជាមនុស្សដែលមាន EQ ខ្ពស់ ដែលជាហេតុធ្វើឱ្យពួកគេស្គាល់ពីខ្លួនឯងច្បាស់ និងស្គាល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនបានច្រើនបំផុត។

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ

ប្រភព៖ www.busssiness-cambodia.com  

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK